» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2071 នាក់

ម្សិលមិញ 3261 នាក់

សរុប 13058860 នាក់

ប្រទេស​ក្នុង​ក្រុម​ប្រ៊ី​ក​ចង់​ពង្រីក​ស​មា​ជិ​ក​បន្ថែម​ដើម្បី​បង្កើន​កម្លាំង​ទប់ទល់​ដុល្លារ​អាមេរិក​

​ប្រទេស​អា​ហ្រិ​ក​ខាងត្បូង​៖​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​ខ្លាំង BRICS ព​ន្លឿ​ន​ផែនការ​ពង្រីក​សមាជិក​របស់ខ្លួន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ខណៈ​ប្រទេស​ចិន​ដឹកនាំ​ការជំរុញឱ្យ​ក្រុម​ប្រទេស​នេះ​កាន់តែ​មាន​ភាព​ក្លៀវក្លា​នៅលើ​ឆាក​អន្តរជាតិ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។​លោក ស៊ី ត្រូវបាន Bloomberg​ដកយក​សម្តី ខណៈ​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​នៅ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ដែល​កំពុងមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំ ហៅ​កាត់​ថា ប្រ៊ី​ក (BRICS) លើក​ទី​១៥ កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ខ្ញុំ​រីករាយ​ដែល​បានឃើញ​ការកើនឡើង​នូវ​ភាព​សាទរ​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​អំពី​ការចូលរួម​ក្នុង​ក្រុម​ប្រទេស BRICS»​។ លោក​បាន​បន្ថែមថា ប្លុក​នេះ​គួរតែ «​ព​ន្លឿ​ន​ដំណើរ​ការពង្រីក​ក្រុម​ប្រទេស BRICS ដើម្បី​នាំ​ប្រទេស​ជាច្រើន​ទៀត​ចូលទៅក្នុង​គ្រួសារ BRICS»​។​a china breac1 

​មេដឹកនាំ​ចិន​រូបនេះ​បាន​ប្រើប្រាស់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​ខ្លាំង​នេះ​ដើម្បី​អំពាវនាវ​ឱ្យ​ប្រទេស​ជាច្រើន​ទៀត​ចូលរួម​ជាមួយ BRICS ដែលមាន​ប្រាំ​ប្រទេស​នាពេល​បច្ចុប្បន្ន​រួមមាន​រុស្ស៊ី ឥណ្ឌា ប្រេ​ស៊ី​ល និង​អាហ្វ្រិក​ខាងត្បូង​ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​។​​មាន​សេចក្តីរាយការណ៍​ថា​មាន​ប្រទេស​ចំនួន​២០ បានដាក់​ពាក្យ​ជា​ផ្លូវការ​ដើម្បី​ចូលរួម​ក្នុង​ក្រុម​នេះ ដោយមាន​សេចក្តីរាយការណ៍​ថា រួមមាន​ទាំង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌូនេស៊ី និង​អេ​ហ្ស៊ី​ប​អ៊ីរ៉ង​អា​ហ្ស​ង់​ទីន​ជាដើម​។​នៅមុន​ពេល​បើក​កិច្ចប្រជុំ​កំពូល ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្ប​ង លោក ស៉ី​រី​ល រ៉ា​ម៉ា​ហ្វូ​សា (Cyril Ramaphosa) បាន​គូសបញ្ជាក់ថា «​ការពង្រីក​ខ្លួន​របស់ BRICS នឹង​តំណាង​ឲ្យ​ក្រុមចម្រុះ​នៃ​ប្រជាជាតិ​មួយ ដែលមាន​ប្រព័ន្ធ​នយោបាយ​ផ្សេងៗ​ពីគ្នា ប៉ុន្តែ​ចង់​ចែករំលែក​នូវ​បំណងប្រាថ្នា​រួម ក្នុងការ​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់​ពិភពលោក មាន​តុល្យភាព​ជាង​មុន​»​។​

ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ដែល​កំពុងមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំ ហៅ​កាត់​ថា ប្រ៊ី​ក (BRICS) លើក​ទី​១៥​មាន​វត្តមាន​លោក រ៉ា​ម៉ា​ហ្វូ​សា​ប្រធានាធិបតី ។ ប្រធានាធិបតី​ចិន លោក ស៉ី ជិន​ពីង ។​ប្រធានាធិបតី​ប្រេ​ស៉ី​ល លោក លូ​អ៉ី​ស អ៉ី​ន​ណា​ស៉ី​យ៉ូ លូ​ឡា ដា​ស៉ី​ល​វ៉ា ។​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន ដ្រា​ម៉ូ​ឌី មក​ចូលរួម​កិច្ចប្រជុំ​កំពូល BRICS ដោយផ្ទាល់ លើកលែងតែ​លោក ពូ​ទីន ដែល​ស្ថិតក្រោម​ដីការ​ចាប់ខ្លួន​របស់ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​។​​ប្រ៊ី​ក គឺជា​ពាក្យកាត់​ដែល​សំដៅ​ទៅលើ​ដល់​ក្រុម​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំ រួមមាន ប្រទេស​ចិន រុស្ស៊ី អាហ្វ្រិក​ខាងត្បូង ឥណ្ឌា និង​ប្រទេស​ប្រេ​ស៊ី​ល​។​បណ្តា​ប្រទេស​ដែលជា​សមាជិក​របស់​ប្រ៊ី​ក​ទាំង​ប្រាំ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា ៤០% នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក និង​មាន​ទំហំ​សេដ្ឋកិច្ច​ជាង ១​ភាគ​៤ នៃ​ទំហំ​សេដ្ឋកិច្ច​សរុប​របស់​ពិភពលោក​ផងដែរ ។​

សូមបញ្ជាក់ថាកិច្ច​ជំនួប​លើក​ទី​១៥ នៃ​ថ្នាក់ដឹកនាំ​ប្រទេស BRICS ជិត​នឹង​បើក​ធ្វើ នៅ​អាហ្វ្រិក​ខាងត្បូង ប្រធានបទ​ដ៏​គន្លឹះ​មួយ គឺ ការពង្រីក​ចំនួន​សមាជិក នៃ​ប្រទេស BRICS ។​​អាហ្វ្រិក​ខាងត្បូង​ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេស​ជាង ៤០ បានបង្ហាញ​ពី​ការរំពឹងទុក ឱ្យចូល​ជា​រដ្ឋ​សមាជិក នៃ​ប្រទេស BRICS ក្នុងនោះ ប្រទេស​ជាង ២០ បាន​ដាក់ជូន​សំណើសុំ​ជា​ផ្លូវការ ។ លោក Sooklal បេសកជន​ពិសេស ទទួលបន្ទុក​កិច្ចការ BRICS របស់​អាហ្វ្រិក​ខាងត្បូង បានលើកឡើង ក្នុងពេល​ផ្តល់ បទសម្ភាសន៍​ពិសេស​ជាមួយ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ថា ប្រទេស​ជាច្រើន​រំពឹងថា នឹងចូលរួម​ក្នុង “​មហា​គ្រួសារ​” របស់​ប្រទេស BRICS ដែល​បង្ហាញ​ពី​ជំនឿ​ចិត្ត របស់​សហគមន៍​អន្តរជាតិ ចំពោះ​សមត្ថភាព​ដឹកនាំ របស់​ប្រទេស BRICS ក្នុងការ​ដោះស្រាយ​បញ្ហា​សកល ។​

