» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11950 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702121 នាក់

ដើម្បី​បរិស្ថាន​ខ្យល់​ក្នុងប្រទេស​ថៃ គម្រាម​ហាមឃាត់​ការនាំ​ចូល​ពោត​ពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំក្រោយ

​ប្រទេស​ថៃ​៖ រដ្ឋាភិបាល​ថៃ កំពុង​ពិចារណា​លើ​ការហាម​ប្រាម​ការនាំ​ចូល​ពោត​ពី​ប្រទេសជិតខាង​រួមទាំង​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​ដោះស្រាយ​ការបំពុល​ខ្យល់​ដោយ​ភាគល្អិត​ធូលី PM2.5 ដែល​កំពុង​កើនឡើង​នៅ​ភាគ​ខាងជើង​។ អាជ្ញាធរ​ថៃ​បាន​អះអាងថា ការបំពុល​នេះ គឺ​បណ្តាលមកពី​កសិករ​ដុត​កាកសំណល់​កសិកម្ម និង​ព្រៃ​សម្រាប់​ដាំ​ដុះ​ថ្មី​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍​។a thai corn 

ការគម្រាមបែបនេះកើតឡើងពេល​លោកនាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វី​ស៊ីន កាលពី​ថ្ងៃ​សៅរ៍​បានធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ឈៀង​ម៉ៃ ដើម្បី​តាមដាន​វិធានការ​បង្ការ និង​របាយការណ៍​រប​ស់​ភ្នាក់ងាររដ្ឋ​អំពី​ភ្លើង​ឆេះ​ព្រៃ និង​ការបង្ការ​ផ្សែង​អ័ព្ទ​។ លោក សេដ្ឋា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រទេស​ថៃ​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​ក្រសួង​នានា​ក្នុងប្រទេស​កម្ពុជា និង​ឡាវ ក៏ដូចជា អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ផងដែរ​។

​លោក​បាន​លើកឡើងថា យើង​មិនអាច​ជ្រៀតជ្រែក​ជាមួយ​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ​បានទេ ប៉ុន្តែ​មានរឿង​គួរឱ្យ​ព្រួយបារម្ភ​។ តើ​យើង​អាចធ្វើ​អ្វី​ដើម្បី​បញ្ឈប់​អ្នកជិតខាង​របស់​យើង​ពី​ការដុត​នេះ​?​។ លោក​បន្តថា បញ្ហា​នេះ​មិនអាច​ដោះស្រាយ​បានទេ​លុះត្រាតែ​ការនាំ​ចូល​ពោត​ពី​ប្រទេសជិតខាង​ត្រូវបាន​ហាមឃាត់​ក្នុងអំឡុង​រដូវ​ប្រមូល​ផល​។ លោកនាយក​រដ្ឋមន្ត្រី​ថែមទាំង​បាន​ផ្ដួចផ្ដើម​គំនិត ឱ្យមាន​ការដំឡើង​ពន្ធ​ផងដែរ​។ តែ​លោ​កថា ទីភ្នាក់ងារ​រដ្ឋ​នានា ដែល​ពាក់ព័ន្ធ​ប្រហែលជា​គិតថា វា​គ្រាន់តែ​ជាការ​និយាយ​ប៉ុណ្ណោះ​។​លោក​បាន​ថ្លែងថា ប៉ុន្តែ​យើង​ពិតជា​ត្រូវ​យកចិត្តទុកដាក់​យ៉ាងខ្លាំង នៅពេលនេះ​។ នៅ​ឆ្នាំក្រោយ​ចាប់ពី​ខែមករា​ដល់​ខែមេសា ការនាំ​ចូល​ពោត​នឹង​ត្រូវបាន​ហាមឃាត់​។

​លោកនាយក​រដ្ឋមន្ត្រី មាន​បន្ថែមទៀតថា មិនអាច​ប្រកែក​បានទេ​ថា បញ្ហា​ធូលី PM2.5 គឺ​បណ្តាលមកពី​បញ្ហា​សេដ្ឋកិច្ច ដោយ​ការដុត​កាកសំណល់​កសិកម្ម ដើម្បី​សម្អាត​ផ្ទៃដី​សម្រាប់​ការដាំដុះ​ជាថ្មី​។ អ្នកភូមិ​ជនបទ​ខ្លះ​ថែមទាំង​ដុត​ព្រៃ​ទៀតផង ដើម្បី​ចាប់​សត្វព្រៃ​ធ្វើជា​ចំណី​។​កាលពី​ខែកុម្ភៈ កន្លងទៅនេះ ក្រសួងបរិស្ថាន​កម្ពុជា ក៏បាន​ចេញមក​ច្រានចោល​ការចោទប្រកាន់ថា នៅ​កម្ពុ​ជាមាន​ការបំពុល​ខ្យល់​ខ្លាំង​ដែល​បង្ក​ជា​ផលប៉ះពាល់​ដល់​សុខមាលភាព​ពលរដ្ឋ និង​ការ​បំ​ភាយ​ទៅ​ប្រទេសជិតខាង​។ តាម​ក្រសួងបរិស្ថាន ការបំពុល​ខ្យល់​នៅ​កម្ពុជា គឺមាន​កម្រិត​តូច​ជាង​កម្រិតស្តង់ដារ​ដែល​កំណត់ដោយ​អង្គការ​សុខភាព​ពិភពលោក​។

​ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​វិធានការ​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ស្តង់ដា EURO 4 និង EURO 5 ដែល​បាន​កាត់បន្ថយ​ការ​សាយភាយ​សារធាតុបំពុល​ខ្យល់​ចូលទៅក្នុង​បរិយាកាស​ច្រើន​។ ចំណែក​ចំនួន​ភ្លើង​ឆេះ​ព្រៃ​វិញ ក្រសួងបរិស្ថាន​អះអាងថា មានការ​ថយចុះ​ច្រើន​ដែរ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ និង​២០២០ ខណៈ​កម្រិត​ការបំពុល​ខ្យល់​ដោយ​ភាគល្អិត​និចល PM2.5 ក៏មាន​ការថយចុះ​ស្ថិតក្រោម​កម្រិតស្តង់ដារ​ដែរ​។​ការបំភ្លឺ​របស់​ក្រសួងបរិស្ថាន​កម្ពុជា​នេះ គឺធ្វើឡើង​ស្របពេល​កាសែត​ថៃ បាន​ចុះផ្សាយ​ថា បញ្ហា​បំពុល​ខ្យល់​នៅក្នុង​ប្រទេស គឺ​បង្កឡើង​មកពី​ការដុត​ព្រៃ សំណល់​កសិកម្ម ឬ​ដុត​សំរាម​ក្នុង​ទីវាល​ចំហ​របស់​ប្រជា​ជិតខាង ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​៕a thai cor1 a thai corn1 

​