» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6141 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619381 នាក់

ប្រធាន​ប្រតិកម្ម​រហ​ស័​៖ ព័ត៌មាន​ក្លែងក្លាយ​វា​ជា​សង្គ្រាមចិត្តសាស្ត្រ​ដ៏​គ្រោះថ្នាក់


​ភ្នំពេញ​៖ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ថ្លែងថា ព័ត៌មាន​ក្លែងក្លាយ មិន​ត្រឹមតែ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​សង្គ្រាមចិត្តសាស្ត្រ​ដ៏​គ្រោះថ្នាក់ ដែល​គេ​បាន និង​កំពុង​បង្កើតឡើង ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​តាមរយៈ​ការ​បំភ័ន្ត​មតិ​ប្រជាពលរដ្ឋ ។​a svay fake3 

​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្រោយពី​ទទួល​ការបណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្តីពី ព័ត៌មាន​ក្លែងក្លាយ ដែលមាន​សិក្ខាកាម​ប្រមាណ​១០០​នាក់ ជា​តំណាង​មកពី​ក្រសួង ស្ថាប័ន រាជធានី​ខេត្ត​លោក ស្វាយ ស៊ីថា បាន​មានប្រសាសន៍ថា៖ វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​បង្រៀន​ដោយ​គ្រូ​ជនជាតិ​បរទេស បាន​ផ្តល់នូវ​បទពិសោធន៍​ជាច្រើន​ដល់​មន្ត្រី​ស្ថាប័នរដ្ឋ ដែល​ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​សាធារណមតិ ឱ្យបាន​យល់ដឹង​អំពី​គ្រោះថ្នាក់ នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ពង្រឹង​នូវ​យុទ្ធសាស្ត្រ យុទ្ធវិធី​ក្នុងការ​ទប់ស្កាត់ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ក្រុម​ជន​មួយចំនួន ក្នុង​ចេតនា​ទុច្ចរិត តាមរយៈ​សកម្ម​ភាពខុស​ច្បាប់​នានា​សំដៅ​បំផុសបំផុល បង្កើត​នូវ​អំពើ​អាណាធិបតេយ្យ ចលាចល​សង្គម ឬ​ប៉ុនប៉ង​បំផ្លាញ​នូវ​ស្ថេរភាព​នយោបាយ ជាពិសេស​សុខសន្តិភាព​ដែល​ខិតខំ​រកបាន​ដោយ​លំបាក​បំផុត​។​

​លោក ស្វាយ ស៊ីថា បាន​ថ្លែងថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារៈសំខាន់​នេះ សិក្ខាកាម​ដែលជា​មន្ត្រី​ព័ត៌មាន​បាន​យល់ដឹង​នូវ​យុទ្ធសាស្ត្រ យុទ្ធវិធី និង​បទពិសោធន៍​ជាក់ស្តែង​ជាច្រើន​សម្រាប់​យកទៅអនុវត្ត​ដើម្បី​ទប់ស្កាត់ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​សំដៅ​រក្សា​ប្រៀប ក្នុងការ​គ្រប់គ្រង​សាធារណមតិ​។ លោក ស្វាយ ស៊ីថា ក៏បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ថា បច្ចុប្បន្ន​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន​បាន និង​កំពុង​បំពុលសង្គម និង​នាំឱ្យ​ប្រជាពលរដ្ឋ​ខាតបង់​ពេលវេលា ថវិកា ចាញ់បោក ឬក៏​បានធ្វើ​ការសំរេច​ចិត្ត​ខុស ដោយសារ​ព័ត៌មាន​ក្លែងក្លាយ ដែល​ក្រុម​ជន​មួយចំនួន​បាន​បង្កឡើង​។ ហេតុនេះ សិក្ខាកាម​ទាំងអស់​ត្រូវ​តាមដាន ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​បាន​កើតឡើង​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម និង​ត្រូវខិតខំ​ចូល​រួមគ្នា​ទប់ស្កាត់ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​ទាន់ពេលវេលា​។​

​លោក ស្វាយ ស៊ីថា បាន គូសបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ក្នុងការ​បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន មន្ត្រី​សាធារណៈ និង​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការមិន​ផ្សព្វផ្សាយ​បន្ត ឬ​ចែករំលែក​នូវ​ព័ត៌មាន​ក្លែងក្លាយ និង​ចូលរួម​បន្សាប​នូវ​ព័ត៌មាន​ក្លែងក្លាយ​នៅពេលដែល​វា​ត្រូវបាន​បង្កើតឡើង ឱ្យបាន​ទាន់ពេលវេលា​។​

