» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6536 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696707 នាក់

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ក្នុងការដកទ័ពចេញពីប្រទេសអាល្លឺម៉ង់ បង្កភាពចម្រូងចម្រាសទាំងជាមួយគណបក្សសាធារណរដ្ឋខ្លួនឯង និងជាមួយអង្គការណាតូ 

 

អាមេរិក៖បើ​តាម​សារព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៦, ក្រសួងសង្គ្រាមអាមេរិក បានសម្រេ​ច ដកទ័ព ៥ ០០០​នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃ ក រវាងប្រមុ​ខសេតវិមាន ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz ពាក់ព័ន្ធបញ្ហា សង្គ្រាមអ៊ីរ៉ង់។a army us aleumanh 

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តណាតូ ជាពិសេសប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដោយលោកបានរិះគន់ថាប្រទេសទាំងនេះមិនបានផ្តល់ជំនួយអ្វីដល់សហរដ្ឋអាម៉េរិកឡើយ។ ការណ៍នេះ បានឈានទៅដល់ការគំរាមដកកងទ័ពអាម៉េរិកចេញពីប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលលោកចាត់ទុកថាជាភាពអសកម្ម និងអគុណធម៌របស់សម្ព័ន្ធមិត្ត ។

អង្គការណាតូ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងធ្វើការជាមួយអាមេរិក ដើម្បីឲ្យមានការបំភ្លឺ និងពន្យល់លម្អិត អំពីការសម្រេចចិត្តលើអាល្លឺម៉ង់ នេះ។ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឆឹងថា៖រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយនាថ្ងៃ សៅរ៍ ទី២ ខែឧសភា ថាការដកកងទ័ពអាមេរិក ៥ ០០០នាក់ចេញពីអាល្លឺម៉ង់គឺអាចទៅរួច ប៉ុន្តែវាគួរតែអាចជាការជំរុញទឹកចិត្តឱ្យអឺរ៉ុប ពង្រឹងប្រៀបការពារជាតិខ្លួនឯងទៅវិញទេ។ លោក Pistorius បានឱ្យដឹងថា ការដកចេញមួយផ្នែកនឹងប៉ះពាល់ដល់វត្តមានអាមេរិកបច្ចុប្បន្ន ដែលមានទាហានជិត ៤០ ០០០នាក់ឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។

«យើង​ អឺរ៉ុបត្រូវតែទទួលខុសត្រូវថែមទៀត ចំពោះសន្តិសុខផ្ទាល់ខ្លួន ដោយបន្ថែមថា អាល្លឺម៉ង់កំពុងដើរលើផ្លូវត្រូវដោយពង្រីកកងកម្លាំងប្រដាប់អាវុធ បង្កើនល្បឿនលទ្ធកម្មយោធា និងការកសាងហេដ្ឋារចនាសម្ព័ន្ធ»។ នេះជាការបញ្ជាក់ពីលោក Pistorius។

គួរបញ្ជាក់ថា ប្រធានាធិបតី ដូ ណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់បន្ថយវត្តមានយោធានៅអាល្លឺម៉ង់ តាំងពីអាណត្តិដំបូងរបស់លោកមកម្ល៉េះ និងទទូចម្តងហើយម្តងទៀតឱ្យអឺរ៉ុបទទួលខុសត្រូវចំពោះវិស័យការពារជាតិរបស់ខ្លួន។

តាមមន្ទីរបញ្ចកោណ ការដកកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៦ ទៅ ១២ខែបន្ទាប់។ មិនមានការបញ្ជាក់ទេថានឹងដកចេញពីមូលដ្ឋានណាមួយ ឬថាតើកងទ័ពនឹងត្រឡប់ទៅសហរដ្ឋអាមេរិក ឬត្រូវបានដាក់ពង្រាយឡើងវិញនៅក្នុងទ្វីបអឺរ៉ុប ឬនៅកន្លែងផ្សេងទៀត។

 

បើតាមអ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារ លើបណ្តាញសង្គម X, ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន។

ទន្ទឹមនោះផ្ទៃក្នុងអាមេរិកវិញ គណបក្សសាធារណរដ្ឋ បានបង្ហាញក្តីបារម្ភ ព្រោះចំណាត់ការនេះ ពិតជាប៉ះពាល់ខ្លាំង ដល់សន្តិសុខអឺរ៉ុប ជាពិសេស ហាក់ដូចជាផ្តល់បច្ច័យល្អដល់ ប្រទេសរុស្ស៊ី ឯណោះ។

