» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5732 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695903 នាក់

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ត្រូវមាត់​នាយករដ្ឋមន្ត្រី​រឿង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខុស​ទំនង​

 

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន​បន្ទាប់ពី​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ដែល​បាន​រកឃើញ​ជំងឺឆ្លង​COVID-19​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក​គឺ​លោក និង​ភរិយា បាន​នឹង​កំពុង​ហាត់ប្រាណ ដែល​លោក​ថា​ជា​ភារកិច្ច​ត្រូវបំពេញ​ប្រចាំថ្ងៃ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​។​a co hong1 

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​ទាំងពីរ​នាក់ ត្រូវ​ចូល​បន្ទុម​ក្នុងផ្ទះ រយៈពេល​១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះ​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការលុបចោល​កម្មវិធី​ជាច្រើន​ដែល​ត្រូវ​ចុះ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត ដែល​យើងខ្ញុំ​បាន​សន្យា​កន្លងមក​។ ប៉ុន្តែ​អ្វី​ដែលជា​ភា​កិច្ច​របស់ខ្ញុំ​ដែល​ត្រូវបំពេញ​ជាប្រចាំ​រាល់ថ្ងៃនេះ នៅតែ​បំពេញ​គឺ​ការហាត់​ប្រាណ ការត្រួតពិនិត្យ​ឯកសារ​និង​ការសម្រេច​ទៅលើ​រាល់​ឯកសារ​នានា​តាម​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់ខ្ញុំ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​»​។​

​បន្ទាប់មក​នៅពេល​ថ្ងៃ​ពេល​ថ្ងៃត្រង់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​មួយ​ដោយ​អំពាវនាវ​អំពី​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស ហុង​គ្រី មក​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដ៏​ច្បាស់លាស់​របស់​សម្តេច​ផងដែរ​។​សូមបញ្ជាក់ថា​ដោយសារ​រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​រកឃើញ​មាន​ផ្ទុ​កេ​ម​រោគ​កូ​វិត​១៩​បន្ទាប់ពី​មក​ទស្សនៈកិច្ច​នៅ​ស្រុក​ខ្មែរ​ក្រសួងសុខាភិបាល​បាន​តម្រូវ​ឲ្យ​ដាក់​មនុស្ស​ជា​មន្ត្រី​និង​គ្រួសា​សរុប​ជាង​៨​រយ​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​។​a co hong 
​