» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5635 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065090 នាក់

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ហាម​ច​ល​ត័ក​ម្លាំ​ង​ហែរ​ក្បួន​ធ្វើតាមចៅចាក់ស្មុក?!

​ភ្នំពេញ ៖ ប្រធាន​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្តេច​ក្រឡាហោម ស ខេង និង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នៅ​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​សន្តិសុខ សុវត្ថិភាព សម្រាប់​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​a kheng nec 

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្នុង​គោលបំណង​ធានា​ឲ្យ​ដំណើរការ​នៃ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​រលូន ស្ថិតក្នុង បរិយាកាស​ស្ងប់ស្ងាត់ ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព គ្មាន​អំពើហិង្សា គ្មាន​ការ គំរាមកំហែង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ ការបោះឆ្នោត (​គ​.​ស​.​អ​) ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖
-​គណបក្សនយោបាយ ឬ​/​និង​បេក្ខជន មិន​ត្រូវធ្វើ​សកម្មភាព​កៀរគរ ប្រមូល​កម្លាំង​ពី​រាជធានី ខេត្ត​ណាមួយ ដើម្បី​ទៅធ្វើ​សកម្មភាព​នៅ​រាជធានី ឬ​ខេត្ត​ផ្សេង ក្នុង​ចេតនា​បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម សំដៅ​បំផ្លាញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​នោះឡើយ​។​-​គណបក្សនយោបាយ ឬ​/​និង​បេក្ខជន​និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ក្នុង​កិច្ចការពារ​ថែរក្សា​បរិយាកាស សន្តិសុខសម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ឲ្យ​បានល្អ​ប្រសើរ ដោយ​មិន​ត្រូវធ្វើ​សកម្មភាព ណាមួយ​ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​ច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ក្រមសីលធម៌​សម្រាប់ គណបក្សនយោបាយ និង​បេក្ខជន​ក្នុង​ដំណើរការ​បោះឆ្នោត ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ ជា​ធរមាន​។​

​គ​.​ជ​.​ប និង គ​.​ស​.​អ សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋ​ដែលមាន ឈ្មោះ​បោះឆ្នោត និង​សាធារណជន​ទាំងអស់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ព្រម ទាំង​យន្តការ រចនាសម្ព័ន្ធ​នៃ គ​.​ស​.​អ គ្រប់លំដាប់​ថ្នាក់ នឹង​សហការ​អនុវត្តតាម​សេចក្ដីណែនាំ​នេះ ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្កលក្ខណៈ​សម្បត្តិ​ធានាបាន​នូវ​បរិយាកាស​ស្ងប់ស្ងាត់ គ្មាន​អំពើហិង្សា គ្មាន​ការ គំរាមកំហែង និង​មាន​សុវត្ថិភាព​ទាំងស្រុង សម្រាប់​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។​

​មានការ​កត់សម្គាល់ថា​ការចេញ​សេចក្តីនែនាំ​នេះ​បាន​កើតឡើង​ក្រោយ​ពីសា​រពត៍​មាន​ហ្វ្រេស​នី​វ​បានចេញ​ផ្សាយ​អត្ថ​មួ​យស​សេរ​ដោយ​ចៅ​ចាក់ស្មុក​បកអាក្រាត​ថា​នឹងមាន​ផែនការ​បង្ក​ចល្លា​រចល​ដោយ​ក្រុម​លោក​សមរង្ស៊ី​នៅក្រៅ​ប្រទេស​អុកឡុក​ការបោះឆ្នោត​តាមរយៈ​គណបក្ស​ភ្លើងទៀន​?​។​អត្ថបទ​ស​សេរ​ភ្ជាប់​សកម្មភាព​សមរង្ស៊ី​និ​បក្សពួក​ជាមួយ​គណបក្ស​ភ្លើងទៀន​ថា​៖ ទោះបីជា​មានការ​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​លើ​ការបើក​ការស៊ើបអង្កេត​កាលដែល​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ទណ្ឌិត និង​ខ្លះ​កំពុង​ជាប់​បំរាម​ធ្វើ​នយោបាយ បាន​យក​រូបភាព​សកម្មភាព​យុទ្ធនាការ​ឃោស នា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ទៅ​ចែកចាយ​តាម​បណ្តាញ​សង្គម ហើយ​ដែល​អាច​នឹង​នាំឱ្យ​គណបក្ស​ភ្លើង ទៀន​មាន​បញ្ហា ឈានដល់​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់​ផងដែរ ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​នៅតែ​បំពាន​បំរាម និង​បានធ្វើ​សកម្មភាព​ឃោសនា​ដោយ​ភ្ជាប់​រវាង​សម រង្ស៊ី ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើងទៀន​ដោយ​ប្រើប្រាស់​សារ​និង​និមិត្តរូប​ដែល​សំដៅលើ​គណបក្ស​ភ្លើងទៀន​។

