» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2845 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142027 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​សុំ​ដូរ​ទីតាំង​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ឈ្មួញ​

​ភ្នំពេញ​៖ ទីតាំង​ដី​-​អគារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​និង​ត្រូវ​រើ ទៅ​ដា​ក់នៅ​នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ​វិញ ។​a chnang po1 

​យោងតាម​លិខិត​របស់ អគ្គស្នងការ​នគរបាល​ជាតិ ចុះ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ដែល​​ចេញផ្សាយ ផ្លូវការ​កាលពី​ថ្ងៃទី​២២ តុលា បាន​ឲ្យ​ដឹងថា “​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​អនុ​ញ្ញ​ត​គោរព រាយការណ៍​ជូន សម្ដេច​ក្រឡាហោម មេត្តា​ជ្រាបថា ទីតាំង​ដី​-​អាគារ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​សភាព​ចាស់​ទ្រុឌទ្រោម តូចចង្អៀត​ខ្វះ​អគារ​សម្រាប់ កងកម្លាំង​បំពេញការងារ​ប្រចាំថ្ងៃ កន្លែង​សម្រាក​ប្រចាំការ កន្លែង​កម្លាំង​ហ្វឹកហាត់ ឃ្លាំង​រក្សាទុក​អាវុធ ចំណត​រក្សាទុក​រថយន្ត ឃ្លាំង​ដាក់​សម្ភារៈ​ផ្សេងៗ និង​នាយកដ្ឋាន​មួយចំនួន ដែល​ចំណុះ​ឲ្យ​អគ្គស្នងការ ដ្ឋា​ន​នគរបាលជាតិ កម្លាំង​បច្ចុប្បន្ននេះ​ក៏មាន ចំនួន​ឡើងជា​បន្ដបន្ទាប់ ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុង ការបំពេញ​ការងារ​ភារកិច្ច​ប្រចាំថ្ងៃ ។ ម្យ៉ាងវិញទៀត​នៅពេល កម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ម្តងៗ ច្រកទ្វារ​ចេញ ចូល មានការ​កកស្ទះ​ចរាចរណ៍ ជា​រៀងរាល់ថ្ងៃ​” ។​

​លិខិត​របស់​អគ្គស្នងកា​រ​បាន​បន្ដថា ដើម្បី​ងាយស្រួល​ក្នុង ការបំពេញ​ការងារ និង​កែសម្រួល​ទីតាំង ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម ស្តង់ដារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នើសុំ​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន LONG MA INVVEST AND REALESTATE Co., LTD ធ្វើការ​ដោះដូរ​ទីតាំង​ខាងលើនេះ និង​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ មុន​ធ្វើការ​អភិវឌ្ឍ​ជា​ថ្នូរ​នឹង ទីតាំង​ដី​របស់​ក្រុមហ៊ុន​ដែគ​មាន​ទំហំ ៧០.០០០ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​សាងសង់​អាគារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ទំហំ ៣២​ម៉ែត្រ​x៦០​ម៉ែត្រ កំពស់ ១០​ជាន់ មាន​ចំនួន ១​អគារ​, អគារ​ស្នាក់នៅ​របស់​ក​ង​កម្លាំង ចំនួន​២ អគារ តាម​បទដ្ឋាន​បច្ចេកទេស លក្ខណៈ​ស្តង់ដារ​ទាំង​គុណភាព និង​សោ​ភ័​ណ្ឌ​ភាព ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ទំនើបៗ និង​រៀបចំ​បណ្តាញទឹក​-​ភ្លើង ជណ្តើរយន្ត​ម៉ាស៊ីនត្រជាក់ និង​ចាក់ដី​បំពេញបន្ថែម លើ​ទីតាំង​ធ្វើ​របង​ព័ទ្ធ ជុំវិញ​ក្លោងទ្វារ​ប៉ុស្តិ៍​យាម ជូន​វិញ​ផងដែរ ។​

​ពាក់ព័ន្ធ​ការដូរ​ទីតាំង​ខាងលើនេះ ត្រូវបាន​មន្ត្រី​នគរបាលជាតិ​ជាច្រើន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ផងដែរ​ថា អគារ​អគ្គស្នងការដ្ឋាន​ចាស់​នេះ បើ​វា​ទ្រុឌទ្រោម​មែន​អាច​ជុស​ជុល​បាន​តើ ហើយ​បើ​ខ្វះ​អគារ អាច​សង់​បន្ថែម​បាន​តើ​? ។ មន្ត្រីប៉ូលិស​លើ​ឡើង​ថា ក្រុមហ៊ុន បាន​សម្លឹង​ឃើញ​ទីតាំង​នេះ​ជា​ដី​មាស ដី​ល្អ សម្រាប់​សាងសង​អគារ​ពាណិជ្ជកម្ម ខុន​ដូរ សណ្ឋាគារ ។​ល​។ ហើយ​ដោះដូរ​ឱ្យ​ទីតាំង​អ​គ្គៈ​នេះ​ទៅ​កន្លែង​ឆ្ងាយ ជា​ដី​មានតម្លៃ​ថោក​។​​ក្រុមមន្ត្រី​នគរ​បាលប​ញ្ជា​ក់ថា នេះ​គេ​ប្រើ​ភាសា​ដោះដូរ​ទីតាំង ហើយ​បើ​ដោះដូរ​មិនមាន​ផលចំណេញ​ទេនោះ គេ​មិន​ដោះដូរ​ទេ​។a net sasveun a net saveun1