» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9415 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699586 នាក់

ក្រសួងមហាផ្ទៃ​រកឃើញ​ភាពមិនប្រក្រតី​នៅ​ច្រកចេញចូល​តែមួយ​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម​..!



​ខេត្តកំពង់ចាម​៖​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីជូនដំណឹង​មួយ ជម្រាបជូន ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម សំណើសុំ​ចាត់វិធានការ​ការកែលម្អ​ការផ្តល់សេវា​រដ្ឋបាល​នៅ​ការិយាល័យ នៃ​រដ្ឋបាល​ស្រុក​បាធាយ និង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​a gate one5 

​យោង​ច្រកចេញចូល​តែមួយ លិខិត​លេខ​១០៦ ន​ម​ធ ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ របស់ នាយកដ្ឋាន​មុខងារ និង​ធនធាន និង ចំណារ ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២២​​សេចក្តីជូនដំណឹង​បាន ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ដល់ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​ក្រុមការងារ​ចុះទៅ​ពិនិត្យមើល​ការផ្តល់សេវា​រដ្ឋបាល​នៅ​ការិយាល័យ ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ស្រុក​បាធាយ និង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

 ក្រុមការងារ​របស់ ក្រសួងមហាផ្ទៃ បាន​រកឃើញថា រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម មិនទាន់បាន​អនុវត្ត​ឱ្យបាន ត្រឹមត្រូវ​តាមបែប​បទ និង​នីតិវិធី នៃ​ការផ្តល់សេវា របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅឡើយ​។​​ដើម្បី​កែលម្អ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​នៅ​ការិយាល័យ​ច្រកចេញចូល តែមួយ នៃ​រដ្ឋបាល​ស្រុក​បាធាយ និង រដ្ឋបាល​ក្រុង​កំពង់ចាម ក្រសួងមហាផ្ទៃ ស្នើ​រដ្ឋបាល​ខេត្តកំពង់ចាម​ធ្វើកា ណែនាំ​ដល់​រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម លើ​ចំណុច​មួយចំនួន​ដូចខាងក្រោម ៖

១. រដ្ឋបាល​ស្រុក​បាធាយ និង រដ្ឋបាល​ក្រុង​កំពង់ចាម ត្រូវ​ប្រមូលផ្ដុំ​សេវា​រដ្ឋបាល​ទាំងអស់ ដែល ស្ថិតក្រោម​សមត្ថកិច្ច​របស់​រដ្ឋបាល​ក្រុង ស្រុក​ឱ្យមក​អនុវត្តតាម​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​
២. រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​បែបបទ និង​នីតិវិធី​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ការិយាល័យ​ច្រកចេញចូល​តែមួយ ដូច​មាន កំណត់​ក្នុង​សេចក្តីសម្រេច​លេខ​៧៥២ សសរ ចុះ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ របស់ ក្រសួងមហាផ្ទៃ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្តីពី​គោលការណ៍ និង​នីតិវិធី ផ្តល់​សេវា​រដ្ឋបាល​តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​សេចក្តីណែនាំ​នានា​ពាក់ព័ន្ធ​នឹង​បែបបទ និង​នីតិវិធី​បច្ចេកទេស​សម្រាប់​ការផ្តល់សេវា តាម​វិស័យ​ជំនាញ​នីមួយៗ​

៣. រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម ត្រូវធ្វើ​ការបែងចែក​ប្រាក់រង្វាន់​លើក ទឹកចិត្ត​ជូន​ថ្នាក់ដឹកនាំ បុគ្គលិក​របស់​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ក្រុង ព្រមទាំង​ប្រធាន ការិយាល័យ​ប្រជាពលរដ្ឋ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ ស្របតាម​សេចក្ដីណែនាំ​លេខ ០១៨ ស​ណន ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ របស់​ក្រសួងមហាផ្ទៃ​.។៤. រដ្ឋបាល​ក្រុង​កំពង់ចាម​ត្រូវ​បញ្ឈប់​ការយក​កម្រៃ​សេវា​រដ្ឋបាល​ទាំងឡាយណា​ដែល​ពុំមាន កំណត់​នៅក្នុង​ប្រកាស​អន្តរក្រសួង​។ ក្នុងករណី​ចាំបាច់ រដ្ឋបាល​ក្រុង​ត្រូវ​លើកសំណើ​មក ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​បង្កើត​ប្រភេទ​សេវា​ថ្មី​ដែលមាន​តម្រូវការ​ចាំបាច់​នៅ​មូលដ្ឋាន​។៥. រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម ត្រូវ​រៀបចំ​ក្រុមការងារ​ចុះ​ស្រង់​ទិន្នន័យ និង​ធ្វើ​បច្ចុប្បន្នភាព​ទីតាំង​អាជីវកម្ម សេវាកម្ម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ទៀងទាត់ និង​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យមក​ស្នើសុំ​សេវា​រដ្ឋបាល​ទៅតាម​ប្រភេទ​អាជីវកម្ម សេវាកម្ម​នីមួយៗ​។

៦. រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​មន្ត្រីរដ្ឋបាល​ស្រុក និង​រដ្ឋបាល​ក្រុង ព្រមទាំង​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​អំពី លិខិតបទដ្ឋាន​ថ្មីៗ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង និង​ការផ្តល់​សេវាសាធារណៈ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​​ទន្ទឹមនេះ រដ្ឋបាលខេត្ត​កំពង់ចាម ត្រូវ​ចាត់តាំង​ក្រុមការងារ​ចុះ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ជា​ទៀងទាត់ លើ​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ស្រុក​បាធាយ និង​រដ្ឋបាល​ក្រុង​កំពង់ចាម និង​ធ្វើ​របាយការណ៍ ជា​លាយលក្ខណ៍អក្សរ​ម​ក​ក្រសួងមហាផ្ទៃ​វិញ​។​a gate one1 a gate one2 a gate one3 a gate one4 

​