» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10451 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700622 នាក់

លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង​ការកសាង​គណបក្ស​ត្រូវធ្វើ​ជាប្រចាំ​!


​ភ្នំពេញ ៖ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា ការកសាង​សមាជិក​បក្ស គឺជា​ការងារ​សំខាន់​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ធ្វើជា​ប្រចាំ គ្មាន​ពាក្យ​ដែលថា​ឈប់សម្រាក​នោះទេ ទោះ​ដល់​ថ្ងៃ​បោះឆ្នោត ក៏​នៅតែ​កសាង​សមាជិក​បក្ស ក្រោយ​បោះឆ្នោត ក៏​នៅតែ​កសាង​សមាជិក​បក្ស​។​លោក​កិត្តិ​នីតិកោសល​បណ្ឌិត​ដែលជា ប្រធាន​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ផ្សារ​ដេប៉ូ​២ និង ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចំនួន​៧៦៦​នាក់​។​a om cpp2 

​លោក ឱម យ៉ិនទៀង បន្ថែមថា គណបក្ស​ប្រៀបដូចជា​ខ្លួន​មនុស្ស​អីចឹង កោសិកា​ចាស់​ជ្រុះ​ទៅ កោសិកា​ថ្មី​បង្កើតឡើង​។ ចំណុចខ្លាំង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ការកសាង​បក្ស​នេះឯង ហើយ​ការងារ​កសាង​បក្ស មាន​ចំ​ណុ​២​ធំៗ គឺ​ពង្រីក​សមាជិក​បក្ស​ផង និង​ពង្រឹង​សមាជិក ដែលមាន​ស្រាប់​ផង​។​លោក​បន្តថា​ប្រសិន​យើង​មិនបាន​កសាង​សមាជិក​បក្ស​ថ្មី​ទេ យើង​នឹង​គ្មាន​មនុស្ស​បន្តវេន​នោះទេ​, ប៉ុន្តែ​គណបក្ស​មានការ​គិតគូ​រ​ម៉ត់ចត់ និង​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​កសាង​បក្ស សម្រាប់​អ្នក​បន្តវេន ដែលជា​យុវជន យុវនារី ដែល​ត្រៀមខ្លួន ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ ដោយ​មិន​ទុក​ឲ្យ​ប្រ​ទេ​ជាតិ ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើង អតីតកាល មិន​ឲ្យ​ប្រទេសជាតិ​ធ្លាក់ ទៅក្នុង​របប​ប្រល័យពូជសាសន៍ មិន​ឲ្យ​ប្រទេស​ធ្លាក់ ទៅក្នុង​ភាពក្រីក្រ ដូច​អតីតកាល​ទៀត​នោះទេ​។

​លោក ឱម យ៉ិនទៀង ក៏បាន​ផ្តាំផ្ញើ​ទៅកាន់​សមាជិក​គណបក្ស ត្រូវ​យកចិត្តទុកដាក់ ចំពោះ​និតិ​វិធី​ក្នុងការ​បោះឆ្នោត នាពេលខាងមុខ ដោយ​ត្រូវ​ត្រៀម​ឯកសារ ឲ្យ​បាន​គ្រាប់​គ្រាន់ មុន​ថ្ងៃ​បោះឆ្នោត ឲ្យ​បាន​មុន​យ៉ាងតិច​មួយ​សប្តាហ៍ ព្រោះ​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​សមាជិក គឺមាន​តម្លៃ​ណាស់ ប្រសិន​មាន​កំហុសឆ្គង​ណាមួយ មិនបាន​បោះឆ្នោត ឬ​បោះឆ្នោត​ហើយ តែ​ជា​សន្លឹកឆ្នោត​មិនបានការ ដោយសារតែ​បងប្អូន​ធ្វើ​ឲ្យ​មាន​កំហុស លើ​សន្លឹកឆ្នោត​នោះ គឺជា​ការសោកស្តាយ​មួយ​ព្រោះ​៥​ឆ្នាំ ទើប​បោះឆ្នោត​ម្តង​, សន្លឹកឆ្នោតរ​បស់បង​ប្អូន គឺជា​ការកំណត់​ជោគវាសនា​របស់​ឃុំ​សង្កាត់​របស់​បងប្អូន និង​ជោគវាសនា​របស់​ប្រទេសជាតិ​៕a om cpp1 a om cpp3 


​