» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6516 នាក់

ម្សិលមិញ 5304 នាក់

សរុប 14146042 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ការបង្កើត «​សមាគម​ឧកញ៉ា​កម្ពុជា​»​មិនមែន​ជាការ​ចងក្រង​បណ្តាញ ឬ​បក្ខពួក​នោះឡើយ


​ភ្នំពេញ)៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ជា​ផ្លូវការ «​សមាគម​ឧកញ៉ា​កម្ពុជា​» (​ស​.​ឧ​.​ក​.) ដែលជា​ស្ថាប័នឯកជន​តែមួយគត់ តំណាងឱ្យ​រូបវន្តបុគ្គល​ដែល​ទទួលបាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​។​a oknha hun1 

​សមាគម​ឧកញ៉ា​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ជា​សមាគម​ស្របច្បាប់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​លិខិត​លេខ​៥៧៥៩ ប្រ​.​ក​. ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​។​
​សមាគម​ឧកញ៉ា​កម្ពុជា ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​អភិបាលកិច្ច​ផ្នែក​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធានកិត្តិយស តាមរយៈ​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ​៣៥០ និង​សជណ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣​។​

​ថ្លែង​ក្នុងឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖* រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ពង្រាង​ព្រះរាជក្រឹត្យ​ថ្មី​មួយ​ស្តីពី​ឧកញ៉ា​។ ក្នុង​ពង្រាង​នោះ នឹងមាន​កែសម្រួល​មាត្រា​ចំនួន​៣ និង​មាត្រា​មួយចំនួនទៀត​។​​នៅពេល​ព្រះរាជក្រឹត្យ​ចេញ សម្តេច​តេ​ជោ អនុញ្ញាតឱ្យ​អ្នកឧកញ៉ា លី យ៉ុង ផាត លើកសំណើ​ផ្តល់​គោរមងារ «​លោកអ្នកឧកញ៉ា​» ដែលជា​គោរមងារ​ថ្នាក់ខ្ពស់​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ការបង្កើត​សមាគម​ឧកញ៉ា​កម្ពុជា មិនមែន​ជាការ​ចងក្រង​បណ្តាញ ឬ​បក្ខពួក​នោះឡើយ​!​។​

​សម្តេច​តេ​ជោ ហ៊ុន សែន កត់សម្គាល់ថា ឧកញ៉ា​នៅ​កម្ពុជា តែង​ចូលរួម​ក្នុង​សកម្មភាព​សង្គម តាម​ការអំពាវនាវរ​បស់​រាជរដ្ឋាភិបាល​។​​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការចូលរួមចំណែក​រប​ស់​ឧកញ៉ា​ក្នុងសង្គម ជាការ​ស្តែង​ឱ្យឃើញ​នូ​វប្បធម៌​ចែករំលែក សម្បុ​រសធម៌ និង​សាមគ្គីភាព​។​*​សម្តេច​តេ​ជោ ហ៊ុន សែន មាន​អារម្មណ៍​រំភើប​រីករាយ ប្រកបដោយ​មោទនភាព​ជាទីបំផុត ដែល​សមាគម​នេះ​ត្រូវបាន​បង្កើតឡើង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​​សម្តេច​តេ​ជោ ហ៊ុន សែន មានសង្ឃឹម​យ៉ាង​មុតមាំ​ថា សមាគម​ឧកញ៉ា​កម្ពុជា​នឹង​ក្លាយជា​ថ្នាល​សាបព្រោះ និង​ជា​មូលដ្ឋានគ្រឹះ​នៃ​បណ្តាញ​ទំនាក់ទំនង​សហការ​ដៃគូ​ធុរកិច្ច​និង​វិនិយោគ​ធំៗ​នៅ​កម្ពុជា ព្រមទាំង​ជា​ដៃគូ ពុំ​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើន​តួនាទី​របស់​កម្ពុជា​ឱ្យ​កាន់តែ​ខ្ពស់​លើ​ឆាក​ពាណិជ្ជកម្ម​តំបន់ និង​សកល​។​

​សម្រាប់​ការងារ​ធុរៈកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏​សំខាន់​។ ៥​ឆ្នាំ​ចុងក្រោយ ទុនវិនិយោគ​ក្នុងស្រុក​តែង​ជាប់​លេខ​រៀង​ទី​១ ឬ​ទី​២​។​
​ការវិនិយោគ​ក្នុងស្រុក​បានរួម​ចំណែក​ធំធេង​ក្នុងសង្គម​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ចម្រើន​លូតលាស់​របស់​ជាតិ​ប្រកបដោយ​ថាមវន្ត មិនអាច​កាត់ផ្តាច់​ពី​ការរួមចំណែក​របស់​អ្នកឧកញ៉ា ឧកញ៉ា និង​ជនរួមជាតិ​នោះឡើយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ឧកញ៉ា​រក្សា​កិត្តិ​យ​ស័ព្ទ កិត្តិនាម និង​សេចក្តីថ្លៃថ្នូ​ជា​ឧកញ៉ា ឱ្យ​ស័ក្តិសម​នឹង​ការ​ទុក​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​។​​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ឧកញ៉ា​ប្រកៀក​ស្មា​ជាមួយ​រាជរដ្ឋាភិបាល ត្រួសត្រាយ​កម្ពុជា ឆ្ពោះទៅកាន់​ភាពរុងរឿង កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ប្រជាពលរដ្ឋ​ដូច​ពាក្យស្លោក​ថា «​អ្នកមាន​រក្សា​ក្សត្រ ដូច​សំពត​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន សូម​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ធ្វើជា​ដៃគូ​ដ៏​ល្អ​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​ផែនការ សកម្មភាព​បី​ឆ្នាំ​រំកិល ដែល​បាន កំណត់ ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​សមាគម​ឧកញ៉ា​កម្ពុជា ស្ដីពី​ភាពជា​ដៃគូ​ក្នុង​ការជំរុញ និង​លើកកម្ពស់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​។​
​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា«​គិត​ត្រឹម​ដើមឆ្នាំ​២០២៣​នេះ អ្នក​ដែលមាន​គោរមងារ​អ្នកឧកញ៉ា និង​ឧកញ៉ា មាន​ចំនួន​ច្រើនជាង ១០០០​នាក់ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ប្រោស​ព្រះរាជទាន​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​នេះ​ជូន​។

​អ្នកឧកញ៉ា លី យ៉ុង​ផាត់ បាន​ឲ្យ​ដឹងថា​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ដំណើការ និង​ភាពជោគជ័យ សមាគម​ឧកញ៉ា​កម្ពុ​ជាមាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ជា​មគ្គទេសក៍​បង្ហាញផ្លូវ និង​ផ្តល់នូវ​បទពិសោធន៍​ល្អៗ​សម្រាប់​ការដឹកនាំ​។ សមាសភាព​របស់​ឧ​ត្ត​ម ក្រុមប្រឹក្សា​ជាន់ខ្ពស់​រួមមាន​៖១. សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធានកិត្តិយស​។ ២. អនុប្រធាន​កិត្តិយស​មា​ន ៤​រូប​គឺ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕a hun oknhaa a hun oknhaa1 a oknha hun a oknha hun2