» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5875 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696046 នាក់

អាមេរិក​និង​កូរ៉េខាងត្បូង​បង្ហាញ​សាច់ដុំ បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​!

​ប្រទេស​កូរ៉េ​៖​ខុសពី​រជ្ជកាល​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​និង​ប្រធានាធិបតី​មួន​ជេ​អ៊ី​ន​យក​ធ​ម៍​ត្រជាក់​ចរាចរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​រឿង​បញ្ឈប់​សាកល្បង​អាវុថ​នុយ​ក្លេ​អែរ​ជា​ថ្នូរ​និង​ការដក​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​តែ​សម្រាប់​សម័យ​លោក​ជូ​បៃ​ដឺ​ន​និង​ប្រធានាធិបតី​យួន​ស៊ុ​ក​យុល​គឺ​សហការគ្នា​ប​ង្ហា្ក​ញ​កម្លាំង​ជំនួស​ការចរចារ​វិញ​។​ជាក់ស្តែង​​នៅ​ថ្ងៃទី​៧​ខែមិថុនា​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​២០​គ្រឿង​ហោះហើរ​នៅ​តំបន់​សមុទ្រ​កូរ៉េខាងជើង ។​a korea plain 

​សារព័ត៌មាន Yonhap នៅ​ថ្ងៃ​អង្គារ ទី​៧ ខែមិថុនា ឆ្នាំ​២០២២ បាន​ផ្សាយ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ទីក្រុង​សេ​អ៊ូ​ល​បានឱ្យដឹងថា កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​នា​ថ្ងៃ​អង្គារ​នេះ បានរួម​គ្នា​សម្ញែង​អានុភាព​យោធា​ផ្លូវអាកាស​របស់​ពួកគេ ដែលមាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​ចំនួន​២០​គ្រឿង រួមទាំង​យន្តហោះ F-35A នៅលើ​ផ្ទៃ​អាកាស​នៃ​សមុទ្រ​លឿង​។​​អគ្គសេនាធិការ​ចម្រុះ​របស់​យោធា​កូរ៉េខាងត្បូង​បានលើកឡើង​ថា អំឡុង​សមយុទ្ធ​ត្រៀមលក្ខណៈ​នោះ ភាគី​កូរ៉េខាងត្បូង​បាន​ចល័ត​យន្តហោះ​ចម្បាំង​សរុប​ចំនួន​១៦​គ្រឿង រួមមាន​យន្តហោះ F-35A, F-15K និង KF-16 ខណៈ​ខាង​សហរដ្ឋអាមេរិក​បាន​ចល័ត​យន្តហោះ​ចម្បាំង F-16 ចំនួន​៤​គ្រឿង​។​

​យោធា​កូរ៉េខាងត្បូង​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ទីក្រុង​វ៉ា​ស៉ី​ន​តោន​និង​ទីក្រុង​សេ​អ៊ូ​ល បានបង្ហាញ​ឱ្យឃើញ​ពី​សមត្ថភាព​ដ៏​ខ្លាំងក្លា​របស់​សម្ព័ន្ធមិត្ត​ទាំងពីរ ដើម្បី​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​សកម្មភាព​បង្កហេតុ​ណាមួយ​របស់​កូរ៉េខាងជើង ហើយ​កំពុង​រក្សា​ជំហរ​ត្រៀមលក្ខណៈ​យ៉ាងរឹងមាំ​។​​កាលពី​ថ្ងៃទី​៦​ខែមិថុនា កូរ៉េខាងត្បូង​និង​អាមេរិក​ទើបតែ​បាន​បាញ់​មី​ស៉ី​ល​បាលី​ស្ទិ​គ​ចំនួន​៨​គ្រាប់ ចូលទៅក្នុង​សមុទ្រ​ខាងកើត ជាការ​ឆ្លើយតប​ចំពោះ​ការបាញ់​មី​ស៉ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​៨​គ្រាប់ របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ​។ កាលពី​សប្តាហ៍​មុន ប្រទេស​ទាំងពីរ ក៏បាន​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា នៅក្បែរ​ឧបទ្វីប​កូរ៉េ ដោយមាន​ការចូលរួម​ពី នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​ផងដែរ​។​

សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​កូរ៉េខាងត្បូង អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី Wendy Sherman​បាន​ព្រមាន​ថា​៖​ប្រទេស​ទាំង​២​នឹងមាន​”​ការឆ្លើយតប​យ៉ាង​រហ័ស​និង​ខ្លាំងក្លា​”​ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៧​របស់ខ្លួន​។​Sherman​បាន​និយាយ​បន្ទាប់ពី​ជួប​សម​ភាគី​កូរ៉េខាងត្បូង​នៅថ្ងៃនេះ​ថា​”​ការសាកល្បង​នុយក្លេអ៊ែរ​ណាមួយ​គឺជា​ការរំលោភ​ទាំងស្រុង​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​”​។​អ្នកស្រី​Sherman បាន​បន្ថែមថា សហរដ្ឋអាមេរិក​នៅតែ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​កិច្ចសន្ទនា​ជាមួយ​កូរ៉េខាងជើង​ខណៈពេលដែល​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន​មិនមាន “​ចេតនា​អរិភាព​” ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​សមយុទ្ធ​ទ័ពអាកាស​ថ្ងៃនេះ គឺជា​ការបង្ហាញ​កម្លាំង​យោធា​លើក​ទី​៣​ដោយ​កងកម្លាំង​អាមេរិក​-​កូរ៉េខាងត្បូង ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Yoon Suk-yeol ដែល​បាន​ចូលកាន់​តំណែង​កាលពីដើម​ខែឧសភា និង​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​លើ​កូរ៉េខាងជើង​៕a korea plain1 

​