» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10594 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700765 នាក់

សម្តេច​ហ៊ុនសែន​ហៅ​ការចូល​ប្រជុំ​តាម​ហ្សូ​ម​ជាមួយ​ពួក​ប្រឆាំង​ថា​ជាការ​តាម​ចាប់​ជន​ក្បត់​

 

​ភ្នំពេញ​៖​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​ហៅ​ការចូល​កម្មវិធី​ប្រជុំ​ហ្សូ​ម​របស់លោក​ឡុង​រី​មន្ត្រី​អតីត​គណបក្សប្រឆាំង​ថា​ជាការ ៖ “​តាម​ចាប់​ពួកក្បត់​ជាតិ ត្រូវ​ចូលដល់​កន្លែង​ពួកក្បត់​ជាតិ ទើប​ចាប់បាន​។ យល់​ទេ​? ខ្ញុំ​បានធ្វើ​ច្រើនណាស់​ហើយ​ក្នុង​រឿង​បង្រួបបង្រួម​ជាតិ តែ​ពួក​ក្បត់ជាតិ វា​មិន​យល់​អំពី​ការបង្រួបបង្រួម​ជាតិ​ទេ​។a cnrp hun

​ពេលនេះ គ្មាន​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការចរចា​នោះទេ​។ អ្វីដែល​ត្រូវធ្វើ​គឺ​អ្នក​មានទោស​ត្រូវ​ជាប់ពន្ធ​នាគារ ២/៣​សិន ចាំ​គិតដល់​ការលើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​។​ប្រសា​នស៍​នេះ​គឺជា​ការបកស្រាយ​ទៅ​និង​ការចូល​ខ​មឹន​របស់​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​Buchhay San​ដែល​លើក​បញ្ហា​នេះ​។​
​សម្តេច​តេ​ជោ​បញ្ជាក់ថា​សម្រាប់​ដំណើការ​នយោបាយ យើង​បាននិងកំពុង​ឈានទៅ​បោះឆ្នោត​ឃុំ​សង្កាត់​២០២២ និង​បោះឆ្នោត​ថ្នាក់ជាតិ​២០២៣ ដោយមាន​ការចូលរួម​ពី​បក្សនយោបាយ ទាំង​គណបក្ស​ចាស់ និង​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​យ៉ាងច្រើន​។​

​សូមកុំ​យល់​ខុស​ថា​! ខ្ញុំ​ចូលក្នុង Zoom ជាមួយ​បងប្អូន​ថ្ងៃមុន​ថា​ជាការ​ផ្តល់​សញ្ញា សម្រាប់​ការចរចា​ឱ្យសោះ តែ​ការចូល​ទៅនោះ ចង់​ជូន​សារ​ទៅ​ក្រុម​ឧទ្ទាម​ឱ្យ​ភ្លឺភ្នែក​ថា នៅ​កន្លែង​ណា​ក៏មាន​មនុស្ស​របស់ ហ៊ុន សែន ដែរ​។​​សូម​ប្រុង​ប្រ​យ​ត្ឋ័ និង​កុំ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​ជាមួយ​ផលប្រយោជន៍​ជាតិ​។​
​និង​សូម​ឈប់​ស្រមើស្រមៃ​ថា បក្ស​ដែល​តុលាការ​រំលាយ​ហើយនឹង​រស់​ឡើងវិញ ហើយ ហ៊ុន សែន នឹង​លើកលែងទោស​ឱ្យ ហើយ​ហ៊ុន សែន នឹង​បើក​ការចរចា​រក​ដំណោះស្រាយ​នយោបាយ ដោយ ហ៊ុន សែន ខ្លាច​អន្តរជាតិ ។​ល​។​​សង្ឃឹមថា​ការបកស្រាយ​នេះ នឹង​ធ្វើឱ្យ​អ្នកវិភាគ​ល្ងង់ និង​អ្នក​រង់ចាំ​ការយោគយល់​ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាច បាន​ភ្លឺស្វាង​ឡើងវិញ បន្ទាប់ពី​សន្លប់​ធំ​អស់​ប៉ុន្មាន​ថ្ងៃក្រោយ Zoom”​។​a cnrp hun1 

​