» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6052 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619292 នាក់

នាយករដ្ឋមន្ត្រី​ដាក់​កូន​ប្រធាន​តុលាការ​កំពូល​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បន្ទាប់ពី​បាន​បណ្តេញ​លោក​វេ​ង​សាខុន​កាត់​ថ្ងៃ​រឿង​?


​ភ្នំពេញ​៖​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​បញ្ជូន​ឈ្មោះ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ទៅ​រដ្ឋ​សភាព ស្នើ​រដ្ឋសភា ស្នើសុំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនួស លោក វេ​ង សាខុន ដែល​ត្រូវ​បានបញ្ចប់​តំណែង​។​a dit dina 

​យោងតាម​លិខិត​រាជរដ្ឋាភិបាល​លេខ​៩៩០ លស ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ បានស្នើ​ទៅកាន់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម សមាជិក​រាជរដ្ឋាភិបាល​។​​លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថ​ថា​៖ «​យោងតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦១៨/០១២ ចុះ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំង​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១៨/៨៦២ ចុះ​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ​២០១៨ ស្តីពី​ការចាត់តាំង​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​យោងតាម តម្រូវការ​ចាំបាច់​រប​ស់រាជ​រដ្ឋាភិបាល ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ស្នើ សម្តេច​ប្រធានរដ្ឋសភា មេត្តា​អនុញ្ញាត​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់រ​ដ្ឋ​សភា លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​»​។​

​ប្រភពពី​រដ្ឋសភា បានឱ្យដឹងថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ពិនិត្យ​លើ​សំណើ​របស់ រាជរដ្ឋាភិបាល​ក្នុងការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់រ​ដ្ឋ​សភា លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល​ដល់ លោក ឌិ​ត ទីណា​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់​របស់លោក​ឌឹ​តម​ន្ទីរ​ប្រធាន​តុល​ការ​កំពូល​និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៨​តុលា​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង ឯកឧត្ដម វេ​ង សុខុន ពី រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទាំង​កណ្តាល​ថ្ងៃ​បន្ទាប់ពី​លោក​និង​ភរិយា​ទើប​មកពី​ប្រជុំ​នៅ​ប្រទេស​អឺរ៉ុប​។​បន្ទាប់ពី​ដក​លោ​កវេ​ង​សាខុន​ប្រមុខ​រដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​ចាត់តាំង ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជា​រដ្ឋមន្ត្រី​ស្ដីទី ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ បន្ថែម​លេ​ី​មុខងារ​បច្ចុប្បន្ន រហូតដល់​មានការ​តែងតាំង​ជា​ផ្លូវការ​នូវ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ។​

មានការ​កត់សម្គាល់ថា​ការ​ឯកឧត្តម​វេ​ង​សាខុន​ដែលមាន​តួនាទី​ក្នុង​បក្ស​ត្រឹមតែ​សមាជិក​គណកម្មាធិការ​កណ្តាល​ធ្លាប់មាន​ទំនាស់​ការងារ​ជាមួយ​ឯកឧត្តម​អូន​ព​ន្ធ័​មុនី​រត្ន​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ម្តង​រហូត​ត្រូវបាន​នាយករដ្ឋមន្ត្រី​ស្តី​ឲ្យ​កណ្តាល​ជំនំ​ចំណោម​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២២​រឿង​ការហាម​នាំចូល​សត្វ​ជ្រូក​រស់​ពី​ស្រុក​យួន​។​ការបណ្តេញ​ចេញពី​រដ្ឋ​មន្ត្រី​ទាំង​កណ្តាល​ថ្ងៃ​ពេលដែល​លោក​វេ​ង​សុខុន​កំពុងធ្វើដំណើរ​មកពី​ប្រជុំ​នៅ​ប្រទេស​អឺរ៉ុប​ចូល​ស្រុក​វិញ​ចឹ​ង​មិនដឹងថា​តើ​ឯកឧត្តម​វេ​ង​សាខុន​មានកំ​កំហុស​អ្វី​នោះ​នៅឡើយ​។​

ប៉ុន្តែ​មានការ​វាយតម្លៃថា​ប្រហែលជា​លោក​រដ្ឋមន្ត្រីក្រសួង​ក​សិ​ម​ក្ម​រូបនេះ​មិនបាន​យកចិត្តទុកដាក់​រឿង​ទឹកជំនន់​ពិសេស​ការត្រៀម​ស្រូវពូជ​សម្រាប់​ចែក​ជូ​ប​កសិករ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​តែម្តង​?​។​ព្រោះ​ជាមួយ​ការបណ្តេញចេញ​ចេញ​នោះ​ក្នុង​សារ​ជា​សម្លេង​របស់​សម្តេច​ង​តេ​ជោ​រឿង​ទឹកភ្លៀង​ជន់​លិច​អស់​២២​ខេត្ត​តែ​សម្តេច​មិនបាន​បង្ហើប​រឿង​ស្រូវ​ពួជ​ឲ្យ​បានច្បាស់លាស់​នោះឡើយ​។​យ៉ា្ល​ង​ណា​ការតែងតាំង​កូនលោក​ឌឹ​ត​មន្ទីរ​ថ្វើ​ឲ្យ​ក្នុង​សមាជិក​អចិន្ត្រៃយ៍​សម្តេច​ទទួលបាន​សន្លឹកឆ្នោត​រឹង​មួយ​សន្លឹក​។​a veng roit a veng roit1 a veng roit4 a veng roit2 a veng roit3 a veng roit5 

​