» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10906 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701077 នាក់

មាន​ចិន​និង​រុស្ស៊ី​កាន់ជើង​ទើប​កូន​រ៉េ​ខាងជើង​ឡើងចាង​!?

 

​អាមេរិក ៖ ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រឆាំង​ទៅនឹង​សំណើរ​ដែល​លើកឡើង​ដោយ​សហរដ្ឋ​អាម៉េរិក​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​រឹតបន្តឹង​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​បន្ថែមទៀត ដោយសារតែ​ការបន្ត​បាញ់​មី​ស៊ី​ល​យ៉ាង​គឃ្លើន​ពី​សំណាក់​ប្រទេសមួយ​នេះ​។​a korea north 

​ការដាក់ទណ្ឌកម្ម បាន​កើតមានឡើង​បន្ទាប់ពី​មានការ​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ សហរដ្ឋ​អាម៉េរិក​បានស្នើ​សេចក្តីសម្រេច​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​រក​ដំណោះស្រាយ​ដែល​រួមមាន ការកាត់បន្ថយ​នូវ​បរិមាណ​ប្រេង​ដែល​កូរ៉េខាងជើង​អាច​នាំចូល​ស្របច្បាប់​ចាប់ពី ៤ លាន​បារ៉ែល មក​នៅត្រឹមតែ ៣ លាន​បារ៉ែល ឬ​ប្រមាណ​ជា ៥២៥,០០០​តោន​មក​នៅតែ ៣៩៣,៧៥០ តោន​។​

​សំណើរ​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ពី​សមាជិក ១៣ ប្រទេស​ផ្សេងទៀត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បើទោះបីជា​សម្ព័ន្ធមិត្តរ​បស់​សហរដ្ឋ​អាម៉េរិក​មួយចំនួន​ស្ថិតនៅក្នុង​ភាពមន្ទិលសង្ស័យ​ដោយ​លើកឡើងថា តើ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ការបោះឆ្នោត​ទៀត​ឬ​យ៉ាងណា បើទោះបីជា​ដឹង​ហើយ​ថា ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូ នៅតែ​ប្រឆាំង​មិន​ឈប់ឈរ​ក៏ដោយចុះ​។​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក ហ្សា​ង​ជុន​(Zhang Jun )​បាន​លើកឡើងថា ទណ្ឌកម្ម​ដែល​សម្រេច​ចេញ​ដោយ​សហរដ្ឋ​អាម៉េរិក​នេះ នឹង​ជះ​ផលវិបាក​ផ្នែក​មនុស្សធម៌​ដល់​ប្រទេស​កូរ៉េខាងជើង ដែល​កំពុងតែ​រង​ផលប៉ះពាល់​ពី​ការ​ផ្ទុះឡើង​នៃ​ជម្ងឺ​កូ​វីដ​១៩ នៅក្នុង​សង្គម​ប្រទេស​ដែល​ឯកោរ​បំផុត​មួយ​នេះ​។​

​លោក​ហ្សា​ង​ជុន​ថា ការដាក់ទណ្ឌកម្ម​បន្ថែម​នេះ​ទៀតសោត​គឺ "​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​មិនបាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​នាំឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​កា​ន់​តែ​ច្រើនឡើង​ថែមទៀត និង​អាចមាន​ការប្រឈមមុខ​ដាក់គ្នា​ទៀតផង​" ។​ឯ​លោក​វ៉ា​ស៊ី​លី​នី​បិ​ន​ហ្សៀ​( Vassily Nebenzia) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ឯណោះ​វិញ ក៏បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ដែរ​ថា បានតែ​និយាយ និង​មិន​អើពើ​នឹង​ការអំពាវនាវ​របស់​កូរ៉េខាងជើង​ក្នុងការ​បញ្ឈប់ "​សកម្មភាព​ប្រទូស្ត​រ៉ា​យ​ឡើយ​"​។​ករណី​យ៍​កូរ៉េខាងជើង​នេះ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​សុខចិត្ត​ធ្វើការ​ជជែក​ចរចា​ជាមួយនឹង​កូរ៉េខាងជើង​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​នោះបានទេ​៕a korea north2 


​ប្រភព​៖ Reuters Connect

​