» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2493 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951048 នាក់

សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥​បាត់ដំបង​-​សិរីសោភ័ណ​សម្តេច​តេ​ជោ​ហ៊ុន សែន​ជម្រុញ​ការចាក់​វ៉ាកសាំង​


បាត់ដំបង៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង​ទៅ​ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​ជាមួយ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ម្សិលមិញ ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២២ កម្ពុជា​បន្ត​រកឃើញ​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» កើត​ក្នុង​សហគមន៍​កម្ពុជា ចំនួន​៣​នាក់​បន្ថែមទៀត​(​អ្នក​ឆ្លង​កើន​ដល់​១៥​នាក់​)​។a hun road

ដូច្នេះ សូមអោយ​ប្រពល​រដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ជាពិសេស​អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ​អោយបាន​ខ្ចប់​ខ្ជួន​។​ដោយ​ប្រកាសថា​មិនមាន​ការបិទ​ប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បន្ត​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដូ​ស​ទី​៤ បន្តទៀត​។ សម្តេច​តេ​ជោ បាន​បញ្ជា​ឱ្យ​ទិញ​វ៉ាក់សាំង​ចំនួន​៥​លាន​ដូ​ស​បន្ថែមទៀត ខណៈ​ក្នុង​ឃ្លាំង​សល់​ប្រមាណ ១០​លាន​ដូ​ស ការបញ្ជាទិញ​នេះ ដើម្បី​ធានាថា ពលរដ្ឋ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ការចាក់​ដូ​ស​ជំរុញ​។​


​សូមបញ្ជាក់ថា​កំណាត់​ផ្លូវ​នេះ មាន​ប្រវែង ៨៤,៧៤​គីឡូម៉ែត្រ គឺជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) មាន​កម្រាស់ ១៥​សង់ទីម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៦៥.៧៨​លាន​ដុល្លារ​អាមេរិក ជា​ឥនទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ជប៉ុន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។​

​ក្រៅពី​កំណាត់​ផ្លូវ​ខាងលើ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រង់ចាំតែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ ផ្លូវជាតិ​លេខ​៥​ត​ភ្ជាប់​ពី​ព្រែក​ក្តាម មកដល់​ធ្លា​ម្អម​ខេត្តពោធិ៍សាត់ នឹង​រួចរាល់​ហើយ ខណៈ​ពី​ធ្លា​ម្អម​ឆ្ពោះ​មកកាន់​ខេត្តបាត់ដំបង ក៏​អាច​នឹង​រួចរាល់​ផងដែរ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ​គឺជា​សមិទ្ធផល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ជប៉ុន​ដែលមាន​ជា​យូរណាស់​មកហើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​សាងសង់​សមិទ្ធផល​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា រួមទាំង​ជំនួយ​ផ្សេងៗ​ជាច្រើន​ទៀត​ដល់​កម្ពុជា​។​

​ទាក់ទង​ទៅនឹង​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្តេច​តេ​ជោ​ទៅ​មី​យ៉ាន​ម៉ា កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អរគុណ​ដល់​ជប៉ុន ដែល​បានប្រកាស​គាំទ្រ​ដំណើរ​របស់​សម្តេច​ទៅកាន់​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា លទ្ធផល​នៃ​ដំណើរ​របស់​សម្តេច​ទៅ​មី​យ៉ាន់​ម៉ា​មាន​៣ គឺ​ការពន្យារពេល​បទ​ឈប់​បាញ់ ការ​ផ្តល់ជំនួយ និង​ការសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បានបង្ហាញ​ក្តីសង្ឃឹម​ថា អាស៊ាន នឹង​ខិតខំ​ក្នុងការ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​។

សម្តេច​តេ​ជោ​បន្តថា បញ្ហា​មី​យ៉ាន់​ម៉ា មិនអាច​បញ្ចប់​ត្រឹម​ពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​នោះទេ វា​នឹង​បន្ត​ទៅដល់​ឥណ្ឌូនេស៊ី ធ្វើជា​ប្រធាន​អាស៊ាន​ទៀត​។ សកម្មភាព​នេះ​មិនមែនជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​នោះទេ តែ​ជា​ការជួយ​សម្របសម្រួល​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា លោក មីង អោ​ង​ឡាំង បាន​បើក​ចិត្ត​ទូលាយ​ឱ្យ​ចែក​ជំនួយ​មនុស្សធម៌​ទៅគ្រប់​ភាគី រួមទាំង​អ្នកប្រឆាំង​លោក​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការធ្វើឱ្យមាន​បទ​ឈប់​បាញ់ និង​ការ​ផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ គឺ​កិច្ចការ​ចាំបាច់​មុន​ឈានដល់​ការសន្ទនា​ជាមួយ​អ្នកពាក់ព័ន្ធ ដែល​ធ្វើ​ដោយ​ប្រេសិត​អាស៊ាន​។​