» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8821 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135702 នាក់

សម្តេច​តេ​ជោ ៖ ខ្ញ៉ំ​សូម​ផ្តាំ​ទៅ​អ្នកវិភាគ​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ថ្ងៃ​បំភ្លេចចោល​ថ្ងៃ ៧ មករា​នោះទេ​

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​មាន​អ្នកវិភាគ​បាន​វិភាគ​ថា មូល​ហេតុដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្វើ​ពិធី​រំលឹក​៧​មករា កន្លងទៅ ដោយសារតែ​បក្ស​ប្រជាជន ចង់​ដក​ឥទ្ធិពល​ពី​វៀតណាម​»​។​a hun bridge keo 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ខ្ញ៉ំ​សូម​ផ្តាំ​ទៅ​អ្នកវិភាគ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ថ្ងៃ​បំភ្លេចចោល​ថ្ងៃ ៧ មករា​នោះទេ »​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២២​នេះ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «៧​មករា គឺជា​ក្បាល​របស់​យើង ហើយ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​មិនអាច​បំភ្លេចបាន »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា យើង​មិន​ប្រារព្ធ​ការជួប​ជ៉ំ ៧​មករា គឺជា​សារ​មួយ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ថា បើទោះបី​ជាមាន​ពិធី​ធំ​ក្នុង​ប្រតិទិន​របស់​ជាតិ​ក៏ដោយ​ក៏​យើង​មិន​ប្រារព្ធ ដើម្បី​ការពារ​ក៉ំ​ឱ្យ​ឆ្លង​កូ​វីដ​១៩ ព្រោះ​ប្រសិនបើ​ធ្វើ​គឺ​មនុស្ស​រាប់ម៉ឺន​នាក់​ចូលរួម​».​។​តាម​ការ​អោយដឹងពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ស្ពាន​អាកាស​ដែល​បើក​ការដ្ឋាន​សាងសង់​ថ្មី​នេះ ស្ថិតនៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ប្រសប់​នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ដែល​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៥ និង​ទីក្រុង​រណប​ជ្រោយចង្វា​។

ស្ពាន​អាកាស​នេះ មាន​បណ្តោយ​សរុប​ប្រវែង ៤៨៣​ម៉ែត្រ (​បណ្តោយ​ស្ពាន​អាកាស ១៤៥​ម៉ែត្រ និង​ផ្លូវ​គល់ស្ពាន​សងខាង ៣៣៨​ម៉ែត្រ​), មាន​ទទឹង ១៥.៨​ម៉ែត្រ​។ គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត ១០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា (OCIC) ដោយ​ប្រើ​រយៈពេល​ប្រមាណ ១៥​ខែ​។​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា តាមរយៈ​ការសាងសង់​ស្ពាន​អាកាស​ត្រង់ចំណុច​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ខណៈដែល​តំបន់​នេះ កំពុងមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​រំលឹកថា នយោបាយ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង គឺ​នៅតែ​ផ្តោតលើ​អាទិភាព​ទាំង​៤ គឺ ទឹក , ផ្លូវ ,​ភ្លើង និង​ធនធានមនុស្ស ដែល​ក្រោយមក​យើង​បាន​ប្តូរ​ទិស​យក​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​អាទិភាព​នាំមុខ​វិញ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​អាទិភាព​ទាំង​៤​នេះ យើង​បាន​ដាក់ចេញ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះប្រទេស​ជាតិ​មក​ម្លេះ​។​a hun bridge