​លោក​ស្វាយ ស៊ីថា បាន​ឱ្យដឹង​ថា បណ្តា​ប្រទេស​ជាច្រើន​បាន​បង្កើត​នូវ​ច្បាប់​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​បារាំង រុ​ស្ស៉ី ម៉ាឡេស៊ី កាតា និង​អេ​ស្ស៊ី​ប​ជាដើម​។ ប្រទេស​ជាច្រើន​ដទៃទៀត ក៏បាន​ចាប់ផ្តើម​ដាក់ចេញ​នូវ​វិធានការណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការកើនឡើង​នូវ​ព័ត៌មាន​ក្លែងក្លាយ ដូចជា​ប្រទេស​អូស្ត្រាលី ប៊ែ​ល​ហ្សិ​ក កាណាដា ចិន បង់​ក្លា​ដេ​ស ឥណ្ឌា ស៉ិ​ង​ហ្គា​ពួរ និង​ប្រទេស​ហ្វីលីពីន​ជាដើម​។​

​លោក​ស្វាយ ស៊ីថា ក៏បាន​សង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ គឺជា​របៀបវារៈ​ថ្នាក់ជាតិ​ជា​អាទិភាព ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី បូករួម​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​មន្ត្រី​សាធារណៈ និង​បណ្តា​អ្នកនយោបាយ​។ ប៉ុន្តែ បុគ្គល​គ្រប់រូប ឬ​គ្រប់​ស្ថាប័ន មិនគួរ​ធ្វើការ​ឆ្លើយតប​ទៅ​រាល់​គ្រប់​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​កើតឡើង​នោះទេ ដោយ​យើង​ត្រូវ​ចេះ​ធ្វើការ​បែងចែក​នូវ​ប្រធាន​បទ​ណា តម្រូវឱ្យ​ស្ថាប័ន​ណា ឬ​បុគ្គល​ណាមួយ​ធ្វើការ​ឆ្លើយតប ឬ​បន្សាប​។

អ្វីដែល​សំខាន់ និង​ទាមទារ​ការចូលរួម​ពី​ពួកយើង​ទាំងអស់គ្នា គឺ​ការចូលរួម​ជួយ​ផ្សព្វផ្សាយ ចែករំលែក​ឱ្យបាន​ទូលំទូលាយ​នូវ​ព័ត៌មាន​ដែល​ពិត ពីព្រោះ​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ គឺជា​របៀបវារៈ​ថ្នាក់ជាតិ និង​ជា​អាទិភាព ដែល​មិនអាច​ធ្វើឡើង​ដោយ​បុគ្គល​តែ​ម្នាក់​នោះទេ ដោយសារ​វា​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ ជាប្រចាំ ដើម្បី​ធ្វើការ​បន្សាប ឱ្យបាន​ទាន់ពេលវេលា​។​

​លោក​ស្វាយ ស៊ីថា បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ឱ្យ​បង្កើន និង​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង ជាមួយនឹង​អ្នកគាំទ្រ និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​អ្នករាយការណ៍​ព័ត៌មាន​។ លោក​ស្វាយ ស៊ីថា ក៏បាន​សំណូមពរ​ដល់​សិក្ខាកាម​គ្រប់រូប សូមឱ្យ​ធ្វើ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​វិជ្ជាជីវៈ ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​។​
​

លោក​ស្វាយ ស៊ីថា បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់ ឱ្យ​ចូលរួម​ផ្សព្វផ្សាយ និង​ចែករំលែក នូវ​អ្វីដែល​បាន​សិក្សា​ស្វែងយល់​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បូករួម​ទាំង​មេរៀន និង​បទពិសោធន៍ ទៅដល់​បណ្តា​មន្ត្រី ឬ​នាយកដ្ឋាន​ដែល​ពាក់ព័ន្ធ ឬ​ក្រុមការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅតាម​អង្គភាព​របស់ខ្លួន​រៀងៗ​ខ្លួន ដើម្បីឱ្យ​ពួកគេ​អាច​ស្វែង​យល់ដឹង​អំពី​វិធីសាស្ត្រ នៅក្នុង​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ធានា​រក្សា​នូវ​សន្តិសុខ ស្ថេរភាព អធិបតេយ្យភាព ឯករាជ្យ​ជាតិ និង​ការបង្រួបបង្រួម​ជាតិ ក៏ដូចជា​ការការពារ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​៕a svay fake2 a svay fake a svay fake1 

​