» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9738 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699909 នាក់

សហគមន៍​អឺរ៉ុប​ជម្រុញ​កម្ពុជា​គិតគូ​ពី​ការស្តា​ស្ថានការណ៍​នយោបាយ​បាន​ឆាប់​!

 

​អេស្បាញ​៖​សហភាព​អឺរ៉ុប តាមរយៈ​តំណាង​ទទួលបន្ទុក​ផ្នែក​គោលនយោបាយ​សន្តិសុខ និង​កិច្ចការបរទេស បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា គិតគូរ​ឡើងវិញ ពី​ការស្តារ​ស្ថានភាព​នយោបាយ​។ លោក លើក​ពី​បញ្ហានយោបាយ​នេះ ។​a eu brak espanh 



​គេហទំព័រ​របស់​សហ​ភាព​អឺរ៉ុប បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​ក្នុងជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ «​លោក​ចូសេប​( Josep) អនុប្រធាន​សហភាព​អឺរ៉ុប បាន​រម្លឹក​ជាថ្មី អំពី​សារសំខាន់​របស់​អាជ្ញាធរ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ជាបន្ទាន់ ដើម្បី​បើកចំហ​បរិយាកាស​នយោបាយ និង​បង្កើត​លក្ខខណ្ឌ​ចាំបាច់ ដល់​គណបក្សប្រឆាំង ដែល​គួរ​ឲ្យ​ទុកចិត្តបាន​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្សះផ្សារ​ជាតិ តាមរយៈ​កិច្ចសន្ទនា​ពិតប្រាកដ​»​។



​ការលើកឡើង​របស់លោក Josep ស្រប​ពេលដែល​ការសម្រេច​របស់​សហភាព​អឺរ៉ុប អំពី​ការព្យួរ​ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា ជិត​នឹង​ឈាន​មកដល់​នា​ខែកុម្ភៈ ឆ្នាំ​២០២០ ពោលគឺ​នៅសល់​ប្រមាណ​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ ។ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឆ្លើយតប​នឹង​របាយការណ៍​បឋមរ​បស់​សហភាព​អឺរ៉ុប​ដែល​ទាមទារ​ឲ្យ​ភាគី​កម្ពុជា​ពន្យល់​។

​ក្នុង​សេចក្តីប្រកាស​ពត៍​មាន ក្រសួងការបរទេស​ក​ម្ពុ​ជា បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប ពិចារណា​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​នានា ក្រោម​លក្ខខណ្ឌ​នៃ​ការទទួលបាន EBA​។ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏​សង្ឃឹម​ផងដែរ​ថា សហភាព​អឺរ៉ុប នឹង​ពិចារណា​ពី​ផលប៉ះពាល់​ដល់​កម្មការិនី​កម្ពុជា​ជិត​មួយ​លាន បើ​ព្យួរ​។​«​រាជរដ្ឋាភិបាល​សង្ឃឹម​ថា គណៈកម្មការ​អឺរ៉ុប នឹងធ្វើ​ការពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​»​។​


​សារលិខិត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ឆ្លើយតប​នឹង​សហភាព​អឺ​រុ​ប​មាន​ភាពទន់ភ្លន់ ហាក់​ផ្ទុយ​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដែល​កាលពី​ថ្ងៃទី​១១ ខែធ្នូ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា (CUS ) ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ប្រកាសថា មិន​ខ្វល់​ពី​ការបាត់ EBA ឡើយ​៕

​