» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9153 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699324 នាក់

អាជ្ញាធរ​លោកពូ​ទីន​លួច​ផ្ទេរ​គុក​ឃុំខ្លួន​មេបក្ស​ប្រឆាំង​យ៉ាង​អាថ​កំបាំង​

 

​រុស្ស៊ី​៖ មន្ត្រី​អ្នកនាំពាក្យ​របស់លោក Alexei Navalny ជា​មេបក្ស​ប្រឆាំង​ដ៏​ធំ​នៅក្នុង​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ជាប់​ឃុំឃាំង បានឱ្យដឹងថា លោក​ត្រូវបាន​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ពូ​ទីន​លួច​ផ្ទេរ​ចេញពី​ពន្ធនាគារ​ដែល​លោក​កំពុង​ឃុំឃាំង ហើយ​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​កន្លែង​មួយ​ផ្សេងទៀត​ដែល​មិនត្រូវ​បាន​គេ​បញ្ជាក់​ឱ្យដឹង​ច្បាស់លាស់​។​a navalny1 

​លោក Kira Yarmysh មន្ត្រី​អ្នកនាំពាក្យ​ខាងលើ បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Tweet របស់ខ្លួន​ថា លោក Navalny ត្រូវបាន​គេ​យក​ចេញពី​ពន្ធនាគារ​នៅឯ​ទីក្រុង Pokrov មាន​ចម្ងាយ​ប្រហែល ១១៩ គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ ហើយ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​កន្លែង​មួយ​ផ្សេងទៀត​ដែល​អាជ្ញាធរ​របស់​លោកពូ​ទីន​មិនបាន​បញ្ជាក់​ឱ្យដឹង​នៅឡើយ​ទេ​។​​លោក Yarmysh បាន​បន្ថែម​ឱ្យដឹងទៀតថា លោក​បានដឹង​រឿងរ៉ាវ​ទាំងនេះ គឺ​តាមរយៈ​មេធាវី​របស់លោក Navalny នៅពេលដែល​លោក​បាន​ចុះទៅ​ជួប​រូបលោក Navalny នៅឯ​ពន្ធនាគារ​ខាងលើ​។​

លោក Alexei Navalny គឺជា​អតីត​មេបក្ស​ប្រឆាំង​ដ៏​ធំ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ហើយក៏​ធ្លាប់​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ពលរដ្ឋ​រុស្ស៊ី​ជាច្រើន​ដែរ​ត្រូវបាន​អាជ្ញាធរ​លោកពូ​ទីន​ចាប់ខ្លួន​បន្ទាប់ពី​បាន​វិលត្រឡប់​មកពី​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល​ពី​ការបំពុល​ថ្នាំពុល​លើ​រូបលោក​។ ប្រជាប្រិយភាព​របស់លោក Navalny នេះហើយ​បាន​ធើ្វ​ឱ្យ​រដ្ឋាភិបាល​របស់លោក​ពូ​ទីន​មាន​ការមិនពេញចិត្ដ​និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​រូបលោក​ក្នុងការ​បោះឆ្នោតជាតិ ដោយបាន​ធើ្វ​ការ​ចោទ​រូបលោក​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឱ្យមាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០២១​កន្លងទៅ ហើយ​ត្រូវបាន​តុលាការ​របស់​ប្រទេស​រុស្ស៊ី​សម្រេច​កាត់ទោស​រូបលោក​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ៩​ឆ្នាំ ៕a navalny 

​