គណបក្ស​ភ្លើងទៀន​ដែលជា​អតីត​គណបក្ស សម រង្ស៊ី ប្រែ​ឈ្មោះ​ក្រោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់ ហើយ​បច្ចុប្បន្ននេះ​ត្រូវបាន​គេ​ដឹងថា​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​នៅតែ​បន្ត​ដឹកនាំ​និង​បញ្ជា​នៅ​ពី​ក្រោយខ្នង បើទោះបីជា​ថ្នាក់ដឹកនាំ​បក្ស​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​បក្ស​ភ្លើងទៀន​មិនមាន​ការជាប់​ពាក់ព័ន្ធ​នឹង អតីត​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​ធ្វើ នយោបាយ​ក៏ដោយ​។ តែ​សកម្មភាព សារ​ជា​សំឡេង និង​សំណេរ ព្រម ទាំង​រូបភាព​ភស្តុតាង​បាប​បង្ហាញ​យ៉ាងច្បាស់​ថា ទោះ​ពួកគេ​ខិតខំ​លាក់បាំង និង​ខិតខំ​បដិសេធ​ធ្វើជា​មិន​ស្គាល់គ្នា តែ​ការពិត នៅតែ​ជាការ​ពិត គឺ​ទណ្ឌិត សម រង្ស៊ី នៅតែ​ជា​ម្ចាស់​និង​ជា​មេដឹកនាំ​គណបក្ស​ភ្លើងទៀន និង​ធ្វើ​សកម្មភាព​ដើម្បី​គណបក្ស​ភ្លើងទៀន​។​

​ការបំពានច្បាប់ របស់​ទណ្ឌិត សម រង្ស៊ី និង​បុគ្គល​ផ្សេងទៀត​ដោយ​ភ្ជាប់​ខ្លួន​នឹង​គណបក្ស​ភ្លើងទៀន​ជា​ចំហរ​បង្ហាញ​យ៉ាងច្បាស់​ថា សម រង្ស៊ី និង​បក្ខពួក​របស់ខ្លួន​នៅតែ​បន្ត​ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​ប្រើ​ការបញ្ជា​ពី​ចម្ងាយ​តាមរយៈ​សហសេវិក​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស​ដូចជា ទៀវ វ​ណ្ណុល ស៊ុន ឆ័យ ថាច់ សេដ្ឋា​ជាដើម​ដើម្បី​ធ្វើ​សកម្មភាព ជំនួស​ខ្លួន​។ សេង ធា​រី ប្អូនស្រី​របស់ សេង ម៉ារ​ឌី អគ្គ​ហិ​រញ្ញឹក​របស់​គណបក្ស​ភ្លើងទៀន ក៏បាន​បកអាក្រាត​ថា សម រង្ស៊ី នៅតែ​ជា​មេដឹកនាំ​គណបក្ស​ភ្លើងទៀន និង​បាន​បញ្ជា​កិច្ចការ​ពី​ចម្ងាយ និង​ប្រើប្រាស់​មនុស្ស​ផ្សេងៗ​ដូចជា រ៉ុង ឈុន គង់ រ៉ៃ​យ៉ា ស៊ិន ពៅ​ចា​ន់រូ​ហ្សិត​ជាដើម ដើម្បី​បំ​ផ្លែង​រូបភាព​ថា​សម រង្ស៊ី និង​អ្នក​ត្រូវបាន​ហាមឃាត់​នយោបាយ​ផ្សេងទៀត​មិនមាន ការពាក់ព័ន្ធ​នឹង​គណបក្ស​ភ្លើងទៀន​។​ប៉ុន្តែ​ដំរី​ស្លាប់​មិនអាច​យក​ចង្អេរ​ទៅ​បាំង​ជិត​ឡើយ ហើយ​ការ​យកសារ​រូបភាព សំឡេង និង​ធ្វើ​សកម្មភាព​ឃោសនា​ដោយ​ប្រយោល​នៅតាម​ទីតាំង​ផ្សេងៗ​ជា​ភស្តុតាង​នៃ​ការបំពានច្បាប់​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី យ៉ាងច្បាស់​។​

