» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10780 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700951 នាក់

ក្រសួង​ពា​ណិ​ជ្ចក​ម្ម​កម្ពុជា​-EU ពិភាក្សា​អំពី​ការសិក្សា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ សម្តេច​ពិជ័យ​បន្ទាស​អឺរ៉ុប​

 


​ភ្នំពេញ​៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី ១១​ខែឧសភា ឆ្នាំ ២០២២ បាន​ជួប​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (EU) ដើម្បី​ពិភាក្សា​អំពី​ការសិក្សា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សំលៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង គោលនយោបាយ​អាស៊ាន និង​អំពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពលបៃតង ព្រមទាំង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សាហកម្ម​ក្រោម​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០២១-២០២៧ របស់​សហភាព​អឺរ៉ុប​។a comerce eu 

​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មីៗ ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រដ្ឋ​និង​ឯកជន ការបង្កើន​ភាព​ប្រកួតប្រជែង តាមរយៈ​ការធ្វើកំណែទម្រង់​និង​បញ្ចុះ​ថ្លៃដើម ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់​និង​ប្បញ្ញត្តិ​ថ្មីៗ ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កាត់ដេរ យុទ្ធសាស្ត្រ​និង​កម្មវិធី​កែទម្រង់​-​ស្តារ​សេដ្ឋកិច្ច​នានា ព្រមទាំង​កិច្ចសហការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​គ្រប់​ជ្រុងជ្រោយ និង​ប្រសិទ្ធិភាព​។

​លោក​បន្តថា រោងចក្រ​សហគ្រាស​នៅ​កម្ពុជា ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​អនុវត្ត​កម្មវិធី​ដែល​ផ្តល់​ផល​វិជ្ជមាន​លើ​កិច្ចការពារបរិស្ថាន ការប្រើប្រាស់​ថាមពល​ល្អ និង​ការលើកកម្ពស់​សុខុមាល​ភាព​និង​ស្តង់ដារ​ការងារ​របស់​និ​យោ​ជិ​ក ការអនុវត្ត​មូលនិធិ​សន្តិសុខ​សង្គម រួមទាំង​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី​ផងដែ​។ ក្នុងនោះ កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បានក្លាយ​ជា​ឧទាហរណ៍​ល្អ​មួយ​សម្រាប់​ទាក់ទាញ​ការបញ្ជាទិញ ហើយ​ភាគី​ដៃគូ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​លទ្ធភាព​បន្ត​ផ្តល់​មូលនិធិ​សម្រាប់​អនុវត្ត​រហូត​សម្រេចបាន​នូវ​កំណែទម្រង់ ក៏ដូចជា​លទ្ធផល​គាប់ប្រសើរ​ស្របតាម​ផែនការអភិវឌ្ឍន៍​ឧស្សាហកម្ម​សំលៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ដទៃទៀត​។

​ភាគី EU បានបង្ហាញ​អំពី​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០២១-២០២៧ របស់​សហភាព​អឺរ៉ុប ដែលមាន​ដាក់បញ្ចូល​នូវ​គំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពលបៃតង និង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សាហកម្ម និង​កសិកម្ម ដែល​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​ថាមពល កិច្ចការពារបរិស្ថាន ការគោរព​ស្តង់ដារ​ការងារ ផលិតភាព​និង​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ទំនួល​ខុសត្រូវ និង​សុខមាលភាព​នៅ​កម្ពុជា ដែល​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ស្វែងយល់​បន្ថែម​ក៏ដូចជា​ស្វែងរក​ជំនួយ​បច្ចេកទេស និង​ការគាំទ្រ​ពី​ភាគី EU​។

​ជំនាញការ​សហភាព​អឺរ៉ុប ក៏បាន​ជម្រាប​ពី​គំនិត​ផ្តួចផ្តើម​ទាំងនេះ ថា​នឹង​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម ការចូលរួម​ខ្សែ​ច្រវាក់​តម្លៃ​តំបន់​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​អាទិភាព​របស់​កម្ពុជា ដែល​ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​របស់ EU ដែលមាន​ការគិតគូ​ខ្ពស់​អំពី​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន តម្លាភាព ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ​ដល់​និ​យោ​ជិ​ក និង​ការអនុវត្ត​ច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​ចាំបាច់​។​
​ក្នុងពេលដែល​ក្រសួងពាណិជ្ជកម្ម​និង​សហគមន៍​អឺ​រ៉ិ​ប​កំពុង​ខិតខំ​សម្រប​ស​ម្រួ​ស​គ្នា​រឿង​រកស៊ី សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នា​ព្រឹក​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២២ បាន​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​សេចក្តី​ថ្លៃ​ការណ៍​របស់​សភា​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៥​ខែ ឧសភា​ឆ្នាំ ២០២២ ដែល​ធ្វើ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា​។

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ និយាយ ថា រដ្ឋសភា​បានធ្វើការ​ច្រានចោល​រួចហើយ​នូវ​សេចក្តីថ្លែងការណ៍​របស់​សភា​សហភាព​អឺ​រុ​ប ពីព្រោះ​ការលើកឡើង​នោះ​អត់​មាន​ភាពច្បាស់លាស់​ទាល់តែ​សោះ គឺ​ចោទប្រកាន់​ដោយ​ងងើល​គ្មាន​មូលដ្ឋាន ចំពោះ​ព្រះរាជាណាចក្រ​ដ៏​អភ័ព្វ​របស់​យើង​។​សម្តេច​ពិជ័យ​សេនា បាន​លើកឡើងថា​៖ «​យើង​បាន​បំពេញ​អ្វីៗ​សព្វបែបយ៉ាង​ទាំងអស់​។​ហើយ​អ្វីដែល​គេ​ចោទប្រកាន់​យើង​បាន​បំពេញ​យ៉ាង​ពេញលេញ​ក្នុង​រយៈពេល​កន្លងមក​។​ឧទាហរណ៍​គេ​ថា នៅ​កម្ពុជា​អត់​មាន​ប្រជាធិបតេយ្យ មិនដឹង​គេ​យក​ស្តង់ដារ​អ្វី តាមរបៀប​ណា ប្រទេស​ណា​? តាម​ដែល​យើង​យល់​ប្រជាធិបតេយ្យ​ខ្ពស់បំផុត គឺ​ដំណើរការ​បោះឆ្នោត​ត្រឹមត្រូវ តាមច្បាប់​កំណត់​»​។

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បញ្ជាក់ទៀតថា គេ​មិនគួរ​មក​ចាត់ចែង​ដឹកនាំ​ប្រទេស​ដ៏​ទៃ​ជំនួស​អ្នកដឹកនាំ​ប្រទេស​នោះ​ដោយផ្ទាល់​នោះទេ​។ ទាក់ទង​នឹង​ការចោទប្រកាន់ថា កម្ពុជា​រំលោភសិទ្ធិ​មនុស្ស គឺ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​មានការ​បង្កើត​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត នៅ​គ្រប់​អាណត្តិ​។​ការចោទប្រកាន់​បែបនេះ​ពី​សំណាក់​សភា​សហភាព​អឺរ៉ុប​គឺមាន​ភាពអយុត្តិធម៌​សម្បើម​ណាស់​សម្រាប់​ព្រះរាជា​ណា​កម្ពុជា​។ កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ មានគុណ​តំលៃ​ធំធេង​ណាស់​។a comerce eu1 a comerce eu4 


​