» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5400 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695571 នាក់

អង់គ្លេស​ចោទ​រុស្ស៊ី​ថា​ប្រុង​បង្កើត​រដ្ឋាភិបាល​អាយ៉ង​ក្នុង​ពេលណា​តូ​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

​ប្រទេស​អ៊ុ​ក្រែ​ន​៖ មន្ត្រីជាន់ខ្ពស់​ចក្រភព​អង់គ្លេស​ម្នាក់ បាន​ព្រមាន​ត្រង់ៗ​ថា​រុស្ស៊ី​នឹងត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​បង្កើត «​រដ្ឋាភិបាល​អាយ៉ង​មួយ​» នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។a uykraen GB

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមករា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​លោក​ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស លោក Dominic Raab កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មករា​បាន​ព្រមាន នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Sky News និង​បន្ទាប់ពី​ទីក្រុង​ឡុង​ដ៍​ហើយ​បាន បាន​ចោទប្រកាន់​រុស្ស៊ី​ថា​កំពុង​លួច​ទាក់ទង​ជាមួយ​អតីត​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​មួយចំនួន​ដែល​គាំទ្រ​ខ្លួន ដើម្បី​លើក​បន្តុប​ពួកគេ​ឱ្យ​ឡើងកាន់​អំណាច​។ លោក Dominic Raab បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​រុស្ស៊ី​នឹងរង​ទណ្ឌកម្ម ក៏ដូចជា ប្រឈមមុខ​នឹង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ទីក្រុង​ម៉ូស្គូ​ប្រើ​កម្លាំងយោធា ឬក៏​បង្កើត​រដ្ឋាភិបាល​អា​យ៉ាង​ណាមួយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ពី​ចក្រភព​អង់គ្លេស ក្រសួងការបរទេស​រុស្ស៊ី បាន​ចេញមុខ​អះអាងថា​វា​ជា​រឿង​មិន​ពិត ហើយ​ចោទ បក​ទៅវិញ​ថា NATO គឺជា​អ្នកបង្ក​ភាព​តានតឹង​សព្វថ្ងៃ​ពាក់ព័ន្ធ​នឹង​វិបត្តិ​អ៊ុយ​ក្រែ​ន​។​ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​ឡុង​ដ៍​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ចក្រភព​អង់គ្លេស​គួរតែបញ្ឈប់​ការ​ញុះញង់​វោហា​សាស្ត្រ “​ល្ងង់ខ្លៅ និង​គ្រោះថ្នាក់​” របស់ខ្លួន​ទាក់ទង​នឹង​វិបត្តិ​អ៊ុយ​ក្រែ​ន ។​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​បានប្រកាសថា “​ឥឡូវនេះ​អង់គ្លេស​កំពុង​ដើរតួនាទី​ក្នុងការ​ញុះញង់​ឥតឈប់ឈរ​ប្រឆាំងនឹង​រុស្ស៊ី ក៏ដូចជា​គ្រោះថ្នាក់​ទាក់ទង​នឹង​រដ្ឋប្រហារ​នៅ​អ៊ុយ​ក្រែ​ន​” ។​អ្នកការទូត​រុស្ស៊ី​ក៏បាន​ស្តីបន្ទោស​រដ្ឋមន្ត្រីការបរទេស​លោកស្រី Liz Truss ដែល​បាន​និយាយថា អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​ជាច្រើន​ពី​តំបន់ Mongols ដល់​ក្រុម​ភាគតិច Tatars” ។​