​អត្ថបទ​ស​សេ​ថា​ក្រុម​សម រង្ស៊ី និយម​បាន​ឃោសនា​ថា​«​បក្ស​ភ្លើងទៀន​ជា​ព្រលឹង​បក្ស​សង្គ្រោះ​ជាត​» សូម្បីតែ​លុយ​ដែល​រៃអង្គាស​បាន​សម្រាប់​ខ្មោច​បក្ស​នេះ​ក៏មាន​ការទាមទារ​ឱ្យ​យកមក​ជួយ​បក្ស​ភ្លើងទៀន​នេះដែរ​។ នេះ ជា​យុទ្ធសាស្ត្រ​លេប​យក​កម្លាំង​អតីត​ខ្មោច​បក្ស​សង្គ្រោះ​ជាតិ របស់​ក្រុម សម រង្ស៊ី គឺ​លេប​ដូច​ពស់​លេប​កង្កែប​។​​តាមពិត អ្វីដែល សម រង្ស៊ី រួម​នឹង​បក្ខពួក​ខ្លួន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ជាមួយ «​បក្ស​ភ្លើងទៀន​» ទាំង​ដឹងថា​បំពាន​ច្បាប់​ក៏​ព្រោះ​ដើម្បី​កសាង​បន្ទាយ​នយោបាយ​មួយ​ឡើងវិញ និង​បង្កើត​កម្លាំង​នយោបាយ​មួយ​ដើម្បី​បម្រើ​ផល ប្រយោជន៍​របស់​ទណ្ឌិត សម រង្ស៊ី​។ សម រ​ង្ស៉ី បានប្រកាស​ក្តែ​ងៗ​ថា​ខ្លួន​គាត់​នឹង​យក​លទ្ធផល​បោះឆ្នោត​ឃុំ​-​សង្កាត់​អា​ណ្ត្តិ​ទី​៥ នេះ​ធ្វើជា​ឈ្នាន់​តថ្លៃ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​នឹង​ការ​អាច​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០២២ នេះ​។

ចំណុច​នេះ មុត ចន្ថា ដែលជា​មនុស្ស​ស្និទ្ធ​នឹង កឹម សុខា ធ្លាប់​ចេញមក​ប្រតិកម្ម​តប នឹង​កាលដែល​ក្រុម សម រង្ស៊ី បាន​ឃោសនា​ថា​បក្ស​ភ្លើងទៀន និង​អតីត​សង្គ្រោះ​ជាតិ​គឺ​តែមួយ​ដោយបាន​លើកឡើងថា​ជាការ រំលោភច្បាប់​។ រំលោភ​លើ​ច្បាប់​វិសោធនកម្ម នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ ច្បាប់បោះឆ្នោត និង បទបញ្ជា និង នីតិវីធី គ​.​ជ​.​ប ហើយ​និង​សាលដីកា​របស់​តុលាការ​កំពូល​។ ម្យ៉ាង ទៀត អ្នកនយោបាយ​ជា​ទណ្ឌិត ឬ​ជា​អ្នកទោស​ដោយមាន​សាលក្រម​ស្ថាពរ​ដូច សម រង្ស៊ី ជួយ​ឃោសនា​ឱ្យ​បក្ស​ភ្លើង ទៀន គឺជា​អំពើ​រំលោភបំពាន​លើ​មាត្រា ៦-​ថ្មី (​ពីរ​) ចំណុច​ទី​៧ នៃ​ច្បាប់​វិសោធនកម្ម នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​សាលដីកា​របស់​តុលាការ​កំពូល​។​

