» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 273 នាក់

ម្សិលមិញ 4847 នាក់

សរុប 13418465 នាក់

ករណី​បាញ់បោះ​សេរី​នៅមុខ​ភូមិគ្រឹះ​លោក សរ ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​សម​ត្ត​កិច្ច​គ្មាន​សម​ត្តភាព​ឬ ត្រូវបាន​គេ​គ្រប​ទុក !! ?

 


​បន្ទាយមានជ័យ​៖​គិត​មកដល់​ថ្ងៃនេះ ថ្ងៃទី ០៨ កក្កដា ២០១៩ មាន​រយ​: ពេល​ជិត​១​សប្តាហ៍​ហើយ ដែល ករណី នៃ​ការផ្ទុះអាវុធ​អនាធិបតេយ្យ​ចំនួន ០៦ គ្រាប់​នៅ​ចំណុច​មុខផ្ទះ​លោក​វរៈសេនីយ៍ឯក សរ ប៊ុន​សឿន មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​មិនត្រូវ​បាន​សម​ត្ត​កិច្ច​ក្រោម​បញ្ជា​រលោក​អ៊ុំ​រាត្រី​បង្ហាញមុខ​ឡើយ​ដែល​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា​តើ​អាជ្ញាធរ​ក្រោម​បញ្ជា​លោក​អ៊ុំ​រាត្រី​គ្មាន​សមត​ត្តភាព​ឬ​ត្រូវគេ​គ្រប​ទុក​ដោយសារ​យល​គ្នា​!​។ a pm shoot 

​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោង​១០ យប់ ថ្ងៃទី ២ កក្កដា ២០១៩ មាន​ករណី​យ៍​ផ្ទុះអាវុធ​សេរី​អាណាធិបតេយ្យ​នៅមុខ​ភូមិគ្រឹះ​លោក សរ ប៊ុន​សឿន មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ (​សាក្សី​ខ្លះ​ថា​ម្ចាស់ផ្ទះ​ជា​អ្នកបាញ់​)​បង្ក ឡើង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​ប្រជា​ពល រដ្ឋ​ជិតខាង​នោះ​តែ មកដល់ពេលនេះ សមត្ថកិច្ច​ដែល​ចុះ​ស៊ើប អង្កេត​ករណីនេះ​បិទ​ព័ត៌មាន​ឈឹង ពុំមាន​បញ្ចេញ​អំពី លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំពោះ​ញ​ករណី​ផ្ទុះអាវុធ​នេះ​សោះ មិនដឹង​មកពី​មូលហេតុ​អ្វី ? តើ​ជនអនាមិក​បង្ក​ការផ្ទុះអាវុធ ជា​នរណា ? តើ​ហេតុអ្វី​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ ពុំ​ហ៊ាន​ស្នើសុំ​ត្រួតពិនិត្យ​កា​ម៉េ​រ៉ា​សុវត្ថិភាព នៅមុខ​ភូមិគ្រឹះ​របស់លោក សរ ប៊ុន​សឿង ?

​ប្រជាពលរដ្ឋ និយាយ​ឌឺ​ថា បើ​សមត្ថកិច្ច​មាន​ចេតនា​ចង់​រកអោយឃើញ​នូវ​មុខសញ្ញា​ខ្មាន់កាំភ្លើង​នោះ​មិនជា​ពិបាក​ទេ ព្រោះថា​បាញ់​នៅផ្ទះ​ពួកលោក​ធំ​នោះ​សុទ្ធសឹងតែ​មានកា​ម៉េ​រ៉ា​សុ​វត្ថ​ភាពទំនើបៗ ដែល​បំពាក់​នៅតាម​មុខផ្ទះ​ឬ​របង​ផ្ទះ​តើ ? ។

ប្រជាពលរដ្ឋ​អោយដឹងថា​៖​ក្រោយ​កើតហេតុ​គឺ​ទាល់តែ ព្រឹក​ឡើង​ម៉ោង​៨​ថ្ងៃទី​៣​ខែកក្កដា តើ​គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​ខៀវ​សឹង្ហ​បាន​ចុះទៅ​ស្រង់​ទិន្ន័យ​នៅ​កន្លែងកើតហេតុ​ខាងលើ​ដែរ​តែ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មួយក្រុម​រួមទាំង​លោ​​ក​យ៉ាន់ សុវណ្ណ ផង​មករា​រាំង​មិន​ឲ្យ​ស្រាវជ្រាវ​ក៏​កើតជា​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ទៀត​។​លោក​ខៀវ សឹង្ហ បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅពេល​លោក​កំពុង​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ ស្រាប់តែ​លោក​យ៉ាន់ សុវណ្ណ មករា​រាំង មិនអោយ​សមត្ថកិច្ច​គាត់ ធ្វើការ​ស្រាវជ្រាវ នៅមុខ​ផ្ទះ​លោក ស​ប៊ុន​សឿង មេ​រង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នោះទេ រហូត​មានការ​តឹង​ស​សៃ​ក ស្ទើរតែ​ឈានដល់​ការប្រើ​កំលាំងបាយ​ដាក់គ្នា ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​តំបន់​នោះ​។

សេចក្តី​រាយ​ការ​ណ៏​បានអោយដឹងថា ក្រោយពី​មានការ​សម្របសម្រួល​គ្នា​កម្លាំង​ប៉ូលិស​នៃ​ស្នងការ​ខេត្ត បាន​រកឃើញ​សំបក​គ្រាប់​ចំនួន​៣​គ្រាប់​ជា​ប្រភេទ​អាវុធ​ធុន​ខ្លី​សេរី​ទំនើប ។ វត្ថុតាង​ដែល​កម្លាំង​ប៉ូលិស​ចាប់យក​នោះ​អាច​នឹង​កំណត់​បាន​មុខសញ្ញា​បាន​យ៉ាងច្បាស់ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​គេ​រក​ឬ​មិន​រកតែ​ប៉ុណ្ណោះ​វា​ស្រេច​លើ​ការេ​សម្រេច​របស់​មេគណៈ​បញ្ជាការ​ឯកភាព​ខេត្ត​គឺ​លោក​អ៊ុំ​រាត្រី​ដែលជា​ចៅហ្វាយខេត្ត ។​

សាក្សី​នៅក្បែរ​និយាយថា​គ្មាន​អាណា​ក្រៅពី​ម្ចាស់ផ្ទះ​នោះទេ​!​។ ករណីនេះ ការិយាល័យ និពន្ធ សារព័ត៌មាន គេហទំព័រ មាតុភូមិ បាន​សុំ​ការបំភ្លឺ​ពី​លោក សរ ប៊ុន​សឿន តាម​ប្រព័ន្ធ វ៉​ស្អាប់ តែ​ពុំមាន​ការឆ្លើយតប​ទេ ។​

​គេ​នៅ​ចាំបាន​ថា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី​កាលពីពេល​ថ្មីៗ​កន្លង​នេះ​សម្តេច​តេជ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានប្រកាសថា​អ្នកណា​បាញ់បោះ​សេរី​ត្រូវតែ​ចាប់​ដាក់គុក​ដេញចោ​លពី​តួនាទី​។តែដោយសារសមត្តកិច្ចថ្នាក់ក្រោមមិនអនុវត្តបានធ្វឲ្យបទបញ្ជាតេជោសែនឃ្សុយ ៕ ដោយ : សុផល​a pm shoot1