» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9926 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700097 នាក់

ដែនជម្រកសត្វព្រៃ​នៅ​សំឡូត​ដែល​អ្នកស្រី Angelina Jolie ចេញ​លុយ​អភិរ​ក្ស័ ត្រូវ​ជនខិលខូច​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​!

 

 

​បាត់ដំបង​: ដី​ដែនជម្រកសត្វព្រៃ​ក្នុង​នៅ​ភូមិ​អូរ​តា​តឹង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​ដែល​តារា​ហូលីវូត​អ្នកស្រី អែន ជេ​លី​ណា​ចូ​លី (Angelina Jolie) ចេញ​លុយ​អភិរ​ក្ស័​ត្រូវបាន​ជនខិលខូច​កាប់​រុករាន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​យក​ដាំ​ធូ​រេ​ន​។ a land joly1 

​លោក ប៊ូ ស៊ីណា ប្រធាន​ផ្នែក​ប្រតិ​ប​ត្ត​ច្បាប់​នៃ​អង្គការ​មូលនិធិ ម៉ា​ដ​ក្ស ចូ​លី ភី​ត (Maddox Jolie Pitt Fundation) និង​ជា​អ្នកគ្រប់គ្រង​តំបន់​នោះ​ឲ្យ​អ្នកស្រី​អែន​ចេ​លី​ណា Angelina Jolie បាន​ឲ្យ​កាសែត​ដឹងថា តំបន់​នេះ គឺជា​ការគ្រប់គ្រង និង​អភិរក្ស​រួមគ្នា​ដោយ​តារា​ហូលីវូត អ្នកស្រី អែន ជេ​លី​ណា (Angelina Jolie) និង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​។​

​បច្ចុប្បន្ន​តំបន់​នេះ​បានប្រែក្លាយ​ឈ្មោះ​ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ហើយ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក៏មាន​ជន​ឱកាសនិយម​បាន​លួច​ចូលទៅ​ទន្ទ្រាន​យក​ដី​មួយកន្លែង ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ថែមទាំង​បានដាក់​ដាំ​ដើម​ធូ​រេ​ន​រាប់រយ​ដើម​ផង​ទៀត​។​«​នៅពេល​ទៅដល់ គឺ​ខ្ញុំ​សង្កេតឃើញថា ជនខិលខូច​បាន​ទន្ទ្រាន​យក​ដី​ប្រមាណ ៤​ហិកតា ដោយ​គេ​បាន​កាប់បំផ្លាញ​ដើមឈើ​ធំៗ​អស់​ជាច្រើន​ដូចជា ដើម​ត្រ​សេក គឺ​គេ​អារ​ជា​កង់ៗ គរ​ជា​គំនរ​ត្រៀម​បម្រុង​ដុត​បំផ្លាញចោល និង​ដើម​ស្ពង់ ដែលមាន​មុខកាត់​រហូត​ដល់​ជិត​១ ម៉ែត្រ ក៏ត្រូវ​បាន​គេ​កាត់​ផ្តួល​ចោល​ដែរ ដើម្បី​យក​ដី​ដាំ​ដំណាំ​។​

​លោក​ប្រាប់​ថា​៖«​ដី​ដែល​គេ​កាប់​ហ្នឹង គឺ​គេ​ដាំ​ដើម​ធុ​រេ​ន និង​ដូង ប៉ុន្ដែ​ពេល​ពួក​ខ្ញុំ​ទៅដល់ អ្នក​ដាំ​ដំណាំ​ហ្នឹង​រត់គេចខ្លួន​បាត់អស់​ហើយ តែ​យ៉ាងណា អាជ្ញាធរ​បាន​រកឃើញ​អត្តសញ្ញាណ​ហើយ កំពុង​រៀបចំ​សំណុំរឿង​ប្ដឹងទៅ​តុលាការ​»​លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក​បាន​ដក​បំផ្លាញ​ធូ​រេ​ន ដូង និង​ដំណាំ​មួយចំនួនទៀត​សរុប​ប្រមាណ​ជាង ៣០០​ដើម​ដែល​បាន​ដាំ​លើ​ផ្ទៃ​ប្រហែល​ចំនួន​ជាង ៤​ហិកតា​ដែលជា​ដី​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​។ លើសពីនេះ សមត្ថកិច្ច​បាន​បំផ្លាញ​ខ្ទម​មួយ​ដកហូត​ទុយ​យោ​ទឹក​សម្រាប់​ស្រោចស្រព និង​ម៉ាស៊ីនបូមទឹក​១​គ្រឿង​យកមក​រក្សាទុក​ផងដែរ​។​

​លោក​ថា  សមត្ថកិច្ច​បានកំណត់​អន្ត​សញ្ញាណ​ជនសង្ស័យ​បាន​ហើយ ដែលជា​អ្នក​រស់នៅក្នុង​ខេត្តបាត់ដំបង​នេះ ប៉ុន្ដែ​លោក​មិនទាន់​អាច​បង្ហាញ​អត្តសញ្ញាណ​នាពេលនេះ​បានទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម ក៏ដូចជា​ប្រមូល​ភ័ស្តុតាង​ទៀត ដើម្បី​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹងទៅ​តុលាការ​។​
​លោក បូរ៉ាន់ បញ្ជាក់ថា​៖«​យើង​នឹងមិន​លើកលែង​ឲ្យ​ជនណាម្នាក់​ដែល​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ និង​ដី​ដែនជម្រកសត្វព្រៃ​ដែលជា​កន្លែង​អភិរក្ស​ទេ ព្រោះ​កន្លងមក​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ជាច្រើនលើក​មកហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​រំលោភបំពាន​លើដី​អភិរក្ស ឬ​កន្លែង​ហាមឃាត់​ទេ​»៕jo madoc1 a land joly 

​