​រំលឹក​ឡើងវិញ​ពី​ដំណើរ​ឆ្លងកាត់ នៃ​កិច្ចសហប្រតិបត្តិការ BRICS អាច​ឃើញថា ការអភិវឌ្ឍ​គឺជា​លក្ខណៈពិសេស​ដ៏​លេចធ្លោ​បំផុត ។ យោងតាម​ទិន្នន័យ ដែល​ចេញផ្សាយ ដោយ​អង្គការ មូលនិធិ​រូបិយវត្ថុ អន្តរជាតិ​បានបង្ហាញ​ថា ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០២២ សមាមាត្រ​នៃ​ផលិតផល ក្នុងស្រុក​សរុប របស់​ប្រទេស BRICS ក្នុង GDP សកល បាន​កើនឡើង​ពី ៨,៤ ភាគរយ​ដល់ ២៥,៨ ភាគរយ ក្នុងពេល​ដំណាលគ្នា​នេះ ចំណែក​សមាមាត្រ នៃ​ផលិតផល ក្នុងស្រុក សរុប​របស់​ក្រុម​ប្រទេស G7 បាន​ធ្លាក់ចុះ​ពី ៦៤,៦ ភាគរយ​មក​នៅត្រឹម ៤២,៩ ភាគរយ ។ នៅ​ឆ្នាំ ២០២២ បើ​គិត​តាម​ភាពស្មើគ្នា នៃ​អំណាច ទិញ (ppp) សមាមាត្រ​នៃ GDP របស់​ប្រទេស BRICS ក្នុង​ទំហំ​សេដ្ឋកិច្ច​សរុប របស់​ពិភពលោក បាន​លើសពី ក្រុម​ប្រទេស G7 ។​

​បរិបទ​អន្តរជាតិ​បានធ្វើ​ឲ្យ BRICS ចង់​ផ្លាស់ប្តូរ​មុខមាត់ និង​ចង់​ពូន​ផ្តុំ​កម្លាំង​រួម​តែមួយ ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន នៅលើ​ឆាក​អន្តរជាតិ និង​ដើម្បី​ទៅ​ផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​ពិភពលោក ដែល​រហូតមក ស្ថិតក្រោម​ខ្សែ​ញាក់​របស់​ប្រទេស​លោកខាងលិច​។​​ចិន​និង​រុស្ស៊ី សមាជិក​សំខាន់​របស់ BRICS ដែល​កំពុង​ប្រឈម​តានតឹង​ជាមួយ​អាមេរិក ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ ចង់​ឲ្យ BRICS រើស​សមាជិក​ថ្មី​បន្ថែម ដើម្បី​មាន​កម្លាំង តទល់​ជាមួយ​លោកខាងលិច នាំមុខ​ដោយ​អាមេរិក​។ រុស្ស៊ី​ផ្ទាល់​ដែល​ត្រូវ​អាមេរិក និង​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន ចង់​រើស​បញ្ចូល​ប្រទេស​ដែលជា​គូសត្រូវ​របស់​អាមេរិក មក​ដាក់​ក្នុង​ក្រុម BRICS​។  រុស្ស៊ី ខំប្រឹង​ជួយ​ចូក​ជួយ​ចែវ​ខ្លាំងណាស់ ដើម្បី​ឲ្យ​អ៊ីរ៉ង់​ដែល​កំពុង​ត្រូវ​រង​ការដាក់ទណ្ឌកម្ម​ពី​អឺរ៉ុប​និង​អាមេរិក​ត្រូវគេ​រើស​ចូល​ជា​សមាជិក​ថ្មី របស់ BRICS​។​
ក្នុងចំណោមប្រទេស​ ដែល​បានដាក់​ពាក្យ​ជា​ផ្លូវការ​សុំចូល​សមាជិក​ថ្មី​របស់​ក្រុម​ប្រទេស BRICS​ ក្នុងនោះ​មាន​អ៊ីរ៉ង់ អា​ហ្ស​ង់​ទីន អា​រ៉ា​ប៊ី សា​អូឌីត អេ​ហ្ស៊ី​ប នី​ហ្សេ​រី​យ៉ា បង់​ក្លា​ដែ​ស ម៉ិ​ក​ស៊ិ​ក​។ ចំណែក ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ លេខ​៤​ក្នុង​ពិភពលោក ក៏មាន​ប្រធានាធិបតី​លោក​ចូ​កូ វី​ដូ​ដូ ធ្វើដំណើរ​ទៅ​ចូលរួម​នៅក្នុង​ជំនួប​កំពូល​របស់ BRICS លើក​នេះដែរ​។​

