» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10418 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700589 នាក់

ឆ្នាំ​២០២០​រដ្ឋ​មាន​គម្រោង​ចាយលុយ​ចំនួន​ជាង៣៣​លាន​លាន​រៀល​

 

​ភ្នំពេញ​៖​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​បាន​ថ្លែង​សារ​ពិសេស​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ថា :​ដរាបណា​គណបក្ស​ប្រជាជន​ដឹកនាំ​រាជរដ្ឋាភិបាល គឺ​មិន​យកពន្ធ​លើដី​ស្រែចម្ការ និង​ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​ដែល​ទាប​ជាងគេ​។a hun buged

បើតាម​ឯកសារ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០​ពិ​ដាន​នៃ​ពន្ធលើប្រាក់បៀវត្ស​រ៍​អប្ប​បរិ​មា​សម្រាប់​ឆ្នាំ​២០២០ គ្រោង​ដំឡើង​ពី​១​លាន ២​សែន​រៀល ដល់ ១​លាន ៣​សែន​រៀល​។​​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៉ិ​ន​ទ្រី​ជា​ផ្លូវការ​។​សម្តេច​តេ​ជោ ថ្លែងថា ការដក​សិទ្ធិ​គ្រប់គ្រង​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ជា​រឿង​ចាំបាច់ ហើយ​ត្រូវ​ប្រញាប់​ដាក់ចេញ​វិធានការ​ដោះស្រាយ ឆ្លើយតប​តម្រូវការ​រ​បស់​ប្រជាពលរដ្ឋ​។​

​ក្រោយ​រដ្ឋ​គ្រប់គ្រង​មាន​ស្ថិរភាព​ហើយ រដ្ឋ​នឹង​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន​៤ សម្រាប់ធ្វើ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចែកចេញជា​៤​តំបន់​។​
សម្តេច​តេ​ជោ ហ៊ុន សែន​ក៏ ប្រកាស​ឱ្យ​ដក​តម្លៃ​សំរាម​ចេញពី​វិ​ក្ក័​យ​ប​ត្រ​របស់​អគ្គិសនី​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​ព្រោះ​បើ​ទុក​ប្រជាពលរដ្ឋ​មិនដឹងថា​រដ្ឋ​ជួយឧបត្ថម្ភ​សម្រាប់​ការបញ្ចុះ​តម្លៃ​អគ្គិសនី​។​ខេត្ត​ដែលមាន​ភ្ជាប់​ថ្លៃ​សំរាម​ជាមួយ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី ក៏ត្រូវ​ដកចេញ​ដូចគ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ​។​ក្រសួង​រ៉ែ និង​ថាមពល គិតគូរ​ស្វែងរក​ការវិនិយោគ​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ការដុត​សំរាម​នៅ​ទីលាន​ចាក់សំរាម​។ ហាម​ដាច់ខាត​មិនឱ្យ​មានការ​នាំចូល​សំរាម​ពី​ក្រៅប្រទេស ដើម្បី​ដំណើរការ​រោងចក្រ​អគ្គិសនី​នេះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទុកពេល​ឱ្យ ៥​ឆ្នាំ​ទៀត​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​យកប្រាក់​ចំណេញ​ធ្វើ​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ឱ្យបាន​គ្រប់ៗ​ភូមិ​ដែល​សល់​តែ​៨​ភាគរយ​ទៀត​តែប៉ុណ្ណោះ​ក្នុងចំណោម​ភូមិ​ជាង​១៦០០០​។​

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ​បាន​អនុ​ម​ត្ត័​របៀបវារៈ​ដូចខាងក្រោម​៖
១)​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ដែលមាន​គម្រោង​ចំណាយ​ជាង​៣៣​លាន​លាន​រៀល​ស្មើ​និង​២៨,០១​ភាគរយ​នៃផលទុនសរុបរបស់ជាតិ​(ផសស​ដែលមាន​ជាង​តម្លៃ​ជាង​១១០​លាន​លាន​រៀល​)គឺ​កើន​ចំនួន​២២,៧​ភាគរយ​ប្រៀប​និង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩​។​

២)​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។​

៣)​បញ្ហា​ផ្សេងៗ ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ដាក់ឱ្យអនុវត្ត “​យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​កា​រវិ​និ​យោ​សាធារណៈ​២០១៩-២០២៥” និង “​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៣”​ដែល​បើតាម​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​បានអនុញ្ញាត​ឲ្យ​ខ្ចី​១៤០០​លាន​អេស​ដេ​អា​(SDR)​។​a buged a buged1 a hun buged1 

​