អត្ថបទវាយតម្លៃថា៖ គណបក្ស​ភ្លើងទៀន​គឺជា​តំណាងឱ្យ​មហិច្ឆតា​នយោបាយ​របស់ សម រង្ស៊ី និង​ធ្វើ​អ្វីៗ​ដើម្បី​បម្រើឱ្យ​បុព្វហេតុ​ទណ្ឌិត សម រង្ស៊ី​។ កាលដែល​ទណ្ឌិត សម រង្ស៊ី និង​អ្នកទោស​ផ្សេងទៀត​ធ្វើ​សកម្មភាព​ជួយ​គណបក្ស​ភ្លើងទៀន វា​អាចជា​ការនាំ​គ្រោះ​ដល់​គណបក្ស​ភ្លើងទៀន​ច្រើនជាង​ការនាំ​លាភ​ព្រោះ​អ្នក​ទាំងនោះ​ដឹង​ហើយ​ថា យោងតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ អាច​នាំឱ្យមាន​ការស៊ើបអង្កេត និង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​គណបក្ស​ភ្លើងទៀន​បាន​។ ឬក៏​ក្រុម សម រង្ស៊ី យល់ថា គណបក្ស​ភ្លើងទៀន​នឹង​មិនអាច​ដណ្តើម​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដែល​ធំ មាន​កម្លាំង​គាំទ្រ​ច្រើន​លើ​ប​លុប​ពី​ពលរដ្ឋ និង​ជា​គណបក្ស​តែមួយ​ដែល​បាន​ដើរតួនាទី​ស្នូល​ក្នុងការ​ការ​ការ ពារ​ជាតិ​ប្រជាជន​ឡើយ ដូច្នេះ​ពួកគេ​ត្រូវតែ​រុញ​សេណា​រី​យ៉ូ​ឱ្យមាន​ការប្តឹង​និង​រំលាយ​បក្ស​ភ្លើងទៀន​មួយទៀត ក្រោយ​ការបោះឆ្នោត​ដើម្បី​ពួកគេ​បន្ត​អុកឡុក​ប្រទេស​កម្ពុជា បំផ្លាញ​ការបោះឆ្នោត និង​ធ្វើឱ្យមាន​ភាពមិន​រលូន​លើ​ការអបអរសាទរ​ជ័យជម្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត ព្រោះ​ភស្តុតាង​មាន​ច្រើន​រួចហើយ​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​ក្រុម​អ្នកនយោបាយ​ជា​ទណ្ឌិត និង​បក្ស​ភ្លើងទៀន​។ តែ​ទោះជា​យ៉ាងណា ប្រសិនបើ​អ្នកនយោបាយ​ជា​ទណ្ឌិត​ដូច សម រង្ស៊ី និង​អ្នក​ផ្សេងទៀត​នៅតែ​បន្ត​គឃ្លើន​រំលោភបំពាន​ច្បាប់​ជា​ធរមាន នោះ​មានន័យថា ពួកគេ​បាននិងកំពុង​ត្រៀម​ផ្នូរ​ជូន​គណបក្ស​ភ្លើងទៀន​ទៀតហើយ​៕​ដោយ​៖ ចៅ​ចាក់ស្មុក​រាជធានី​ភ្នំពេញ​, ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២a kheng nec a kheng nec1 a kheng nec2 a kheng thom