» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1393 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283408 នាក់

សម្តេចតេជោបង្ហើបពីមូលហេតុនៃការត្រូវផ្ទេអំណាចឲ្យលោកបណ្ឌឹតហ៊ុនម៉ាណែត

ខេត្តកណ្តាល​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ នៅ​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០២៣​នៅថ្ងៃនេះ​អាចជា​វេទិកាសាធារណៈ​ចុងក្រោយ​របស់​សម្ដេច​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។​​សម្ដេច​ថា​៖«​ថ្ងៃនេះ​អាច​ចាត់ទុកថា​ជា​ពេលវេលា​ចុងក្រោយ​ដែល​ខ្ញុំ​និយាយ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​»​។​​តែ​សម្ដេច​តេ​ជោ​បាន​លើកឡើងថា​៖​បើទោះបីជា​សម្ដេច​លែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​ក៏ដោយ​ក៏​សម្ដេច​ទៅកាន់​កាន់​តួនាទី​ថ្មី​ផងដែរ​។​a hun last 

​សម្ដេច​តេ​ជោ​ហ៊ុនសែន​នឹង​ផ្ទេរអំណាច​នាយករដ្ឋមន្ត្រី​ទៅកាន់​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​២២ ខែសីហា ខាងមុខ​។​សម្ដេចនាយក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បច្ចុប្បន្ន បានលើកឡើង​ពី​មូលហេតុ​ចំនួន​៤ ដែល​ធ្វើ​ឲ្យ​សម្ដេច​សម្រេចចិត្ត​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ ខាងមុខ​។ មូលហេតុ​៤​នោះ​រួមមាន ដើម្បី​ស្ថេរភាព មនុស្ស​ជំនាន់​ក្រោយ​មាន​សមត្ថ​ភាពរឹងមាំ មនុស្ស​ជំនាន់​ចាស់​នៅមាន​លទ្ធភាព​តាមដាន​បន្ត និង​ត្រូវ​ពេលដែល​ត្រូវ​ផ្ទេរ​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការលាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្ដេច​នៅពេលនេះ គឺ​ដើម្បី​ស្ថេរភាព សន្តិសុខ និង​ការបន្ត​អភិវឌ្ឍ​របស់​ប្រទេស ខណៈ​សម្ដេច​លើកឡើងថា​ប្រសិនជា​មានរឿង​អ្វី​កើតឡើង​នៅក្នុង​ពេលដែល​សម្ដេច​គ្រ​ប់​គ្រង​ដឹកនាំ​ហើយ​ត្រូវការ​រើស​នាយករដ្ឋមន្ត្រី​ថ្មី​ភ្លាមៗ​នោះ​គឺ​វា​នឹងធ្វើ​ឲ្យ​ប្រទេស​បាត់បង់​ស្ថេរភាព ដោយសារតែ​អាចមាន​ការប្រកួតប្រជែង​ដណ្ដើម​អំណាច​ជា​នាយករដ្ឋមន្ត្រី​។

​សម្ដេច​តេ​ជោ ហ៊ុនសែន បន្តថា​, សម្ដេច​ធ្វើបែបនេះ​គឺ​ដោយ​មើលឃើញ​ពី​គំរូ​វីរភាព​របស់​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​ក្នុងការ​ដាក់រាជ្យ​និង​ផ្ទេរ​រាជ្យ​ទៅដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​។​​សម្ដេច​តេ​ជោ​បាន​លើកឡើងថា​, នៅពេលនេះ​គឺ​លោក ហ៊ុន ម៉ា​ណែ​ត មាន​អាយុ ៤៦​ឆ្នាំ ដែល​សមល្មម​នឹងមាន​លទ្ធភាព​ដឹកនាំ​រាជរដ្ឋាភិបាល​។ សម្ដេច​ថ្លែងថា​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គឺ​សុទ្ធតែជា​អ្នកមាន​សមត្ថភាព​និង​មាន​អាយុ​ក្រោម ៥០​ឆ្នាំ​ទាំងអស់​។​​សម្ដេច​តេ​ជោ​បាន​ផ្ដាំ​ទៅដល់​គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​ឲ្យ​ត្រៀមខ្លួន​ក្នុងការ​លាលែង​ពី​តំណែង​។​