​ប្រទេស​ភាគច្រើន​សង្ឃឹម​ថា ការចូល​ជា​សមាជិក​របស់ BRICS នឹង​ជួយ​សម្រួលការ​ដោះដូរ​រ​វាង​គ្នា តាមរយៈ​ការប្រើប្រាស់​រូបិយ​បណ្ណ​ជាតិ ដោយ​ជៀសវាង មិនចាំបាច់​ត្រូវការ​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក​។ ដោយ​ក្លាយជា​សមាជិក​របស់ BRICS ប្រទេសមួយ​ក្រុម​ទៀត​ចង់​ចូលទៅ​ប្រើប្រាស់​ទីផ្សារ​ចិន និង​ប្រទេស​សមាជិក BRICS​ដទៃទៀត ក៏ដូចជា​ទទួលបាន​សេវា​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​ថ្មី​របស់ BRICS​។​
​បន្ទាប់ពី​បង្កើត​ធនាគារ​អភិវឌ្ឍ​ថ្មី ដែល​ដើរតួ​ជា​គូប្រជែង​នឹង​មូលនិធិ​IMF ឬ​ធនាគារពិភពលោក ក្រុម​ប្រទេស BRICS បាន​បង្កើត​ប្រព័ន្ធ​បង់លុយ​ពិសេស​ដើម្បី​ធ្វើការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​លុយ​ដុល្លារ​អាមេរិក​។​

​ការឈប់​ប្រើប្រាស់​លុយ​ដុល្លារ​មាន​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ដោយ​ពិត​ទៅ និន្នាការ​ចង់​ដោះដៃ លែង​ចង់​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក នៅក្នុង​ការដោះដូរ​សេដ្ឋកិច្ច មាន​កាន់តែ​ច្រើនឡើង ជាពិសេស​នៅក្រោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ទៅលើ​រុស្ស៊ី នៅក្នុង​រឿង​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ប្រទេស​មួយចំនួន​ចាប់អារម្មណ៍ ចង់​ចូល​ជា​សមាជិក​របស់​ក្រុម​ប្រទេស BRICS ក៏​ដោយសារតែ​គេ​សង្កេតឃើញថា ឥណ្ឌា ចិន ប្រេ​ស៊ី​ល និង​អាហ្វ្រិក​ខាងត្បូង នៅតែ​អាច​បន្តធ្វើ​ជំនួញ ទិញ​ថាមពល​ប្រេង ឧស្ម័ន​ពី​រុស្ស៊ី ដោយ​មិន​ជាប់​សំណាញ់​ទណ្ឌកម្ម​របស់​អាមេរិក នោះ​ក៏​ដោយសារតែ​ប្រទេស​សមាជិក BRICS​ប្រើ​រូបិយ​បណ្ណ​ជាតិ​របស់ខ្លួន ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​លុយ​ដុល្លារ​។

ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន ចង់​កាត់បន្ថយ​ការពឹង​អាស្រ័យ​ខ្លាំង​លើ​ដុល្លារ ដោយសារតែ​គេ​បារម្ភ​ខ្លាច​ថា អាមេរិក​នឹង​អាច​យក​ហេតុផល​ចាយលុយ​ដុល្លារ មក​ដាក់​គំនាប ដាក់​សម្ពាធ​លើក​ពួកគេ មិន​ឲ្យ​មានការ​ដោះដូរ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ដែលជា​សត្រូវ គូប្រជែង​របស់​អាមេរិក​។ ដើម្បី​ដោះដៃ​ពី​លុយ​ដុល្លារ​របស់​អាមេរិក ចិន​ផ្ទាល់ នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​ប្រឹងប្រែង​ខ្លាំងណាស់​តាមរយៈ​ការជំរុញ​ការប្រើប្រាស់​លុយ​យ័ន នៅក្នុង​ការដោះដូរ​អន្តរជាតិ​។ BRICS​បាន​ជំរុញ​ឲ្យ​បង្កើត​រូបិយ​បណ្ណ​រួម គឺ​លុយ BRICS ដូច​លុយ​អឺរ៉ូ ឬ​លុយ​ដុល្លារ​។ ប៉ុន្តែ តាម​អ្នកជំនាញ កុំថាឡើយ​លុយ BRICS ដែល​នៅ​មិនទាន់​ចេញ​រូបរាង សូម្បី​លុយ​យ័ន​ចិន​ក៏​នៅតែ​ចរាចរ​តិចតួច បើ​ប្រៀបធៀប​នឹង​លុយ​ដុល្លារ​។

