» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8609 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698780 នាក់

សាលាឧទ្ធរណ៍ភ្នំពេញបដិសេធលើសំណើសុំដោះលែងឱ្យមានសេរីភាពជាលើកទីពីររបស់សកម្មជនចលនាមាតាធម្មជាតិ

 

ភ្នំំពេញ៖នារសៀលនេះ សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពរបស់សកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ បន្ទាប់ពីបានស្នើសុំជាលើកទីពីរ ។ សកម្មជនទាំង ៥ នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ ។ សំណើសុំដោះលែងឱ្យមានសេរីភាពរបស់សកម្មជនទាំង ៥ នាក់ តែត្រូវបានបដិសេធដោយសាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០២៥ ។a thon roitha 

សកម្មជនចលនាមាតាធម្មជាតិទាំង ៥ នាក់ ដែលរួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លីចាន់ ដារ៉ាវុត លោក ថុន រដ្ឋា លោក យីម លាងហ៊ី និងសមាជិកចលនាមាតាធម្មជាតិ ៥រូបផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារចន្លោះពី៦ ទៅ ៨ ឆ្នាំ ក្រោមបទចោទ រួមគំនិតក្បត់ ។ ដោយឡែក លោក លាងហ៊ី រួមជាមួយកញ្ញា ស៊ុន រដ្ឋា និង លោក អាឡិច ត្រូវបានចោទប្រកាន់មួយបទល្មើសទៀត គឺ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ ការចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសខាងលើនេះ ត្រូវបានធ្វើឡើង ដោយសារភាពសកម្មនិយមផ្នែកកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិរបស់អ្នកទាំងនោះ ។ កាលពីឆ្នាំនេះ និងឆ្នាំមុន ក្រុមសង្គមស៊ីវិល ជាង៥០ស្ថាប័ន ចាត់ទុកថាជារឿងដ៏គួរឱ្យអាម៉ាស់មួយសម្រាប់ជាតិ ។ បច្ចុប្បន្នអ្នកទាំង ៥ កំពុងប្តឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ។

គិតត្រឹមថ្ងៃនេះ យុវជននៃចលនាមាតាធម្មជាតិទាំង ៥ រូប បានជាប់ក្នុងពន្ធនាគារអស់រយៈពេល ៥១៧ ថ្ងៃ មកហើយ និងកំពុងជាប់ក្នុងពន្ធនាគារចំនួន ៥កន្លែង ឆ្ងាយពីគ្នា និងដាច់ស្រយាលពីក្រុមគ្រួសាររបស់អ្នកទាំងនោះ ។ រដ្ឋា ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ៣ (ម៣) នៅក្នុងខេត្តត្បូងឃ្មុំ ដារ៉ាវុត ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រស្មី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ លាងហ៊ី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ហើយ គន្ធា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ។ ការឃុំខ្លួនអ្នកទាំង ៥ នៅពន្ធនាគារឆ្ងាយពីគ្នានេះ បង្កជាការលំបាកយ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំង ៥ ក្នុងការធ្វើដំណើរទៅសួរសុខទុក្ខពួកគេ ហើយក៏ធ្វើឱ្យអ្នកទាំង ៥ មានការលំបាកក្នុងការទទួលបាននូវសេវាព្យាបាលសុខភាពដែលមានគុណភាព និងការប្រឹក្សាយោបល់និងការពារផ្លូវច្បាប់ ពីមេធាវី ផងដែរ ។

សកម្មជនមាតាធម្មជាតិទាំង៥រូបនេះ ស្ថិតក្នុងចំណោមមនុស្សចំនួន ៨៩ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំដោយការប្រើប្រាស់សិទិ្ធរបស់ខ្លួន តាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស ៕(ប្រភពលីកាដូ)a licado a licado1