» ២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​ » នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​! » ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស? » តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 685 នាក់

ម្សិលមិញ 2490 នាក់

សរុប 15035805 នាក់

 ករណី​បាញ់ប្រហារ​លើ​លោក ដូ​ណា​ល់ ត្រាំ នៅ​រដ្ឋ Pennsylvania គឺជា​ការប៉ុនប៉ង​ធ្វើឃាត​ខ្មាន់កាំភ្លើងអ្នកធ្លាប់បភឆ្នោតឲ្យ!


(អាមេរិក៖  អតីត​ប្រ​ធានា​ធីប​តី​អាមេរិក លោក ដូ​ណា​ល់ ត្រាំដែល បាន​រងរបួស​ចំ​ស្លឹកត្រចៀក ក្នុងករណី​បាញ់ប្រហារ​មួយ អំឡុង​ពិធី​ជួបជុំ​ក្រុម​អ្នកគាំទ្រ​របស់លោក នៅ​រដ្ឋ Pennsylvaniaកាលពីថ្ងៃសៅរ៍ត្រុវបានទីភ្នាក់ងារ​ស៉ើ​ប​អង្កេត​សហព័ន្ធ FBI បានទទួល​ស្គាល់​ជា​ផ្លូវការ​ថា វា​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន CNA នា​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​។​a donal1 

​ទីភ្នាក់ងារ FBI បានបញ្ជាក់​ជា​ផ្លូវការ ក្នុង​សន្និសីទ​សារព័ត៌ថា ហេតុការណ៍​បាញ់ប្រហារ​លើ លោក ដូ​ណា​ល់ ត្រាំ គឺជា​អ្វីដែល FBI ហៅថា ការប៉ុនប៉ង​ធ្វើឃាត​លើ អតីត​ប្រ​ធានា​ធីប​តី​អាមេរិក​រូបនេះ​។  តែលោក ត្រាំ បាន​រួច​ផុតពី​គ្រោះថ្នាក់ ដោយ​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ ខ្មាន់កាំភ្លើង​បាន​ស្លាប់ ហើយ​អ្នកចូលរួម​កម្មវិធី​ម្នាក់ ក៏បាន​ស្លាប់​ផងដែរ ខណៈ​២​នាក់​ទៀត​បាន​រងរបួស​។ អាជ្ញាធរ​អាមេរិក បាន​និយាយថា ពួកគេ​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​បាន​ហើយ ប៉ុន្តែ​មិនទាន់​ត្រៀម​រួចរាល់ ដើម្បី​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​។ ទន្ទឹមគ្នា ពួកគេ​ក៏​មិនទាន់​កំណត់​បាន ចេតនា​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត លោក ត្រាំ នេះដែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​បន្ទាប់ពីការបាញ់ប្រហារ លោក ត្រាំ និយាយថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​សេវា​សម្ងាត់​សហរដ្ឋអាមេរិក និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ សម្រាប់​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស លើ​ការបាញ់ប្រហារ​ដែល​ទើបតែ​កើតឡើង​នៅ​ទីក្រុង Butler រដ្ឋ Pennsylvania​។ សំខាន់​! ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ជនរងគ្រោះ​ក្នុង​ពិធី​ជួបជុំ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​អ្នករងរបួស​ធ្ងន់​ផងដែរ​។ វា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ ដែល​ទង្វើ​បែបនេះ​អាច​កើតឡើង​ក្នុងប្រទេស​យើង​បាន​។ នៅពេលនេះ យើង​មិនទាន់​ដឹង​អ្វី​សោះ​អំពី​ឃាតករ ដែល​បាន​ស្លាប់​ទៅហើយ​។ ខ្ញុំ​ត្រូវបាន​គេ​បាញ់ ដោយ​គ្រាប់កាំភ្លើង​ហោះ​ទម្លុះ​ត្រចៀក​ខាងស្តាំ​របស់ខ្ញុំ​។ ខ្ញុំ​ដឹង​ភ្លាម​ថា​មាន​អ្វី​មិន​ប្រក្រតី​កើតឡើង​ហើយ ខ្ញុំ​បានឮ​សំឡេង​ញ័រៗ ស្នូរ​គ្រាប់កាំភ្លើង ហើយ​ភ្លាមៗ​ខ្ញុំ​មាន​អារម្មណ៍​ថា គ្រាប់កាំភ្លើង​បាន​ហោះ​កាត់​ស្បែក​។ មាន​ឈាម​ហូរ​ច្រើន ដូច្នេះ​ខ្ញុំ​ដឹងថា​អ្វី​កំពុង​កើតឡើង​។ សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ដល់​អាមេរិក​!”​។​

