» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7921 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698092 នាក់

ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ នាំ​ពី​អាមេរិក ដឹក​ឆ្លងទៅ​វៀតណាម​និង​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ យ៉ាង​ស្ងៀមស្ងាត់​

​ភ្នំពេញ ៖ អំពើ​ឃុ​ប​ឃឹ​ត​គេចពន្ធ​នាំ​ទូរស័ព្ទ​ទំនើបៗ​ពី​បរទេស​ចូលក្នុង​ស្រុក ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​បន្ត​ដឹក​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម កំពុង​ឈានដល់​ការ​បែកធ្លាយ ។ សេ​ក្តី​រាយការណ៍​ដែល​អាច​យកជាការបាន លើកឡើងថា​, សព្វថ្ងៃ​មាន​ឈ្មួញ​២​រូប និង​មេ​គយ​រាជធានី​ភ្នំពេញ​១​រូប​ទៀត ចាប់យក​មុខរបរ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងនោះ​សូម្បី​ត្រឹមតែ​មេការ ក៏​អាច​រកចំណូលបាន ក្នុង​១​អាទិត្យ ១​ម៉ឺន ទៅ​២​ម៉ឺន​ដុល្លារ គឺ​(​ស៊ី​ផុយ​)​។ គេ​មិនដឹងថា​តើ​មេៗ​ឈ្មួញ ទាំង​៣​រូប ក្នុងនោះ​មាន​មេ​គយ​១​រូប​ផង អាច​រកចំណូលបាន​អំពី អំពើ​រត់ពន្ធ​ទូរស័ព្ទ​ទំនើបៗ​នេះ​ទទួលបាន​ផលប្រយោជន៍​កម្រិតណា បន្ទាប់ពី​ចាត់ចែង​កញ្ចប់​ឱ្យ​ស្ថាប័ន សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​រួចរាល់ ?a custom pp pher somony

​គេ​បង្ហើប​ថា​ឈ្មួញ​ដ៏​មាន​ឥ​ទ្ធី​ពល​៣​រូបនោះ​រួមមាន​៖, ទី​១-​ឈ្មួញ​ឈ្មោះ អ៊ុង សុភា ជា​យោធា ពាក់​ផ្កាយ​២ , ទី​២-​ឈ្មោះ ឃី​ន ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ប្រពន្ធ​មេ​គយ​១​រូប ដែលមាន​ឥទ្ធិពល​, ទី​៣-​ឈ្មោះ មុន្នី មេ​គយ​១​រូប​នៅ​រាជធានី​ភ្នំពេញ អាចជា​អ្នករកស៊ី​ហ៊ុន​ជាមួយ​ក្រុម​ឈ្មួញ​ទាំង​២​ខាងលើ លក្ខណៈ​ខ្លួន​មាន តួនាទី ភារកិច្ច បង្ក្រាប​អំពើ​រត់ពន្ធ ក៏​ឆក់យក​ឱកាស​នេះ ទាញយក​ប្រយោជន៍​ក្នុង​អំណាច ។
​ទូរស័ព្ទ​ទំនើបៗ បាន​នាំចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ពឹងផ្អែក​លើក​ក្រុមហ៊ុន DHL ជា​អ្នក​ចេញមុខ​ជម្រះបញ្ជី​ទំនិញ​ទាំងអស់នេះ​ផ្តាច់មុខ ជៀសវាង​បែកការណ៍ ! គេ​បាន​ទម្លាយ​ថា , ជើងហោះហើរ​ពី អាមេរិក ពី​ចិន បើ​មាន​១០០​ជើងហោះហើរ​មក​ភ្នំពេញ យ៉ាងតិច​ក៏មាន​ប្រមាណ​ជា​៨០​ជើងហោះហើរ មាន​ការនាំ​ទូរស័ព្ទ​ទំនើបៗ​ចូល ។

