» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 499 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299419 នាក់

នគរបាល​ចាប់​នាំខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​រឿង​ចេញ​ស្សែក​ស្អុយ​?

​ភ្នំពេញ​៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ឃាត់ខ្លួន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន តាម​ដីកា​របស់​តុលាការ​ក្រោម​បទចោទប្រកាន់ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ ឧបករណ៍​អាច​ជួញដូរ​បាន​» (​សែក​ស្អុយ​)​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់លោក ទិ​ត ដាលីន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៩​កុម្ភៈ​។​a candle thach 

​មន្ត្រីនគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត ថា កម្លាំង​នគរបាល​ពិតជា​បាន​ឃាត់ខ្លួន​លោក ថាច់ សេដ្ឋា ប្រាកដ​មែន នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ចេញ​សែក​អត់លុយ (​សែក​ស្អុយ​) និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​​ក្រោយ​ការចាប់ខ្លួន​, លោក​ថាច់​សេដ្ឋា​ត្រូវបាន​នាំ​ភ្លាមៗ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៀត​។​សូមបញ្ជាក់ថា​លោក​ថាច​ស៊ីថា​ទើបនឹង​វិលត្រឡប់​មកពី​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃទី​១២​មករា​ដែល​គេ​ជឿថា​ដើម្បី​កៀងគរ​រក​សម្លេងគាំទ្រ​និង​ប្រមូល​ថវិការ​សម្រាប់​គណបក្ស​ភ្លើងទៀន​។​គេ​មិនទាន់់​ដឹងថា​តើ​អ្នកណា​ជាំ​អ្នកប្តឹង​លោក​ថាច់​សេដ្ឋា​រឿង​ចេញ​ស្សែក​ស្អុយ​នោះទេ​?​។​a candle thach2 a candle thach3 a candle