​គួរ​បញ្ជាក់ថា បើតាម​សារព័ត៌មាន​អាមេរិក New York Post ខ្មាន់កាំភ្លើង​ដែល​ធ្វើ​សកម្មភាព​ប៉ង​ធ្វើឃាត អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា មានឈ្មោះ Thomas Matthew Crooks អាយុ​២០​ឆ្នាំ​។ បុរស​រូបនោះ​បានធ្វើ​សកម្មភាព​បាញ់ប្រហារ ចេញពី​លើដំបូល​រោងចក្រ​មួយ មាន​ចម្ងាយ​ត្រឹម​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​វេទិកា​ដែល​លោក ត្រាំ ឈរ​ថ្លែង​សារ​។ ខ្មាន់កាំភ្លើង មិន​ស្ថិត​ក្នុងចំណោម អ្នកចូលរួម​កម្មវិធី​ជួបជុំ​ក្រុម​អ្នកគាំទ្រ​របស់លោក ត្រាំ ដែល​ប្រព្រឹត្តទៅ​នៅឯ​ទីក្រុង Butler នៃ​រដ្ឋ Pennsylvania នោះទេ ហើយ​រូបគេ ត្រូវបាន​ក្រុម​អ្នកបាញ់​កាំភ្លើង​ស៉ី​ប នៃ​កង​អង្គរក្ស​សម្ងាត់ Secret Service ដែល​ការពារ​សុវត្ថិភាព សម្រាប់​កម្មវិធី​របស់​លោក ត្រាំ បាញ់សម្លាប់​ភ្លាមៗ​។ កាំភ្លើង​វែង​មួយ​ដើម​ប្រភេទ AR-style ត្រូវបាន​រកឃើញ នៅ​កន្លែង​ធ្វើ​សកម្មភាព​របស់​ខ្មាន់កាំភ្លើង​។ ខ្មាន់កាំភ្លើង​បាញ់ប្រហារ​លោក ត្រាំ គឺមាន​ឈ្មោះ Thomas Matthew Crooks ជា​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​រូបគេ​ក៏​ធ្លាប់មាន​ប្រវត្តិ​បរិច្ចាគ​ប្រាក់​ខ្លះទៅ​ឲ្យ​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០២១​ដែរ​។​​ជនដៃដល់​រូបនេះ គឺជា​អ្នក​រស់នៅក្នុង​តំបន់ Bethel Park នៃ​រដ្ឋ Pennsylvania ស្ថិតនៅ​ចម្ងាយ​៥៦​គីឡូម៉ែត្រ ភាគខាងត្បូង​ទីតាំង​ជួបជុំ​របស់​លោ​កុំ ត្រាំ​។​FBI បញ្ជាក់ថា Crooks ពិតជា​ប៉ុនប៉ង​ធ្វើឃាត​លោក ត្រាំ មែន ប៉ុន្តែ​មូលហេតុ​ដែល​ជំរុញ​ចិត្ត​ឲ្យ​គេ​ធ្វើបែបនេះ ក៏​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ​។​

ចំណែក​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បានចេញ​មុខ​ថ្កោលទោស​ការបាញ់ប្រហារ​លើ​គូប្រជែង​គឺ​លោក ដូ​ណា​ល់ ត្រាំ នៅឯ​ការជួបជុំ​ក្នុង​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​ខែកក្កដា​ឆ្នាំ​២០២៤ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​)​។​​លោក​បៃ​ដិ​ន បានចេញ​សេចក្តីថ្លែងការណ៍​ថា “​ខ្ញុំ​ធូរចិត្ត​ពេល​ឮថា គាត់​មាន​សុវត្ថិភាព និង​មិនកើត​អី​។ ខ្ញុំ​កំពុង​អធិស្ឋាន​ដល់​គាត់​និង​ក្រុមគ្រួសារ ព្រមទាំង​អ្នក​ទាំងអស់​ដែល​ស្ថិតនៅក្នុង​ការជួប​ជុំនោះ ហើយ​កំពុង​រង់ចាំ​ព័ត៌មាន​ថ្មីៗ​។ គ្មាន​កន្លែង​សម្រាប់​អំពើហិង្សា​បែបនេះ​ទេ នៅ​សហរដ្ឋអាមេរិក​។ យើង​មិនអាច​អនុញ្ញាត​ឲ្យ​រឿងនេះ​កើតឡើង​បានឡើយ​។ ខ្ញុំ​សង្ឃឹមថា នឹង​បាន​និយាយ​ជាមួយ​លោក ត្រាំ ក្នុងពេល​ឆាប់ៗ​”​។​