​អង្គការ​ណា​តូ (NATO) វិញ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមករា​នេះ​ថា ខ្លួន​កំពុង​ដាក់​កម្លាំង​បម្រុង​នៅ​អឺរ៉ុប​ខាងកើត ជាមួយនឹង​នាវា និង​យន្តហោះ​ចម្បាំង​បន្ថែមទៀត ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការបង្កើន​កម្លាំងយោធារ​បស់​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​យោធា​លោកខាងលិច​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​ស្វាគមន៍​សម្ព័ន្ធមិត្ត​ដែល​រួមចំណែក​បន្ថែម​កម្លាំង​ដល់​ណា​តូ​។ ណា​តូ​នឹង​បន្ត​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ទាំងអស់ រួមទាំង​ការពង្រឹង​យោធា​ផ្នែក​ខាងកើត នៃ​សម្ព័ន្ធមិត្ត​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត បាន​សន្យា​បញ្ជូន​សព្វាវុធ ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ទប់ទល់ នឹង​ការគំរាមកំហែង​ផ្នែក​យោធា​ពី​ប្រទេស​រុ​ស្ស៉ី ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​ប្រទេស​លោកខាងលិច​ថា បានដាក់​ពង្រាយ​កងទ័ព​ប្រហែល​១០០,០០០​នាក់ នៅតាម​បណ្តោយ​ព្រំប្រទល់​ក្បែរ​អ៊ុយ​ក្រែ​ន​។ ចំនួន​កងទ័ព​ដ៏​ច្រើនសន្ធឹក​បែបនេះ ត្រូវបាន​ក្រុមមន្ត្រី​អាមេរិក​ចាត់ទុកថា​ជា ការត្រៀម​លក្ខណៈ​លើកទ័ព​ចូល​អ៊ុយ​ក្រែ​ន នៅក្នុង​ខែមករា​នេះ ឬ​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ​។ ខាង​រុស្ស៊ី​វិញ ក៏បាន​ចេញមុខ​បដិសេធ​ជាច្រើន​ផងដែរ​ថា ខ្លួន​គ្មាន​ផែនការ​វាយប្រហារ​លើ​ប្រទេស​ណាមួយ​ឡើយ តែ​បាន​ព្រមាន​ទុកជាមុន​ក្នុងការ​ចាត់វិធានការ​ឆ្លើយតប ប្រសិនបើ​មាន​សកម្មភាព​បង្ករឿង​ណាមួយ​ពី​អ៊ុយ​ក្រែ​ន និង NATO

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​លោក អូ​ឡេ​ក​ស៉ី រ៉េ​ស​នី​កូវ (Oleksii Reznikov) កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បានប្រកាស​ឱ្យដឹងថា ប្រទេស​លោក​ទើប​ទទួលបាន​កញ្ចប់​ស​ព្វា​វុ​ធ​ទី​២ ពី​សហរដ្ឋអាមេរិក ដែល​ស្ថិតក្រោម​ក្រម​ខណ្ឌ នៃ​ជំនួយ​ផ្នែក​យោធា​គិត​ជា​ទឹកប្រាក់​សរុប ទំហំ​២០០​លាន​ដុល្លារ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមករា ឆ្នាំ​២០២២​។​

​លោក​ប្រមុខ​ការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​សារ​នៅលើ​ប្រព័ន្ធ Twitter យ៉ាង​ដូច្នេះ​ថា «​យន្តហោះ​ទី​២ បាន​មកដល់​រដ្ឋធានី​កៀវ​ហើយ​! សព្វាវុធ​សរុប​ទម្ងន់​ជាង​៨០​តោន បានមកពី​មិត្ត​របស់​យើង​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​អ៊ុយ​ក្រែ​ន ហើយ​វា​មិនទាន់​អស់​ត្រឹមនេះ​ទេ​»​។​
​កញ្ចប់​សព្វាវុធ​ដំបូង​ទម្ងន់​សរុប​ប្រមាណ​ជា​៩០​តោន នៃ​ជំនួយ​យោធា​ខាងលើ ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត កាលពី​ខែធ្នូ ឆ្នាំ​២០២១ បាន​ទៅដល់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​ទីក្រុង​វ៉ា​ស៉ី​ន​តោន​បាន​អះអាងថា ខ្លួន​នឹង​បន្ត​ផ្តល់​ការជួយ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ចំពោះមុខ​ក្តីបារម្ភ​អំពី​ការប្រមូលផ្តុំ​កម្លាំង​ទ័ព​រាប់ម៉ឺន​នាក់​របស់ ប្រទេស​រុ​ស្ស៉ី នៅតាម​បណ្តោយ​ព្រំប្រទល់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​ក្រុម​ប្រទេស​លោកខាងលិច សង្ស័យថា​ជាការ​ត្រៀម​លើកទ័ព​ចូល​ឈ្លានពាន​។ យ៉ាងណាក្តី ទីក្រុង​ម៉ូស្គូ​បាន​បដិសេធថា មិនមាន​គម្រោង​ត្រៀម​ធ្វើ​ប្រតិបត្តិការ​យោធា​លើ​ប្រទេស​ណាមួយ ដូច​ការចោទប្រកាន់​នោះទេ​៕a ukraen GB1 a uy kraen gb1 a uy kraen gb2