» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2923 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142105 នាក់

មន្ត្រី​ប៉េអឹម​ដែល​អនុវត្ត​បទបញ្ជា​រឹបអូស​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ឲ្យ​ឧកញ៉ា​នៅ​ខេត្ត​ព្រះសីហនុ​ប្រឈម​បណ្តេញ​ចេញពី​ក្របខ​ណ្ឌ័​ឬ​អាចដាក់​គុក​ទៀត​?

 

​ព្រះសីហនុ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ (​ប៉េអឹម​) ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ពេល​អនុវត្តន៍​សាលក្រម​រឹបអូស​យក​ដី ឲ្យ​ឧកញ៉ា ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ (​ខ្លះ​ថា​ឲ្យ​ចិន​)​នៅ​ខេត្ត​ព្រះ​សីហ​នា ត្រុ​វ​បាន​គណៈកម្មការ​ចំណ​ពោះ​កិច្ច​របស់​ប៉េអឹម​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​ហើយ ។​a land siha pm 

មន្ត្រី​អាវុធហត្ថ​ដែល​ធ្វើ​ការងារ​លើស​ផែនការ​នេះ​អាច​នឹង​ត្រូវគេ​បណ្តេញ​ចេញពី​ក្របខ​ណ្ឌ័​ជា​ជំ​ហ៊ាន​ដំបូង​។ នេះ​បើតាម​លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រាប់​សារព័ត៌​មាននៅ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​។ លោក អេងហ៊ីថា រូបគេ នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​ក្រុមប្រឹក្សាវិន័យ​នៃ​កង​រាជ​អាវុធ ចាត់ការ​បន្ត​​៖«​ក្រុមប្រឹក្សាវិន័យ ដាក់ទោស​យ៉ាងណា គឺ​ទៅតាម​នុ៎ង​ទៅ​»​។​

អ្នកនាំពាក្យ​កង​រាជ​អាវុធ បន្តថា មន្ត្រី​កង​រាជ​អាវុធ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ គឺជា​អ្នក​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ គឺ​មិនមែនជា​អ្នក ដែល​ប្រើ​កាំភ្លើង​បាញ់​ប្រជាពលរដ្ឋ​នោះទេ​។ លោក បន្ថែមថា សមត្ថកិច្ច កំពុង​បន្ត​ស្វែងរក​អ្នក ដែល​ប្រើ​កាំភ្លើង​បាញ់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដើម្បី​ឲ្យ​ទៅ​ស៊ើបអង្កេត​ចំពោះ​ករណី​ហិង្សា រហូត​មានការ​ផ្ទុះអាវុធ​លើ​ប្រជាពលរដ្ឋ ដែល​នាំគ្នា​ទៅ​តវ៉ា​រឿង​នៅ​ដីធ្លី នៅ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ព្រះសីហនុ ធ្លាប់​បកស្រាយ​ថា គ្រាប់កាំភ្លើង​ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ គឺជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុ​ក ដែល​មិនមែនជា​របស់​ប៉ូលិស និង ប៉េអឹម​នោះទេ​។ លោក បានដាក់​ការសង្ស័យថា ប្រហែល​ជាមាន​ជន​បាតដៃ​ទី​៣ ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ ពេល​ការប្រទាំងប្រទើស​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កើតឡើង ដើម្បី​ដាក់​កំហុស​ឲ្យ​សមត្ថកិច្ច​។​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​លើ​ពួកគេ​ក្នុង​សំណុំ​សំណុំរឿង​ដីធ្លី​នៅ​ទីតាំង​ខាងលើ​។

សូម​បញ្ជាក់ដែរថា​ដោយសារ​ត​ម្លែ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឡើងថ្លៃ​កប់​ពពក​បាន​ថ្វើ​ឲ្យ​កើតមាន​ទំនាស់​ដីធ្លី​រវាង​អ្នកមានអំណាច​និង​ម្ចាស់​ដី​។​ថ្មីៗ​នេះ​ដី​នៅ​តំបន់​កែវផុស​ក៏​កើតរឿង​ក្តៅគគុក​ផងដែរ​៕pm sao sokha1 a land si a land si1