ទោះបីរងរបួសតែ​ក្រុម​យុទ្ធនា​ការឃោសនា​របស់​លោក ដូ​ណា​ល់ ត្រាំ បានឱ្យដឹងថា លោក ត្រាំ នឹង​នៅតែ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សមាជជាតិ​រប​ស់​គណបក្ស​សាធារណរដ្ឋ ហៅថា Republican National Convention នា​សប្តាហ៍​ក្រោយ បន្ទាប់ពី​បេក្ខជន​ប្រធានាធិបតី​រូបនេះ ទើបតែ​បាន​រង​ការបាញ់ប្រហារ​របួស​ចំ​ស្លឹកត្រចៀក ក្នុងករណី​វាយប្រហារ​ប៉ុនប៉ង​ធ្វើឃាត អំឡុង​ការជួបជុំ​ក្រុម​អ្នកគាំទ្រ នៅឯ​រដ្ឋ Pennsylvania​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​។​

​យុទ្ធនា​ការឃោសនា​រប​ស់លោក ត្រាំ បាន​និយាយថា​ដូច្នេះ​ថា «​លោក ដូ​ណា​ល់ ត្រាំ នៅតែ​ទន្ទឹងរង់ចាំ​ទៅ​ចូលរួម​ជាមួយ​អ្នក​ទាំងអស់គ្នា ក្នុង​ទីក្រុង Milwaukee នៃ​រដ្ឋ Wisconsin ស្របពេល​ដែល​យើង នឹង​ប្រារព្ធ​សមាជជាតិ​របស់​យើង ដើម្បី​តែងតាំង​រូបលោក​ជា​ផ្លូវការ ឱ្យធ្វើជា​បេក្ខជន​ឆ្ពោះទៅកាន់​តំណែង​ជា ប្រធានាធិបតី​ទី​៤៧ របស់​សហរដ្ឋអាមេរិក​»​។ ព្រឹត្តិការណ៍ Republican National Convention នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៥-១៨ ខែកក្កដា​។ ចំណែក​សមាជ National Convention របស់​បក្ស​ប្រជាធិបតេយ្យ​វិញ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៩-២២ ខែសីហា ហើយ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន គឺ​លោក ចូ បៃ​ដិ​ន ត្រូវគេ​រំពឹងថា នឹងត្រូវ​តែងតាំង​ជា​បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ ដើម្បី​តទល់​ជាមួយ​លោក ត្រាំ​។​​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​វា​នឹង​ជាការ​ប្រកួតប្រជែង​គ្នា​សាជាថ្មី រវាង​លោក ត្រាំ និង​លោក បៃ​ដិ​ន បន្ទាប់ពី​លោក ត្រាំ បាន​ចាញ់​លោក បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។ លោក ត្រាំ ធ្លាប់​ធ្វើជា​ប្រធានាធិបតី​អាមេរិក ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១​។

​សូមរំលឹកថា ហេតុការណ៍​នេះ​បាន​រំ​ឮ​ក​ដល់​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ដែលមាន​មេដឹកនាំ​ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត និង​ធ្វើឃាត​បានសម្រេច​។ ខាងក្រោម​នេះ​ជា​អតីត​ប្រធានាធិបតី ប្រធានាធិបតី និង​បេក្ខជន​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ដែល​បាន​រួច​ផុតពី​ការប៉ុនប៉ង​ធ្វើឃាត​៖១. លោក​ប្រធានាធិបតី Andrew Jackson៖ អំឡុង​សម័យ​សង្គ្រាមត្រជាក់ លោក​ត្រូវបាន​គេ​លួច​បាញ់ ខណៈ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​មួយ​នៅឯ​វិមាន Capitol​។ ខ្មាន់កាំភ្លើង បាន​បាញ់​ចំនួន​២​ដង តែ​កាំភ្លើង​មិន​ដំណើរការ​។​