​សម្ដេច​ថា​៖ «​សុំឱ្យ​បងប្អូន​នៅក្នុង​គណៈរដ្ឋមន្ត្រី​យើង​ទាំងអស់​លះបង់​។ តាមពិត​អ្នក​ដែល​លះបង់​ធំជាងគេ​នោះ​គឺ​ខ្ញុំ​ឯណោះ​ទេ​អំណាច​ជា​នាយករដ្ឋមន្ត្រី​។ ខ្ញុំ​សុខចិត្ត​លះបង់​នូវ​អំណាច​នេះ​ដើម្បី​សេចក្ដីសុខ​រយៈពេល​វែង​ទៅដល់​ប្រជាជន​កម្ពុជា​ក្នុងនោះ​រួមទាំង​យើង​ផងដែរ​»​។​​សម្ដេច​តេ​ជោ ហ៊ុនសែន បន្ថែមថា , ការលាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ស​ម្ដេចក៏​សម្ដេច​នៅមាន​តួនាទី​នៅក្នុង​សភា​ហើយ​នៅ​ដើមឆ្នាំ​ក្រោយ​សម្ដេច​ក៏​នឹង​ធ្វើជា​ប្រធានព្រឹទ្ធសភា​ផងដែរ ដែល​សម្ដេច​មិនទាន់​ចេញ​ទៅណា​ឆ្ងាយ​ពី​ឆាកនយោបាយ​នៅក្នុង​ប្រទេស​នោះទេ​។ ជាមួយគ្នា​នោះ​សម្ដេច​ក៏បាន​ប្រកាស​បញ្ជាក់​ថា​ទោះបីជា​សម្ដេច​មាន​ឥទ្ធិពល​នៅក្នុង​ឆាកនយោបាយ​ក្ដី​ក៏​សម្ដេច​មិន​លូកលាន់​កិច្ចការ​នយោបាយ​របស់​នាយករដ្ឋមន្ត្រី​ដែរ​។​

 


​ឆ្លងតាម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលលទ្ធផល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​តាម​ការប៉ាន់ប្រមាណ​គឺ​គណបក្ស​នេះ​អាច​គ្រប់គ្រង​អាសនៈ​នៅក្នុង​សភា​បាន ១២០​អាសនៈ​។​​ចំពោះ​មូលហេតុ​ចុងក្រោយ គឺ​សម្ដេច​ថា​ពេលនេះ​គឺជា​ពេលដែល​ត្រូវឱ្យ​សម្ដេច​ក្នុងការ​ផ្ទេរអំណាច​ទៅកាន់​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ ដោយសារតែ​សន្ទុះ​ក្នុងការ​គាំទ្រ​គណបក្ស​ប្រជាជន​ពី​សំណាក់​អ្នកបោះឆ្នោត​គឺមាន​កាន់តែច្រើន​ឡើងលើ​ស​ពី​ការបោះឆ្នោត​អាណត្តិ​មុន​ទៀត​។​

