» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11348 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701519 នាក់

លោក​តាំង គឹមអេង និង​កូនប្រុស​ឈ្មោះ​តាំង គឹម​ហួត ទទួលរង​បណ្តឹង ពីបទ​រំលោភ​លើ​ទំនុក ចិត្ត​


​បន្ទាយមានជ័យ​៖​ក្រុមហ៊ុន​តាំង​គឹម អេង មាន​ស្នាក់ការ​ស្ថិតនៅ ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទ​យ​មានជ័យ ត្រូវបាន​ឈ្មោះ​ផន សុភាព ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ បានដាក់​ពាក្យបណ្តឹង ទៅលើ​ឈ្មោះ​តាំង គឹមអេង និង​កូនប្រុស​ឈ្មោះ​តាំង គឹម​ហួត ពីបទ​រំលោភ​លើ​ទំនុកចិត្ត ទៅកាន់​អយ្យការ​អម​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​០៦​ខែធ្នូ ឆ្នាំ​២០២០​។a koam1

ករណី​បណ្តឹង​នេះ ត្រូវបាន​លោក​ផន សុភាព រៀបរាប់​អោយដឹងថា កាលពី​កំឡុង​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ក្រុមហ៊ុន​តាំង គឹមអេង បាន ហៅ​ឈ្មោះ​ផន សុភាព អោយ​ជីក​ស្រះ​យក​អាច​ម៌​ដី ទៅ​ចាក់​ធ្វើ​ផ្លូវ​ចម្ងាយ​ប្រហែល​៣០​គីឡូ​ម៉ែ ត្រ ស្ថិតនៅ​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​ស្ទូង ខេត្ត កំពង់ធំ ។​ដោយ​បានធ្វើ​កិច្ចសន្យា ចុះ​កុងត្រា​ជា មួយក្រុម​ហ៊ុន​តាំង គឹមអេង រួចរាល់​ផងដែរ​។ ក្រោយពី​បានធ្វើ​កុងត្រា​ហើយ លោក​ផន សុភាព បានធ្វើ​សកម្មភាព ជីក​ស្រះ​ចំនួន​២៧​ស្រះ ធ្វើ​ផ្លូវ ចម្ងាយ​៣០​គីឡូម៉ែត្រ សរុប​ជា​ទឹកប្រាក់ បូក​ទាំង ថ្លៃ​ដីក្រហម​និង​ខ្សាច់​អស់​ចំនួន​៦១៨៧៣,៤៣ $(​ប្រាំមួយ​មុ​ឺ​ន​ប្រាំបី​ពាន់​ប្រាំពីរ​រយ​ចិតសិប​បី​ក្បៀស​សែសិប​បី​ដូ​ល្លារ​អាមេរិក​) ដោយ​ក្រុមហ៊ុន​តាំង គឹមអេង បាន​ទូទាត់​រួច​ត្រិ​ម​តែ​ចំនួន​២៧៨៧២,៤៦$(​ពីរ​ម៉ឺនប្រាំ​ពីរពាន់​ប្រាំបី​រយ​ចិតសិប​ពីរ​ក្បៀស​សែសិប​ប្រាំមួយ​ដុល្លារ​អាមេរិក​)​។លើក​ទី​ពីរបាន​សង​បាន​១៤០០០${​មួយ​ម៉ឺន​បួន​ពាន់​ដុល្លារ​អាមេរិក​) ទឹកប្រាក់​នៅសល់​ចំនួន​២០០០០,៩៧${​ពីរ​ម៉ឺន​ក្បៀស​កៅសិប​ប្រាំពីរ​សែន​ដូ​ល្លារ​អាមេរិក​) លោក​តាំង គឹមអេង និង​លោក​តាំង គឹម​ហួត មិន​ព្រម ទូទាត់​ឲ្យ​ទេ ។

សូមបញ្ជាក់ថា ក្រោយពី​ការទារលុយ​នៅសល់ លោក​តាំង គឹម​ហួត មិន​ព្រម​សង ទើប​លោក សម្រេចចិត្ត ដាក់ពាក្យ​បណ្តឹង​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​លោក​តាំង គឹម​ហួត ចូលខ្លួន​មក​ដោះស្រាយ​។ តែ​បន្ទាប់ពី​ដាក់ពាក្យ​បណ្តឹង​មក លោក​ផន សុភាព និយាយថា មិនដែល​ឃើញ​ខាង​តុលាការ ហៅ​លោក​សួរនាំ​ម្តងណា​ទេ ។ លោក​ផន សុភាព បាន​និយាយ​ទាំង​ឈឺចាប់​ថា ដោយសារតែ​ក្រុមហ៊ុន​បោកប្រាស់ លោក​តាំង គឹមអេង នេះហើយ​ដែល​ធ្វើ​ឲ្យ​រូបគាត់ បង្ខំចិត្ត លក់​ឡាន​បែន លក់​គ្រឿងចក្រ យកប្រាក់​សង​គេ ហើយ​លោក​ក៍បាន​បែកបាក់​កូន​ប្រពន្ធ​ថែមទៀត ឯ​តុលាការ មិន​ទទួលបាន​យុត្តិធម៌​ដែរ ទូរស័ព្ទ​ច្រើន​ខ្សែ​តេ​មិន​លើក ទើប​បង្ខំចិត្ត​ដាក់​ពាំ​ក្យ​ប​ណ្តឹ ង​ដូច្នេះ​។

