» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2553 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699807 នាក់

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ តាម​ប្រព័ន្ធ​វីដេអូ


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ក្រោម​មូលបទ « ការពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម ” តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​ដឹកនាំ ដោយ​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​សហប្រធាន​។a hun chhang1 

កិច្ចប្រជុំ ក៏មាន​ការចូលរួម​ពី លោក វីន ម៉ឺន​ត៍ ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ដោយ​បញ្ជាក់ថា​៖​ថ្នាក់ដឹកនាំ បាន​សម្តែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល មេគង្គ -​ឡាន​ឆាង​លើក​ទី​១ និង​ទី​២ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤ និង​ទី​៥ ព្រមទាំង​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) ដែល​បាន​នាំមក​នូវ លទ្ធផល​ជា​វិជ្ជមាន និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ជំនឿ​ទុកចិត្ត និង​ការយោគយល់ គ្នា​ទៅវិញទៅមក ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ព្រមទាំង​ការលើកកម្ពស់​ភាពសុខដុមរមនា និង​វិបុលភាព​រួមគ្នា នៅក្នុង​អនុតំបន់​នេះ​។​

​ថ្នាក់ដឹកនាំ បាន​ស្វាគមន៍​ការ​តម្លើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ -​ឡាន​ឆាង ទៅជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង​ការចែករំលែក​ព័ត៌មាន​ជលសា​ស្ត្រ​នៃ​ទន្លេ​ឡាន​ឆាង​រយៈពេល​ពេញ​មួយឆ្នាំ របស់​ចិន ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ដ៏​សកម្ម ដោយបាន​បង្កើត​ភាពជា​ដៃគូ​រវាង​កិច្ច សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង គណៈកម្មការ​ទន្លេមេគង្គ តាមរយៈ​ការចុះ​ហ​ស្កូ​ខា​លើ​អនុស្សារណៈ​យោគយល់​គ្នា រវាង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក​មេគ​ង្គ​-​ឡាន​ឆាង ជាមួយ​​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​នៅតាម ដង​ទន្លេ និង​បង្កើត​សហកម្ម​នៃ​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ក្នុង​តំបន់ សម្រាប់​និរន្តរភាព​នាពេល អនាគត និង​អត្ថប្រយោជន៍​រួម​នៅក្នុង​អាង​ទន្លេ​។

ថ្នាក់ដឹកនាំ បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រទេស​ជា​សមាជិក ក្នុងការ​​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព ការគាំទ្រ​និង​ជួយ​គ្នា​ទៅវិញទៅមក​​ការចែករំលែក​ព័ត៌មាន​ទាន់ពេលវេលា​អំពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ និង​គោលការណ៍​ណែនាំ​បច្ចេកទេស​សម្រាប់​​ការបង្ការ គ្រប់គ្រង ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​។ កិច្ចប្រជុំ បាន​ស្វាគមន៍​ចិន ដែល​បានប្រកាស បង្កើត​មូលនិធិ​ពិសេស សម្រាប់​វិស័យ សុខភាព សាធារណៈ ស្ថិតក្រោម​ក្របខ័ណ្ឌ​មូលនិធិ​ពិសេស កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង តាមរយៈ​ការគាំទ្រ​គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ សុខភាព​សាធារណៈ​នៃ​ប្រទេស​សមាជិក​។

ថ្នាក់ដឹកនាំ បានបញ្ជាក់​សារជាថ្មី​នូវ​ឆន្ទៈ​ដ៏​មោះមុត និង​ការប្តេជ្ញា​រួមគ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ជំងឺ​រា​ត​ត្បា​តុ​វីដ​-១៩ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ផ្សេងៗ ទាំង​ក្នុង​កម្រិត​តំបន់ និង​សកល សំដៅ​ធានា​ឱ្យបាន​នូវ​ការ​ងើប​ឡើងវិញ​
​នៃ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រកបដោយ ក្តីសង្ឃឹម​ខ្ពស់ ក្រោយពី​វិបត្តិ​នេះ​ត្រូវ​បានបញ្ចប់​។

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក​នូវ​ទស្សនៈ​ដូចតទៅ​៖ សម្តេច​តេ​ជោ បាន​សម្តែង​នូវ​សមានចិត្ត និង​ការចូលរួម​រំលែក​ទុក្ខ ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​នាពេល​ថ្មីៗ​នេះ​។ ១- ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ បាន​អំពាវនាវ​ប្រទេស​ជា​សមាជិក បន្ត​រួបរួមសាមគ្គី​គ្នា និង​មាន​ជំនឿ​ទុកចិត្ត​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​សត្រូវ​រួម​នេះ ដើម្បី​ធានាថា ជំ​ង​នេះ​នឹងមិន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ ព្រមទាំង​ជំរុញ​ការធ្វើសមាហរណកម្ម​តំបន់ ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ពហុភាគី​និយម​។

លើសពីនេះ សម្តេច​តេ​ជោ បាន​វាយតម្លៃ​​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន ក្នុង​ការផលិត​វ៉ាក់សាំង និង​ការប្តេជ្ញាចិត្ត​ផ្តល់​វ៉ាក់សាំង​នេះ ក្នុង​ថ្លៃ​
​មួយ​សមស្រប​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ២- ស្ថិតក្នុង​បរិការណ៍​ដែល​កំណើនសេដ្ឋកិច្ច​សក​ល​មានការ​ធ្លាក់ចុះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ ពី​ភាពចាំបាច់ ក្នុងការ​រក្សា​ឱ្យបាន​នូវ​ប្រភព​កំណើន​ថ្មី​នៅក្នុង​អនុតំបន់​។ សម្តេច​តេ​ជោ បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន ការសម្រេច​ឱ្យបាន​នូវ ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ នៃ -​ឡាន​ឆាង ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី កំណើន សម្រាប់​អនុតំបន់​មេគង្គ​-​ឡាន​ឆាង ក្នុងការ​ជំរុញ ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​៕a hun chhang