​សម្ដេច​ថា​៖ «​បើជា​សន្លឹកឆ្នោត​ទាប​ជាង​ឆ្នាំ​២០១៨ គឺ​ខ្ញុំ​អត់​ទាន់​ចាកចេញ​ទេ​! ខ្ញុំ​នឹង​នៅ​កែលម្អ​ស្ថានការណ៍ ហោចណាស់​ក៏បាន​ពាក់កណ្ដាល​ឬ​រហូតដល់​ចប់​អាណត្តិ​ទី​៧ តែម្ដង​។ តែ​ដោយសារតែ​សន្លឹកឆ្នោត​នេះ​អនាគត​បានប្រកាស​រួច​ស្រេច​ទៅហើយ​។ បើ​ប្រជាជាតិ​មិន​សប្បាយចិត្ត​ជាមួយនឹង​តួអង្គ​បន្តវេន​ទេ​គឺ​ច្បាស់​ជា​សំឡេងឆ្នោត​ចុះ​»​។​​នៅ​ថ្ងៃទី​៧ ខែសីហា ខាងមុខ​ប្រធាន​គណបក្ស​ប្រជាជន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ធ្វើលិខិត​ឧទ្ទេសនាម​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ​ដើម្បី​តែងតាំង​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នាយករដ្ឋមន្ត្រី​ថ្មី​និង​ធ្វើ​ការរៀបចំ​គណៈរដ្ឋមន្ត្រី​ដើម្បី​ស្នើសុំ​សេចក្ដីទុកចិត្ត​ពីស​ភា​នៅ​ថ្ងៃទី​២១ ខែសីហា និង​ចូលកាន់​តំណែង​ពេញសិទ្ធិ​នៅ​ថ្ងៃទី​២២ ខែសីហា ខាងមុខ​។​

​សម្តេច​បាន​ចោទ​សួរថា តើ​មាន​នាយករដ្ឋមន្ត្រី​ប៉ុន្មាន​នាក់ ដែល​ធ្លាប់បាន​លះបង់​អំណាច​ដូច​សម្តេច ក្នុងពេលដែល​ខ្លួន​មានលទ្ធភាព ធ្វើ​នាយករដ្ឋមន្ត្រី​បាន ៥ ទៅ​១០​ឆ្នាំ​ទៀត ប៉ុន្តែ​មិនមែន​វា​ជា​រឿង​ល្អ​ទេ នៅពេលដែល​កាន់តំណែង​រហូតដល់​ចាស់​ស្លាប់​។​​កាលពី​ឆ្នាំ​២០១៥ មានការ​ចោទ​ជា​សំណួរ​ដោយ លោក ស៊ិន​ស៊ូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា «​ក្រោយ​ហ៊ុនសែន ជា​នរណា​?» ដែល​សំណួរ​នេះ ធ្វើឱ្យ​សម្តេច​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។

សម្តេច​បាន​រំលឹកថា បញ្ហា​មិនតូច​ទេ ក្រោយ​ហ៊ុនសែន ជា​នរណា​? វា​ជា​បញ្ហា​ដ៏​ធំ​។ សម្តេច​បានដាក់​ចេញ​ជា​សំណួរ​ថា ប្រសិនបើ​ស្លាប់​ថ្ងៃនេះ ឬ​ថ្ងៃស្អែក តើ​នឹង​មានរឿង​អ្វី​កើតឡើង បើ​យើង​មិនបាន​ត្រៀម​រៀបចំ​អ្នក​បន្តវេន​។ សម្តេច​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះរាជតម្រិះ ព្រះមហាវីរក្សត្រ ដែល​ព្រះអង្គ​បានដាក់​រាជ្យ​ពេលនោះ ហើយ​រៀបចំ​ឱ្យ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​បច្ចុប្បន្ន គ្រងរាជ្យ គឺ​៨​ឆ្នាំ​មុនពេល​ព្រះអង្គ​សោ​ទិវង្គត​។ នេះ​ជា​ព្រះរាជតម្រិះ​ដ៏​អស្ចារ្យ​របស់​ព្រះវររាជបិតា​ជាតិ​យើង​។​

​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ពីថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​១៩៨៥ គិត​រហូតមកដល់​ថ្ងៃទី​២២ ខែសីហា ខាងមុខ​មាន​ចំនួន ៣៨​ឆ្នាំ ៧​ខែ និង​៨​ថ្ងៃ គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​ជាងគេ​បង្អស់​មួយ​នៅលើ​ពិភពលោក​៕a hun last1 a hun last2