ជាក់ស្តែង លុយ​យ័ន​របស់​ចិន តំណាង​ឲ្យ​តៃ ២,៦%​នៃ​ទុនបម្រុង​អន្តរជាតិ តិចជាង​លុយ​យេន​របស់​ជប៉ុន ដែលមាន​ប្រមាណ ៤,៨% ក្រោយ​លេខ​រៀង​លុយ​អឺរ៉ូ ដែលមាន​២០% ពោលគឺ​តិច​ឆ្ងាយ​ណាស់ បើ​ប្រៀបធៀប​នឹង​លុយ​ដុល្លារ​អាមេរិក​។ ត្រូវ​ដឹងថា គ្រប់​ធនាគារកណ្តាលរ​បស់​បណ្តា​ប្រទេស​ក្នុង​ពិភពលោក មាន​លុយ​ដុល្លារ​អាមេរិក​ប្រមាណ ៥៩%​។ ដូច្នេះ កុំ​ថា ការ​ដោះដៃ លែង​ប្រើ​លុយ​ដុល្លារ សូម្បីតែ​តែ​ការជំនួស​លុយ​ដុល្លារ​អាមេរិក ដោយ​រូបិយប័ណ្ណ​ថ្មី ដែល BRICS​ចង់​បង្កើត ក៏​មិន​ងាយ​នឹង​អាច​កើតឡើង​បានដែរ​។​​ប៉ុន្តែ សម្រាប់​អ្នកជំនាញ ទោះជា​គេ​មិនអាច​ផ្តួល​លុយ​ដុល្លារ​អាមេរិក ប៉ុន្តែ ក្នុង​រយៈពេល​វែង និន្នាការ​ចាយលុយ​ដុល្លារ​របស់​អាមេរិក​នឹង​ធ្លាក់​ថយចុះ នៅ​ចំពោះមុខ​ការពង្រឹង​ឥទ្ធិពល​របស់​ក្រុម​ប្រទេស​មហា​សេដ្ឋកិច្ច​នៅ​ប៉ូល​ខាងត្បូង​ផែនដី នាំមុខ​ដោយ​ចិន​។​

​នៅពេល​ចិន ត្រូវការ​ចង់បាន​ប្រទេស​សមាជិក​ថ្មី ដើម្បី​មក​គាំទ្រ បង្កើន​កម្លាំង​របស់​ចិន សម្រាប់​តទល់​អាមេរិក ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក មិន​ចង់​ឲ្យ​ចិន​បង្កើន​ឥទ្ធិពល​អំណាច​របស់ខ្លួន​ឲ្យ​ខ្លាំងជាងគេ នៅក្នុង​ចំណោម​ប្រទេស BRICS ដើម្បី​យកទៅ​ប្រឆាំង​អាមេរិក​។ ម្យ៉ាង ឥណ្ឌា​ក៏​ចង់​មាន​សំឡេង ដើរតួ​សំខាន់​មិន​ចាញ់​ចិន​។ ដរាបណា​ប្រទេស​យក្ស​អាស៊ី​ទាំងពីរ ឬ​សមាជិក​ពីរ​របស់ BRICS នៅតែ​មិនទាន់​ដោះស្រាយ​បញ្ចប់​វិវាទ ជាពិសេស ជម្លោះព្រំដែន តាំងពី​ឆ្នាំ ២០២០​រវាង​ចិន និង​ឥណ្ឌា នោះ ក្រុម​ប្រទេស BRICS​ពិបាក​នឹង​សម្រេច​កិច្ចការ​ធំៗ​របស់ខ្លួន​។​a china breac a china breac2