» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8852 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699023 នាក់

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​ស៊ើបអង្កេត​រឿងអាស្រូវ​ស្នងការ​ខេត្តកំពង់ធំ​!


​ភ្នំពេញ ៖ សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បាន​ចាត់​ឲ្យ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​ចុះ​ពិនិត្យ​ស៉ើ​ប​អង្កេត​ពាក់ព័ន្ធ​រឿងអាស្រូវ​របស់ លោក អ៊ុក កុសល​​បំពាន​ផ្លូវភេទ​ទៅលើ​នគរបាល​ជានា​រី​នោះ​។​a kheng thom 

​សម្ដេច ស ខេង បាន​ឲ្យ​កាសែត​ដឹងថា ៖ ព័ត៌មាន​ជាបឋម​ទាក់ទង​នឹង​បញ្ហា​នេះ មិនមែនជា​រឿង​ថ្មី​ទេ រឿងនេះ​កើត​យូរ​មកហើយ ក៏ប៉ុន្តែ​អាចមាន​បញ្ហា ពីព្រោះ​នៅក្នុង​ស្នងការដ្ឋាន​កំពង់ធំ​គឺ​វា​មាន​បញ្ហា​។ ដូច្នេះ មកដល់ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងណា​នៅឡើយ រង់ចាំ​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​សិន​។​

​សម្តេច ស ខេង​បាន​បញ្ជាក់ថា៖​កន្លងមក​លោក ក៏​ធ្លាប់បាន​ធ្វើលិខិត​ព្រមាន​គ្រប់​ស្នងការ​រួចមកហើយ​!​ហើយ​ខ្ញុំ​ក៏បាន​សន្យាថា ក្រោយពី​ការព្រមាន​ហើយ បើ​មិន​កែប្រែ អាហ្នឹង​មានតែ​ឈាន​មួយ​ជំហាន​ទៀត គឺ​ការដក​ឬ​ការចាត់វិធានការ​រដ្ឋ​បាល​ណាមួយ​ដែល​ធ្ងន់​ជាង​នេះ​។ សម្តេច បន្តថា បើ​រកឃើញថា​ម​ន្រី្ត​ណាមួយ​ប្រព្រឹត្ត​បទល្មើស​បំពាន​ផ្លូវភេទ នឹងត្រូវ​អនុវត្តតាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់ថា​យោងតាម​លិខិត​មួយច្បាប់ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នគរបាល​ជានា​រី​៤​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ស្នើសុំ​សម្តេច ស ខេង ចាត់វិធានការ​ចំពោះ​លោក អ៊ុក កុសល ពី​ការបំពាន​ផ្លូវភេទ​លើ​ពួកនាង និង​បាន​រៀបរាប់​អំពើ​អសីលធម៌​របស់លោក អ៊ុក កុសល ជូនទៅ​សម្តេច ស ខេង ផងដែរ​។ពាក្យ​ប្ដឹង​ដែល​នារី​ជនរងគ្រោះ​ជាម​ន្ត្រី​នគ​បាល​នៃ​ស្នងការដ្ឋាន​បានដាក់​ពាក្យ​ប្ដឹង​និង​ស្នើរ​សុំ​ដល់​សម្ដេច​ក្រឡាហោម សខេង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​រក​យុ​ត្តិ​ធ​ម៍​ជូន​ពួកគាត់​។​

​លិខិត​នៃ​ពាក្យ​ប្ដឹង​នេះ​បាន សុំ​ដល់​ស​ម្ដេច ក្រឡាហោម សខេង ស​ជួយ​អត្ត​រាគ​មន៍​និង​ចាត់​កាត់​ចំពោះ​លោក ឧត្ដម អ៊ុក កុសល ស្នងការ​នគ​បាល​ខេត្ត​កំពង់ ដែល​បាន​ប្រព្រឹត្ត​អំពើរ​ថោកទាប ដែល​សង្គម​ស្អប់ខ្ពើម នូវ​ពាក្យ ត្រី​ឆ្ដោ ស៊ី​កូន​ឯង .​បុគ្គល​ឈ្មោះ​អ៊ុក កុសល បាន​ដឹកនាំ​បង្កើត​បក្សពួក ខ្សែរ​ស្រ​ឡាយ​ពុករលួយ ដើរ​អុចអាល​អោយ​បែកបាក់​សា​ម្គី​ផ្ទៃក្នុង ទាំង​ថ្នាក់ដឹកនាំ​ស្នងការ​ក៍​ដូច​មន្ត្រីក្រោមឱវាទ ហើយ ទង្វើ​ល​បែបនេះ វា​បានធ្វើអោយ​ខូច​កិត្តិយស ដល់​ដឹកនាំ​ផ្សេងៗ​ទៀត និង​អង្គភាព​ទាំងមូល​។​a kheng thom1 a kheng thom2 a kheng thom3 a kheng thom4 
​