» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3935 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331094 នាក់

ក្រសួងមហាផ្ទៃ​ទុកពេល​៦​ខែ​ឲ្យ​បក្ស​សិទ្ធមនុស្ស​រៀប​ក្បាល​មា​ស៊ីន​ក្នុងពេលដែល​មេធាវី វាយតម្លៃ​លិខិត​លោក​ប្រធានាធិបតី​ត្រាំ​ជូន​តេ​ជោ​សែន​គឺ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់លោក​កឹម​សុខា​

 

​ភ្នំពេញ​៖​លិខិត​របស់លោក​ដូ​ណា​ល់ ត្រាំ ដែល​គូសបញ្ជាក់ថា អាមេរិក​មិន​ស្វែងរក​ការប្តូរ​របប​នៅ​កម្ពុជា​នេះ គឺអាច​បញ្ជាក់បាន​ថា អាមេរិក​មិន​ជាប់ទាក់ទង​នឹង​លោក​កឹម សុខា​ក្នុង​ការធ្វើសកម្មភាព​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ដូច​ការចោទប្រកាន់​នោះទេ​។​លោក​កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ពោល គឺ​គ្មាន​ជាប់​ព័ន្ធ​នឹង​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាព​នោះឡើយ​។​នេះ​បើតាម​ការអះអាង​របស់​លោក​ផែង ហេង សហ​មេធាវី​ម្នាក់​របស់លោក​កឹម សុខា ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​។a seun sober

​លិខិត​របស់លោក​ដូ​ណា​ល់ ត្រាំ ដែល​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ បាន​សរសេរ​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក​គោរព​ឆន្ទៈ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មិន​ស្វែងរក​ឱ្យមាន​ការប្តូរ​របប​នោះទេ​។ លិខិត​លោក​ដូ​ណា​ល់ ត្រាំ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា ធ្វើឡើង​តាំងពី​ថ្ងៃទី​០១ ខែវិច្ឆិកា តែ​ទើប​ត្រូវបាន​លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​(Patrick Murphy )​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នាំយកទៅ​ប្រគល់ឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​លោក​កឹម សុខា​។ ក៏ប៉ុន្តែ​នៅ​មិនទាន់មាន​ការសម្រេច​នៅឡើយ​ទេ​ថា ត្រូវ​យកទៅ​ជំនុំជម្រះ ឫ ទម្លាក់ចោល​ការចោទប្រកាន់​នោះ​។

​ក្នុង​សំណុំរឿង​ព្រហ្ម​ទ​ណ្ឌ័​ចុះ​ថ្ងៃទី​៣​កញ្ញា​ឆ្នាំ​២០១៧​លោក​កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ ក្រោយពី​ឃុំ​នៅ​គុក​ត្រពាំង​ផ្លុ​ង​និង​បន្ទាប់មក​ឃុំ​នៅផ្ទះ​ក្រោម​ឈ្មោះ​ដាក់​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យរ​បស់​តុល​ការ​កាលពី​ថ្ងៃទី​១០ វិច្ឆិកា​កន្លងទៅ លោក​ត្រូវបាន​តុលាការ​ពង្រីក​សេរីភាព​បន្ថែម​ដោយ​អនុញ្ញាតឱ្យ​ដើរហើរ​បាន​គ្រប់ទិសទី​នៅក្នុង​ប្រទេស តែ​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​ទោះជា​យ៉ាងណា បណ្តា​ទូត​បរទេស​ធំៗ​បាន​តម្រង់​ជួរ​គ្នា​ចូលជួប​លោក​កឹម​សុខា ដែល​គេ​ជឿ​ង​ថា​ជាកា​លើកទឹកចិត្ត​បើទោះបីថា​គេ​ប្រាប់ថា​មិន​និយាយ​រឿង​នយោបាយ​ក៏ដោយ​។​

ក្នុងនោះ​ស្ថានទូត​អាមេរិក​បានបង្ហាញ​ជំហរ​ថា​គេ​ចង់ឃើញ​តុលារ​ការទម្លាក់​ការចោទប្រកាន់​លើ​លោក​កឹម​សុខា​ទាំងស្រុង​។ ក្រៅពីនេះ​មន្ត្រី​សហគមន៍​អឺរ៉ុប​ដែល​ទទួល​ការជជែក​រឿង​ផ្អាក​ឬ​មិន​ផ្អាក​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​(EBA)​ពី​ប្រទេស​កម្ពុជា​បាន​ពន្យា​ពេល​រហូតដល់​ខែកុម្ភៈ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​។​

​ដោយឡែក ក្រសួងមហាផ្ទៃ ឯនេះ​វិញ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​ការសម្រេច​យល់​ព្រមឱ្យ​គណបក្ស​សិទ្ធិមនុស្ស ធ្វើការ​ពន្យារពេល ៦​ខែ​(​គិត​ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​នេះ​) ក្នុងការ​បញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្មី នៃ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ជូន​ក្រសួងមហាផ្ទៃ​។​​បើតាម​លិខិត​សម្តេច​ក្រឡាហោម ស ខេង «​ក្រសួងមហាផ្ទៃ​បានទទួល​រួចហើយ នូវ​សំណើសុំ​ពន្យារពេល ក្នុងការ​បញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស តាមរយៈ​លិខិត​ដូច​បាន​យោង​ខាងលើ​។ ពាក់ព័ន្ធ​ករណីនេះ ក្រសួងមហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស ពន្យារពេល​៦​ខែ ក្នុង​ការបំពេញ​លក្ខខណ្ឌ​ដែល​កំណត់ ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​២៦​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​គិតពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ខែមិថុនា ឆ្នាំ​២០២០»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ គណបក្ស​សិទ្ធិមនុស្ស បាន​ផ្ញើលិខិត​មួយ​ទៅកាន់​ក្រសួងមហាផ្ទៃ ដោយ​សុំ​ពន្យារពេល ក្នុងការ​បញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ទៅកាន់​ក្រសួងមហាផ្ទៃ​មួយរយៈ​សិន បន្ទាប់ពី​ប្រធាន​គណបក្ស​នេះ គឺ​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ស្នើសុំ​លាលែង​ពី​តំណែង​។​​គណបក្ស​សិទ្ធិមនុស្ស​ត្រូវបាន​បង្កើត​ឡើង​ដោយ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០០៧​។ ទោះបីជា​យ៉ាងនេះ​ក្តី កាលពី​ឆ្នាំ​២០១២ លោក កឹម សុខា បានសម្រេច​រួបរួម​ជាមួយ​គណបក្ស សម រ​ង្ស៉ី បង្កើតជា​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទុក​គណបក្ស​សិទ្ធិ​ជូន​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ជា​អ្នកដឹកនាំចាំផ្ទះ​៕a americ a americ1