ក្នុងសេចក្តីថ្លែងការណ៍រួម សមាជិកព្រឹទ្ធសភា Roger Wicker និងតំណាងរាស្ត្រ Mike Rogers ដែលជាប្រធានគណៈកម្មាធិការកងទ័ព នៅក្នុងសភានីមួយៗ បានព្រមានថា ការដកទ័ពចេញពីអាល្លឺម៉ង់ ប្រៀបបានដូចជា ការបញ្ជូនសញ្ញា ទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន អ៊ីចឹងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពបំពេញកាតព្វកិច្ចសកម្ម ចំនួន ៣៦ ៤៣៦ នាក់ នៅអាល្លឺម៉ង់ បើប្រៀបធៀបទៅនឹង ១២ ៦៦២ នាក់ នៅអ៊ីតាលី និង ៣ ៨១៤ នាក់ នៅអេស្ប៉ាញ។

ក្រៅពីការគម្រាមលើបញ្ហាសន្តិសុខប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​បាន​​អះអាង​កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ថា លោកនឹងបង្កើន ពន្ធគយ​លើ​រថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប (EU) រហូតដល់ ២៥ ភាគរយ នៅសប្តាហ៍ក្រោយ។ សកម្មភាពនេះ អាចបង្កឲ្យមាន​ភាព​រង្គោះរង្គើដល់សេដ្ឋកិច្ចពិភពលោកក្នុងអំឡុងពេលដ៏រសើបមួយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន aljazeera លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ឲ្យ​ដឹង​ថា សហភាពអឺរ៉ុប «មិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាទាំងស្រុងរបស់យើងនោះទេ» ទោះបីជា​យ៉ាង​ណា​ លោក​ ត្រាំ មិនបានបញ្ជាក់លម្អិត អំពីចំណុចដែលលោកជំទាស់នៅក្នុងការបង្ហោះនោះក៏ដោយ។

នៅពេលដែលក្រុមអ្នកយកព័ត៌មានបានសាកសួរកាលពីថ្ងៃសុក្រ អំពីការដំឡើងពន្ធនាំចូល ក្នុងខណៈពេលដែលលោកកំពុងចាកចេញពីសេតវិមានទៅកាន់រដ្ឋផ្លរីដា (Florida) លោកត្រាំបានមានប្រសាសន៍ថា សហភាពអឺរ៉ុបមិនបានអនុវត្តតាមក្របខ័ណ្ឌពាណិជ្ជកម្មកាលពីឆ្នាំមុន «ដូចទម្លាប់» នោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីប្រភពនៃភាពតានតឹងនេះឡើយ។ លោកបានបន្ថែមដោយជឿជាក់ថា ការផ្លាស់ប្តូរទៅរកការយកពន្ធខ្ពស់ជាងមុននេះ «នឹងបង្ខំឲ្យពួកគេផ្លាស់ប្តូរការផលិតនៅតាមរោងចក្ររបស់ពួកគេមកកាន់សហរដ្ឋអាមេរិកឲ្យបានកាន់តែលឿន»។

លោកត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំមុន។ កិច្ចព្រមព្រៀងនោះបានកំណត់ កម្រិតពន្ធត្រឹម ១៥ ភាគរយ លើទំនិញភាគច្រើន ប៉ុន្តែនៅឆ្នាំនេះ តុលាការកំពូលបានសម្រេចប្រឆាំងនឹងអំណាចផ្លូវច្បាប់ដែលលោកបានប្រើប្រាស់ដើម្បីយកពន្ធនោះ។

កត្តានេះបានធ្វើឲ្យលោកស្វែងរកអំណាចផ្លូវច្បាប់ផ្សេងមកជំនួសវិញ ហើយរដ្ឋបាលរបស់លោកបានដាក់ចេញនូវពន្ធ ១០ ភាគរយ ក្នុងអំឡុងពេលដែលកំពុងស៊ើបអង្កេតលើអតុល្យភាពពាណិជ្ជកម្ម និងបញ្ហាសន្តិសុខជាតិ ដើម្បីដាក់ចេញនូវពន្ធគយថ្មីៗ សម្រាប់មកបំពេញបន្ថែមនូវចំណូលដែលបានបាត់បង់៕a aleumanh1