២. លោក​ប្រធានាធិបតី Theodore Roosevelt ៖ ដូចគ្នា​ទៅនឹង​លោក ត្រាំ ដែរ​, លោក Roosevelt បាន​ចូលរួម​ប្រកួតប្រជែង​សាជាថ្មី​ក្នុងការ​បោះឆ្នោត​ប្រ​ធានា​ធិ​ប​តិ​អាមេរិក ជាមួយ​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ​១៩១២​។ លោក​ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត​មិនបាន​សម្រេច​អំឡុង​ធ្វើដំណើរ​នៅតាម​ផ្លូវ​ឆ្ពោះទៅកាន់​ទីក្រុង Milwaukee ដើម្បី​ថ្លែង​សុន្ទរកថា​។​៣. លោក​ប្រធានាធិបតី President Franklin D. Roosevelt៖ លោក​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ម្នាក់ នៅពេល​ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត​ដោយ​ការបាញ់ប្រហារ​មួយ ក្នុង​ទីក្រុង Miami នៅ​ឆ្នាំ​១៩៣៣​។ ខ្មាន់កាំភ្លើង​ឈ្មោះ Guiseppe Zangara បាន​បាញ់​លោក Roosevelt ខុស តែ​បែរជា​បាញ់​ត្រូវចំ​អតីត​ចៅ​ក្រុង Chicago Anton Cermak បណ្ដាលឱ្យ​បាត់បង់​ជីវិត​។​

៤. លោក​ប្រធានាធិបតី Harry Truman៖ លោក Truman បាន​ឡើងកាន់តំណែង​បន្ទាប់ពី​លោក Roosevelt បានទទួល​មរណភាព​។ លោក Truman ត្រូវបាន​គេ​បាញ់ នៅឯ សេត​វិមាន​តែម្ដង​ក្នុង​ឆ្នាំ​១៩៥០ តែ​មិនបាន​សម្រេច​។ ខ្មាន់កាំភ្លើង​នៅពេលនោះ​មានឈ្មោះ Puerto Rican គឺជា​អ្នកកាសែត​ម្នាក់​។​៥. អភិបាលរដ្ឋ Alabama លោក George Wallace៖ លោក​បាន​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី​៣ ក្នុង​ឆ្នាំ​១៩៧២​។ លោក​ត្រូវគេ បាញ់ប្រហារ​នៅ​បន្ទាប់ពី​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មួយ​នៅ​ខាងក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ ការបាញ់ប្រហារ​នេះ​បានធ្វើឱ្យ​លោក​ពិការ​ដើរ​មិន​រួច​។​

៦. លោក​ប្រធានាធិបតី Gerald Ford៖ លោក Gerald Ford បាន​ជួបប្រទះ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​ចំនួន​២​លើក​ក្នុង​ឆ្នាំ​១៩៧៥​។ តែ​ការប៉ុនប៉ង​ទាំង​២​លើក​នេះ​បានទទួល បរាជ័យ​។​៧. លោក​ប្រធានាធិបតី Ronald Reagan៖ លោក​ត្រូវបាន​គេ​បាញ់​ក្នុង​ឆ្នាំ​១៩៨១ នៅ​ខាងក្រៅ​សណ្ឋាគារ Hilton ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់ពី​បញ្ចប់​ការ​ថ្លែង​សុន្ទរ​ថា មួយ​។ លេខា​របស់លោក​ម្នាក់​ឈ្មោះ James Brady បាន​រងរបួស​ធ្ងន់ធ្ង​រ​ជាង​លោក Reagan​។ លេខា​រូបនេះ​ក្រោយមក​បានក្លាយ​ជាស​កម្ម​ជន​ម្នាក់​ទាមទារ​ឱ្យមាន​ច្បាប់ គ្រប់គ្រង​អាវុធ​ក្នុង​សហរដ្ឋអាមេរិក​។​

៨. លោក​ប្រធានាធិបតី Barack Obama៖ បុរស​ម្នាក់​មកពី​រដ្ឋ Idaho ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​លោក Obama នៅពេលដែល​រូបគេ​បាញ់​តម្រង់​ទៅកាន់ សេត​វិមាន​កាលពី​ឆ្នាំ​២០១១​។​​គួរ​បញ្ជាក់ថា នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក មាន​ប្រធានាធិបតី​៤​រូប ដែល​ត្រូវបាន​គេ​ធ្វើឃាត ក្នុងនោះ​រួមមាន​លោក Abraham Lincoln, លោក James A. Garfield, លោក William McKinley និង​លោក John F. Kennedy៕a donal a donal4 a tram2 a tram3 a tram4 a trama