» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11639 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701810 នាក់

​ឈ្មួញ​ឈើ​ធំៗ​ឈ្មោះ ជិន គឹម​អូន ឈ្មោះ សាក់ សិច ​ឈ្មោះ គឹម ឡាយ ក្នុង​ទឹកដី​ខេត្តព្រះវិហារ​នៅតែមាន​ឥទ្ធិពល​ខ្លាំង​!


​ខេត្តព្រះវិហារ :​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹងថា​៖​កាលពី ថ្ងៃទី ៤​មិថុនា ឆ្នាំ​២០២២ មាន​ឡាន​យី​ឌុប ភ្លៅ​៥ ពាក់​ស្លាក​លេខ​: ក្រចេះ​3A.0340 បាន​ដឹកឈើ​ពេញ​ចេញពី​ខេត្តព្រះវិហារ​ចូល​ដេប៉ូ​នៅ​ភូមិ​តា​ឡែក​ជិត​ស្នាក់ការ​បរិស្ថាន​ខេត្តកំពង់ធំ​។ ​ក្រៅពី ក៏មាន​របាយការណ៍​ស៊ើបអង្កេត​នានា​របស់ ប្រជា​សហគមន៍​អ្នកការពារ​ព្រៃឈើ​ឲ្យ​ដឹងថា​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​ព្រះរ​ការ​ក្នុង​ខេត្តព្រះវិហារ​នៅតែ​រង​ការបំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ​? ។ ប្រភព​និយាយទៀតថា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច , និង​ឈ្មោះ គឹម ឡាយ , ជិន គឹម​អូន ៘ នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​ឲ្យ​បង្ក្រាប​បទ​ល្ម​សើ​ព្រៃឈើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​។​a car sec1 

​សេចក្តីរាយការណ៍​លើកឡើងថា​ឈើ​ប្រណីតៗ​និង​ឈើ​ប្រ​ភ​ទេ​លេខ​២ ត្រូវបាន​ឈ្មោះ គឹម ឡាយ ដឹកនាំ​មេការ​សំខាន់ៗ​មួយក្រុម​រួមមាន ១.​ឈ្មោះ​មីន ២.​ឈ្មោះ​ណឹ​ត ៣.​ឈ្មោះ​វុ​ធ ៤.​ចែ​ណា​ង ៥.​យាយ​ខេង ៦.​ឈ្មោះ​ថី ៧.​តា រី​ន ចូល​កាប់​ក្នុងព្រៃ​ព្រះ​រការ​ដោយ​ខុសច្បាប់ ដឹក​ចេញ​តាម​រទេះគោ រទេះក្របី មក​ដាក់​នៅ​ចំណុច​ម្លូព្រៃ ឬ​ពោធិ៍​ប្រមេរ ។​ល​។​​មេ​ឈ្មួញកណ្ដាល​ម្នាក់ទៀត​ឈ្មោះ សាក់ សិច ដឹកនាំ​មេការ​សំខាន់ៗ​មួយក្រុម​ទៀត​រួមមាន ១.​ឈ្មោះ​ឆើត ២. ឈ្មោះ​ប្រុស ៣.​ឈ្មោះ​បុប្ផា ៤.​ឈ្មោះ​ទូ​ជាដើម ចូល​កាប់​ឈើ​ក្នុងស្រុក​ជ័យ​សែន​តំបន់​ព្រៃ​ឡង់ ហើយ​ដឹក​ចេញមក​ចំណុច​ស្រែ​វាល​មក​ស្តុ​ប​ទុក​នៅ​ក្រាំង​ដូង​ក្នុងស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ រួច​ដឹក​បន្ត​មក​ចែកចាយ​នៅ​ដេប៉ូ អ្នកស្រី ជិន អូន ក្នុងភូមិ​តា​ឡែក​ជិត​ស្នាក់ការ​បរិស្ថាន​ក្នុង​ទឹកដី​ខេត្តកំពង់ធំ ។​ឈើ​ទាំងពីរ​ក្រុម​ខាងលើនេះ ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​ស្ទើរតែ​រៀងរាល់ថ្ងៃ និង​តាម​គ្រប់​មធ្យោបាយ​ទៅ​លក់​ឲ្យ​ដេប៉ូ​ផ្សេងៗ​និង​ខេត្ត​នានា​។ កន្លងមក គេ​ឃើញ​មាន​សមត្ថកិច្ច​ចាប់បាន​ឈើ​ដែល​ដឹក​បន្លំ​តាម​រថយន្ត​ទំនើបៗ ឬ​រថយន្តក្រុង​ជាដើម​។ ប៉ុន្តែ ឈើ​ដែល​សមត្ថកិច្ច​ចាប់​បានជា​ប្រភេទ​ឈើ ដែល​ដឹក​តាម​មធ្យោបាយ​តូចៗ​តែប៉ុណ្ណោះ​។

​រីឯ​ការចាប់​នេះ​ទៀត គឺ​ចាប់​បានតែ​ឈើ​ប៉ុណ្ណោះ រីឯ​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ដូចជា​អ្នកស្រី ជិន អូន (​ជិន គឹម​អូន​) លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល​ចាប់​បានទេ​បើទោះជា​ដឹងថា​ជា​មុខសញ្ញា​បំផ្លាញ​ព្រៃឈើ​យ៉ាងណាក៏ដោយ​។ គេ​មិនដឹងថា តើ​ហេតុអ្វី​បានជា​ឈ្មួញ​អាច​ចូលទៅ​កាប់​ឈើ​បាន​? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញពី​ព្រៃ​រួច​? និង​តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចរាចរណ៍​ដល់​ព្រំដែន​និង​ឆ្លងដែន​បាន​យ៉ាង​ងាយ​បែបនេះ​? ។ បើ​និយាយថា សមត្ថកិច្ច​មិនអាច​ចូលដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ឈ្មួញ​បានទេ​នោះ វារឹតតែ​ជា​រឿង​មិនអាច​ជឿ​បាន​ទៅទៀត​។ ផ្ទុយទៅវិញ​ប្រជា​សហគមន៍​ក៏​អាច​ចូលដល់​ទីតាំង​ប្រព្រឹត្ត​បទ​ល្ម​សើ​ព្រៃឈើ​បានដែរ ។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អាជ្ញាធរ​បែរជា​មិន​សហ​ការណ៍ និង​ជួនកាល​ថែមទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អ្នកសារព័ត៌មាន​ទៅវិញ​។ ចឹ​ង​មូលហេតុ​សំខាន់បំផុត​ដែល​ឈ្មួញ​អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​គឺ​ការ​គុបគិត​គ្នា​ជា​ខ្សែបណ្តាញ​រវាង​ឈ្មួញ​រកស៊ី​ឈើ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មួយចំនួន​តែម្តង​។ ក្រោម​មូល​ហេតុថា​ឈ្មួញ​អ្នករកស៊ី​ឈើ​ច្រើនតែ​ជា​អ្នកមាន​ឥទ្ធិពល ឬ មាន​ខ្នងបង្អែក​រឹងមាំ​?។មិនអាចសុំការបកស្រាយពីសមត្តកិច្ចពាក់ពន្ធ័បានទេសង្ឃឹមថានឹងមានការពន្យល់៕a car sec2 a car sec3 a car sec4 a car sec5 a car sec6 

​