» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10502 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700673 នាក់

រាជវាំង​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​កូនប្រុស​លោក​អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី


ភ្នំពេញ​៖តាមសំណើរនាយករដ្ឋមន្ត្រី ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក សំហេង បុរស ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។a ith henga

ការតែងតាំង​លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ធ្វើឡើង តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦២២/៦៤៦ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​គ្រប់គ្រង និង​ដឹកនាំ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម ដែលមាន​ឯកឧត្តម ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ជា​អគ្គនាយក ដែល​ត្រូវបានតែងតាំង​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤២២/១១ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២​។​

​មូលនិធិ​ជាតិ​ជំនួយ​សង្គម ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​មួយ ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ ៦៨ អនក្រ​. បក ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ។ មូលនិធិ​នេះ​មាន​តួនាទី​ជា​ស្ថាប័ន​គ្រប់គ្រង និង​ដឹកនាំ​ការងា​ជំនួយ​សង្គម ការបើក​ផ្តល់ប្រាក់​សោធន​និវត្តន៍​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ។​មូលនិធិ​ជាតិ​នេះ​បង្កើតឡើង​ដោយ​ការច្របាច់បញ្ចូលគ្នា​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល បេឡា​ជាតិ​អតីតយុទ្ធជន និង​កម្មវិធី​ជំនួយ​សង្គម ។លោក សំហេង បុរស  ជា​អ្នក​និយម​ចូល​ចិត្ត​លេង​កីឡា​ជា​ច្រើន​ប្រភេទ​។ នៅ​ក្នុង​មហា​សន្និបាត​ កាលពី​ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២១ លោក​ទទួល​បាន​ការ​គាំ​ទ្រ​ដឹក​នាំ ​ជា​ប្រធាន​សហព័ន្ធ​ខ្មែរកីឡាអត្ត​ពល​កម្ម​ស្ម័គ្រ​ចិត្ត ​ជំនួស​លោក អ៊ុក សិទ្ធិ​ជាតិ ដែល​សុំ​លា​លែង​ពី​តំណែងជា​ប្រធាន ក្នុង​អាណត្តិ​ទី ​៧ ដែល​មិន​ទាន់​បញ្ចប់​។a ith  heng a ith work1 

​