លោក​ផន សុភាព ប​ញ្ញាក់​បន្ថែមថា ដោយសារ តែ​គេ​អាងទឹក​ប្រាក់ និង​អាង​អំណាច​អាង​ខ្សែ រឿង​ត្រូវ ក្រ​ឡៃ​អោយ​ខុស ដោយ​លោក​តាំង គឹម​ហួត បាន​ឲ្យ​ខាង​អាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​ចាប់ខ្លួន​ខ្ញុំ​ថែម​ទៀតផង​។​តែ​ក្រោយពី​លោក​បាន​រៀ​រាប់​និង​បង្ហាញ ពី​វិ​ក័យ​ប​ត្រ​ដែល ក្រុមហ៊ុន​តាំង គឹមអេង ជំពាក់​លុយ​គាត់ ទើប គេ​មិនបាន​ចាប់ខ្លួន​។ ជុំវិញ​ការចោទប្រកាន់​ចំពោះ​ករណី​ខាងលើ លោក​តាំង គឹម​ហួត បាន​បំភ្លឺ​ដូច្នេះ​ថា លោក​មិនបាន​ជំពាក់​លុយ​ឈ្មោះ ផន សុភាព​ទេ គឺ​ទូទាត់​អស់ហើយ មានតែ​ឈ្មោះ​ផន សុភាព នេះ​ទេ ឋ​ដែល​ជំពាក់​លោក​វិញ បើ​កុំ​តែ​លោក​អាណិត លោក​ប្តឹង​ដាក់គុក​បាត់​ហើយ ។​រឿង​ប្តឹង ថា​លោក​ជំពាក់​លុយ​ខ្វះ​ជាង​ពីរ​ម៉ឺន​ដូ​ល្លារ​នោះ ខាង​តុលាការ មិន​ចាត់ការ​ទេ គឺ​បិទ​បញ្ចប់​អស់ ហើយ នៅ​ប្រហែល​បួន​ទៅ​ដប់​ថ្ងៃ​ទៀត តុលា ការ ចេញ​សាលក្រម​ឲ្យ​លោក​ហើយ លោក​នឹង ដាក់ពាក្យ​បណ្តឹង​បក​វិញ​មិន​ខាន​។

លោក​ផន សុភាព និយាយថា បើ​មិនបាន​ជំពាក់ លោក​ហេតុ​អី​បាន អោយ​ភ្នាក់ងារ​ក្រុមហ៊ុន ខ​ល មកសុំ​ង​ឲ្យ​លោក​ទទួល​យកលុយ​ត្រិ​ម​៣៨០០$(​បី​ពាន់​ប្រាំបី​ពាន់​ដូ​ល្លារ​)​ដើម្បី​បញ្ចប់ រឿង ហើយគ​ម្រាម​លោក​ថា កុំ​ចង់​ជល់​ជាមួយ គាត់ មិន​ឈ្នះ​ទេ ។​តែ​លោក​ផន សុភាព ថា​មិន ខ្លា​ចឡើយ ហើយ​មិន​ទទួលយក​ទេ​លុយ​ប៉ុណ្ណឹង ម្យ៉ាងទៀត​បើ​តុលា​ការហៅ អោយ​តតាំង​គ្នា​ចំពោះមុខ ក៍លោក​មិន​ខ្លាច​ដែរ ព្រោះ​លោក​រក សុ​ី​តែ​សុច្ចរិត​ទៀត​ត្រង់ មិនចេះ​បោក​គេ ហើយ លុយ​ដែល​លោក​តាំង គឹម​ហួត ជំពាក់​នេះ​លោក មាន​បញ្ជី និង​វិ​ក័យ​ប​ត្រ ខ្វះ​និង​នៅ​មិនទាន់បាន​ទូទាត់​ត្រឹមត្រូវ​។ លោក​តាំង គឹមអេង ប្រធាន​ក្រុមហ៊ុន មិនបាន​បកស្រាយ​ជុំវិញ ករណី​ខាងលើនេះ​ទេ គ្រាន់តែ ឆ្លើយថា លេខ​នេះ​មិនមែន​ឈ្មោះ​តាំង គឹមអេង ទេ​(​ខ​ល​លេច​ក្នុង​វិ​ក័យ​ប​ត្រ​ក្រុមហ៊ុន​តាំង គឹមអេង​) យើងខ្ញុំ​រង់ចាំ​ការ​ស្រាយ​បំភ្លឺ របស់​ភាគី បន្តទៀត ។ ចុងក្រោយ​លោក​ផន សុភាព បាន​សំនូមពរ ដល់​ថ្នាក់​ដឹក​ទាំងអស់ ជាពិសេស​ខាង​ប្រព័ន្ធ តុលា​រការ សូមមេត្តា​ជួយ​រក​យុត្ត​ធម៌ ជូន​លោក​ផ ង ព្រោះ​លោក​អះអាងថា ជា​រឿង​អយុត្តធម៌ បើ​លោក​និយាយ​ខុសពី​ការពិត មិន​ដូច​ពាក្យ​ប​ណ្តឹ ង នឹង​ហ៊ាន​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​៕a koam a koam2 a koam3
​