វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8734 នាក់
ម្សិលមិញ 3974 នាក់
សរុប 15884260 នាក់
ខេត្តត្បូងឃ្មុំ៖ទីតាំងសង្វៀនជល់មាន់ថ្មីមួយកន្លែងទៀតបានបើកដំណើរការយ៉ាងរលូនបន្ទាប់ពីនគរបាលបានបង្ក្រាបទីតាំងមួយនៅស្រុកដំបែរកាលពីចុងខែធ្នូឆ្នាំ២០២០កន្លងមកនេះ។ ទីតាំងល្បែងស៊ីសងខុសច្បាប់ក្រោមរូបភាពជល់មាន់ថ្មីនេះស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំអញ្ចឹម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននិងកំពុងបើកលេងយ៉ាងរំភើយដោយ មិនរំខានដល់អាជ្ញាធរ និង សមត្ថកិច្ច ស្រុកត្បូងឃ្មុំនោះឡើយ។
ម្ចាស់សង្វៀនមាន់ត្រូវបានគេស្គាល់ថា ឈ្មោះ ថុន នឹង ប្រុស ដែលកំពុងកៀងគរក្រុមអ្នកញៀនល្បែង ស៊ីសងគ្រប់ទិសទីចូលទៅលេងជារៀងរាល់ថ្ងៃចាញ់ឈ្នះរាប់សែនរាប់លានរៀលផងដែរ។
យោងតាមប្រភពអ្នកចេញចូលលេងល្បែងនៅទីតាំងខាងលើមិនដែលឃើញមេប៉ុស្តិ៍អញ្ចឹមនិងអធិការស្រុកត្បូងឃ្មុំចុះបង្ក្រាបម្តងណាឡើយ។នៅព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២១លោក សាំហេង អធិការស្រុកត្បូង លោកឆ្លើយប្រាប់កាសែតថា ខាងមេប៉ុស្តិ៍អញ្ចឹមបានចុះទៅបង្ក្រាបហើយ។ចាំមើលមើថាតើគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពមានប្រយោជន៍ដែរអត់?។