» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11796 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701967 នាក់

ដើមឈើ​ធំៗ នៅក្នុង​ដែន​ព្រៃ​ការពារ​របស់​រដ្ឋ​មួយ ក្នុង​ខេត្តរតនគិរី​រង​ការកាប់​យក​លក់​!


​ខេត្តរតនគិរី​៖ សម្លេង​ម៉ា​ស៊ី​កាត់ឈើ លាន់​កងរំពង​ពេញ​ព្រៃ​នៅក្នុង​ព្រៃ​ដីចំការ​ចាស់​មួយកន្លែង ជិត​ព្រៃ​សហគមន ជាប់​តំបន់​កន្ទុយ​នាគ ស្ថិតនៅ​ក្នុងភូមិ​មុយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគ​រី​ដោយ​មិន​រំ​ខា​សម​ត្ត​កិច្ច​ឡើយ​។a rs tv2

បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយ​ការេ​ណ៍​នៅ​ថ្ងៃអាទិត្យ​ទី​៩​ធ្នូ អ្នកយកព័ត៌មាន​មួយក្រុម បាន​ចុះទៅ​កាន់​តំបន់​ដែល​រង​ការបំផ្លាញ​នោះ បាន​ប្រទះឃើញ ឈើ​ជ្រុង​រាប់រយ​កំណាត់ ដែល​ឈ្មួញ​បានធ្វើ​សកម្មភាព​កាត់​បំផ្លាញ និង​ដឹកជញ្ជូន​យក​ស្តុក​ទុក នៅក្នុង​ព្រៃ​ដីចំការ​ចាស់​មួយកន្លែង ជិត​ព្រៃ​សហគមន ជាប់​តំបន់​កន្ទុយ​នាគ ស្ថិតនៅ​ក្នុងភូមិ​មុយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគ​រី​។​

​នៅក្បែរ​គំនរ​ឈើ​ជ្រុង​ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​បាន​ដឹក​យកមក​គរ​ទុក គឺ​នៅជាប់​ចំការកៅស៊ូ​ហ័ង​អា​ញ់ និង​នៅក្នុង​ព្រៃ​សហគមន៍ ជា​ប្រភេទ​ប្រណីត​មាន​ឈើ​ធ្នង់ ឈើ​គគី ឈើ​សុ​ក្រំ និង​ភាគច្រើន គឺជា​ឈើ​ស្រឡៅ មាន​ច្រើន​រយ​កំណាត់ មានមុខ​កាត់​ចាប់ពី​៤០ ដល់​៧០​សង់ទីម៉ែត្រ និង​មាន​ប្រវែង ៤​ម៉ែត្រ ដល់​៦​ម៉ែត្រ ។​

​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស លោក ហាក់ ប៊ុ​ន្នី តែ​លោ​កថា ជុំ លោក​មិន​បានដឹង​ទាល់តែសោះ​ទេ​និង​បាន​និយាយថា​នៅពេលនេះ លោក​ពុំមាន​កម្លាំង​គ្រប់គ្រាន់ សម្រាប់​ចុះទៅ​បង្ក្រាប​ឈើ​ទាំង​នោះទេ ។ តែ​លោក​បាន​អះអាងថា នៅ​ថ្ងៃស្អែក «​ថ្ងៃ​១០​ធ្នូ​២០១៨» លោក​នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​បង្ក្រាប និង​រឹបអូស​ឈើ​ទាំងនោះ យកមក​ទុកជា​សម្បត្តិ​រដ្ឋ​នោះ​ហើយ​។

នៅ​ព្រឹក​ថ្ងៃទី​១០​ធ្នូ​នេះ ក្រុម​អ្នកយកព័ត៌មាន បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ហាក់ ប៊ុ​ន្នី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អណ្តូង​មាស ជាថ្មី​ម្តងទៀត ដើម្បី​ចង់ដឹងថា​តើ នៅក្នុង​ថ្ងៃនេះ លោក​បាន​អនុវត្តតាម​ការធានា កាលពី​ថ្ងៃ​ម្សិលមិញ​នោះដែរ​ឬ​យ៉ាងណា លោក​ក៏បាន​អោយដឹង​តាម​ទូរស័ព្ទ​ថា លោក​បាន​ដឹកនាំ​កម្លាំង​មកដល់​ទីតាំង​ស្តុក​ឈើ​ខាងលើ​នេះហើយ ហើយ​លោក​កំពុងតែ​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​ដើម្បី​មាន​វិធានការ និង​រក​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ​យក​រក្សាទុក​ផងដែរ​។​

​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នោះ បាន​រាយការណ៍​ថា ដើមឈើ​ប្រណិត​មានតម្លៃ​នៅក្នុង​ដែន​ព្រៃ​ការពារ​នោះ មានដូចជា ដើមឈើ​ក្រញូង បេង នាងនួន និង​ឈើ​ធ្នង់​ជាដើម​នោះ បាន​រង​ការបាត់​បង់អស់​ទៅហើយ គឺ​នៅសល់តែ​គល់ និង​ឬ​ស​តែប៉ុណ្ណោះ ។

លោក​ថា ក្រៅពី​ដើមឈើ​មានតម្លៃ​ទាំងនេះ ដែល​ស្ទើរតែ​បាត់បង់​ផុត​ពូជ​អស់​ទៅនោះ នៅក្នុង​ព្រៃស្រោង​នោះ គេ​ឃើញ នៅមាន​សេសសល់​ឈើ​ស្រឡៅ ឈើ​គគី និង​ឈើ​សុ​ក្រំ ហើយ​នៅ​គ្រា​បច្ចុប្បន្ន ដើមឈើ​ទាំងនេះ កំពុង​ប្រឈម​នឹង​ការបាត់បង់​ជា​បន្តបន្ទាប់ ក្រោម​សកម្មភាព និង​ស្នាដៃ​របស់​ឈ្មួញ​មួយក្រុម ដែល​បាន​បំផុស​ប្រជាពលរដ្ឋ​មួយ​ភាគ ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ កាត់​ផ្តួល អារ ពុះ និង​ច្រៀក​ឈើ​ទាំងនោះ ឲ្យ​ក្លាយជា​ឈើ​ជ្រុង​មានតម្លៃ ដឹក​យកមក​ស្តុក​ទុក រង់ចាំ​ឧិ​កាស​ល្អ ដឹក​តាម​រថយន្ត​តូចធំ​គ្រប់​ប្រភេទ នាំ​ឆ្លងដែន​យកទៅលក់ នៅក្នុង​ប្រទេស​វៀតណាម​។​a road roit4 a rs tv a rs tv1 a rs tv3 


​