លោក​ផ្កាយ​២ អ៊ុង សុភាត្រូវបានគេរាយការណ៍ថា ជា​អ្នកចាត់ចែង​ទទួល រត់ការ បែងចែក អោយទៅ​ឈ្មោះ ឃី​ន ប្អូនប្រុស​មេ​គយ​ដ៏​មាន​ឥទ្ធិពល ដឹក​ចេញពី​ភ្នំពេញ ទៅ​វៀតណាម​តាមផ្លូវ​ជាតិ​លេខ​៨ ដើម្បី​ឆ្លងតាម​ច្រក​ម៉ឺន​ជ័យ ខេត្តព្រៃវែង​, ច្រក​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ និង​ច្រក​ចក្រី ខេត្តព្រៃវែង និង​ចែកចាយ​នៅ​ខេត្តកំពង់ចាម ខេត្តព្រៃវែង​។ បើ​លោក​ផ្កាយ​២ អ៊ុង សុភា ចែកចាយ នៅ​រាជធានី​ភ្នំពេញ ផង នាំទៅ​ប្រទេស​វៀតណាម​ផង តាម​ច្រក​បាវិត ច្រក​ស្មាច់ ច្រក​ត្រពាំង​ផ្លុ​ង ករណីខ្លះ​នាំចេញ​តាម​ច្រក​បាវិត ប៉ះទង្គិច​គ្នា​ជាមួយ យាយ​ញាប់ ទោះជា​ទំនិញ​មិន​ដូចគ្នា​ក៏ដោយ តែ​ជាប់​លេខ​រៀង​ផ្លូវ​ច្រក​របស់​ឈ្មួញ​រៀងៗ​ខ្លួន ។ ចំពោះ គយ មុន្នី ច្រើន​ដាក់​តាម​ជាមួយ​ឈ្មួញ​ទាំង​២​នេះ ។​

​សកម្ម​ជួញ​ទំនិញគេចពន្ធ​ទាំងនេះ​បើ​គយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គយ​ចល័ត​រាជធានី​ភ្នំពេញ សាខាគយ និង​រដ្ឋាករ រាជធានី គយ​ចល័ត របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច ថ្នាក់លើ​ថ្នាក់ក្រោម អោយតែ​ដឹងថា​, ការដឹក​ទូរស័ព្ទ​ទំនើបៗ អា​ផេ​ត ឆ្នាំង​សាក ថ្ម​ទូរស័ព្ទ ជា​របស់​ឈ្មោះ លោក​ផ្កាយ​២ អ៊ុង សុភា គឺ​គ្រប់​សមត្ថកិច្ច គយ ជំនាញ មិន​ហ៊ាន​ប៉ះពាល់​ទេ ខណៈ​ទទួល​កញ្ចប់ និង​រកស៊ី​ជាមួយគ្នា​ផងដែរ​។​បើ​ឈ្មោះ ឃី​ន ដែល​ត្រូវជា​ប្អូនប្រុស​ប្រពន្ធ មេ​គយ​ដ៏​មាន​ឥទ្ធិពល​វិញ ពីមុន​ដឹក​ចេញពី​ភ្នំពេញ ម្តុំ​ផ្លូវ ២០០៤ សុទ្ធតែ​ឡាន​យី​ឌុប ក្រោយមក​ប្រើ​ឡាន​តូ​រី​ស ហើយ​បច្ចុប្បន្ន​ប្រើ​ឡាន​កូរ៉េ ដឹក​ម្តង ពី​៥០​ទៅ ៦០​កេស ។

​សូមបញ្ជាក់ថា​, អ្នកស៊ីឈ្នួល​ដឹក​គិត​តម្លៃ​ជា​គីឡូក្រាម ព្រោះ​ទូរស័ព្ទ​ថ្លៃៗ និង​ទំនើបៗ ។ ដោយឡែក​បញ្ហា​ដឹក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏ដូចជា​ចេញពី​រាជធានី​ភ្នំពេញ គឺ​លោក​ផ្កាយ​២ អ៊ុង សុភា ចេញមុខ​ចាត់ចែង​ទាំងអស់ ( មិន​ព្រួយ​មួយ​កំ​ប្លេ​រ ) គ្មាន​ភ័យខ្លាច​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។​ទូរស័ព្ទ​ទំនើបៗ​ដែល​ពួកគេ​រត់ ប្រភេទ អាយ​ហ្វូ​ន​១២, អាយ​ហ្វូ​ន​១៣, អាយ​ហ្វូ​ន​១៤, និង​ប្រភេទ (Vertu) របស់​ប្រទេស​អង់គ្លេស មានតម្លៃ​១​គ្រឿង​ចាប់ពី ៧០០០​ដុល្លារ​ឡើងទៅ ។

​លោក​ផ្កាយ​២ អ៊ុង សុភា ចែកចាយ​នៅ​រាជធានី​ភ្នំពេញ រហូតដល់​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម អ្នកលក់​ទូរស័ព្ទ​ទំនើបៗ គឺ​ស្គាល់​លោក​ផ្កាយ​២ អ៊ុង សុភា ច្បាស់ណាស់ ព្រោះ​ជា​ឈ្មួញ​មានអំណាច​។​ លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានបញ្ជាក់​អោយដឹងថា​, កាលពី​លោក​មិនទាន់​មកកាន់​តំណែង​នៅ ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្លាប់​ឮ​គេ​និយាយ​ពី​ឈ្មោះ​ខាងលើ​នេះដែរ ។ ប៉ុន្តែ​ពេលដែល​លោក​មកកាន់ គឺ​គ្មាន​អំពើ​រត់ពន្ធ​បែបនេះ​ទេ ព្រោះ​ជាគោលការណ៍​របស់​ក្រុមហ៊ុន​យន្តហោះ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សុវត្ថិភាព និង​ហានិភ័យ អំពី​ថ្ម​ទូរស័ព្ទ​។ ដូច្នេះ​មានការ យក​ទូរ​សព្ទ​ចូល​ផងដែរ តាម​ខ្លួន​ភ្ញៀវ​ម្នាក់ៗ​ដែលជា​អ្នកធ្វើដំណើរ​តែប៉ុណ្ណោះ​។

​ប្រភព​ខ្លះ​បាន​បង្ហើប​ថា​, ក្រុម​ឈ្មួញ​ទាំងបី​ខាងលើ​ដែលមាន​ជា​នាយទាហាន និង​មេ​គយ ភាគច្រើន​នាំចូល​ទូរ​សព្ទ​ទំនើបៗ​ប្រភេទ​ដូចខាងលើ​នេះ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​មួយចំនួនទៀត​តាម​ច្រករបៀង​ម្ដុំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​ជុំវិញ​បញ្ហា​ខាងលើនេះ​, គួរតែ​សមត្ថកិច្ច អាជ្ញាធរ សមត្ថកិច្ច​គយ​និង​រដ្ឋាករ ក្រុម​គយ​ចល័ត​គ្រប់​ជាន់ថ្នាក់​, នគរបាល​សេដ្ឋកិច្ច​គ្រប់​ជាន់ថ្នាក់​, ក៏ដូចជា​មេ​គយ​ចល័ត​ទូទាំងប្រទេស លោក​រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី គុណ ញឹម ចាត់វិធានការ បើក​ការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បី​លុបបំបាត់​ការរត់ពន្ធ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ចំណូល​ពន្ធ​របស់​ជាតិ ។​​ដោយសារ​គ្មាន​ម្យោ​បាយ​ទាក់ទង អង្គភាព​សារ​ពត៍​មាន​យើង មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ ពី​លោក​ផ្កាយ​២ អ៊ុង សុភា , ឈ្មួញ ឃី​ន និង​គយ​មុន្នី បានទេ ។​ទោះបីយ៉ាងណា​សង្ឃឹមថានឹង​មានការ​បកស្រាយ​បំភ្លឺ​ពី​មន្ត្រី​ពាក់​ព​ន្ធ័​ជាមិនខាន​៕a custom phon a custom phon1 a cust phona a custom airport 

​