» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29799 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597218 នាក់

មន្ទីរ​សំរាក​ព្យាបាល សុខា​ប៉ោយប៉ែត​ចាក់​ថ្នាំ​ស្លាប់​មនុស្ស​រង​ការប្តឹង​ពី​គ្រួសារ​សព​!


​បន្ទាយមានជ័យ​៖ ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ កំពុង​រង​ការប្តឹង​ពី​គ្រួសារ​សព ដ​;​ម្បី​ស្វែងរក​យុត្តិធម៌ ។ ​មន្ទីរ​សំរាក​ព្យាបាល​ខាងលើ​យីហោ​(​សុខា​ប៉ោយប៉ែត​)​គ្រប់គ្រង​ដោយ​​លោក​វិ​ជ្ជ បណ្ឌិត វ៉ាន់ ចេស ។ a hospital pet 

​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ទេព ចិន្តា អាយុ​៤០​ឆ្នាំ មុខរបរ​ជាក​ម្មការ​នី​រោងចក្រ​នៅ​បំ​តន់​ឧស្សាហកម្ម​អូរ​នាង​។ មាន​លំនៅដ្ឋាន​ភូមិ​ព្រៃ​ព្រិច​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី​កាលពី​ម៉ោង​២៣​និង​១០​នាទី ថ្ងៃទី​២០​ខែ​វិច្ចិកា​២០១៩​បន្ទាប់ពី​មន្ទីរ​ព្យាបាល​ខាងលើ​ចាក់​ថ្នាំ​ឲ្យ​រួច​ហើយបញ្ជូនចេញ។

​កញ្ញា ខេន ផាន់​ណា​រស្មី អាយុ​១៩​ឆ្នាំ​ត្រូវជា​កូនបង្កើត​នៃ​សព បានអោយដឹងថា​ម្តាយ​របស់​នាង មាន​ជម្ងឺ​រលាក​ច្រមុះ​។​ជា​រៀងរាល់ថ្ងៃ​គាត់​ទៅធ្វើ​ការ​នៅ​រោងចក្រ​ជាធម្មតា​ទេ​។ មុនពេល​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​សុខា ប៉ោយប៉ែត​ម្តាយ​នាង បាន​កោសខ្យល់ ព្រោះ​គាត់​មាន​អាកា​រៈ​អស់កម្លាំង ។

​កញ្ញា ខេន​ផាន់​ណា​រស្មី បន្តថា ម្តាយ​នាង​បាន​ជិះ​ម៉ូតូ​ទៅ​ពេទ្យ​ខាងលើ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២០​វិច្ឆិកា​លុះដល់​ម៉ោង​២២​និង​២៥​នាទី​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​សុខា ប៉ោយប៉ែត បាន​ដឹក​ម្តាយ​នាង​ទៅកាន់​ពេទ្យ​បង្អែក​ដី​ថ្មី​វិញ​ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ ។​ពេលទៅដល់​ពេទ្យ​ដី​ថ្មី​នោះ អាកា​រៈ​ម្តាយ​នាង​ពិតជា​ធ្ងន់ធ្ងរ​ណាស់​ទៅហើយ​ជាហេតុ​ធ្វើអោយ​ម្តាយ​នាង​ដាច់ខ្យល់​ស្លាប់​តែម្តង ។ កញ្ញា​ថា​៖​ពេល​នាង​ទៅរក​ម្តាយ​នាង​បានឃើញ​សេរ៉ូម​ចំនួន​០៣​កំប្លោក​ដែល​លោកគ្រូ​ពេទ្យ​បានដាក់​បញ្ចូល​អោយ​ម្តាយ​និង​មាន​ការចាក់​ថ្នាំ​តាម​ខ្សែ​សេរ៉ូម​ផងដែរ ។

​លោក ធឿន ស្រស់ អាយុ​៤០​ឆ្នាំ​ត្រូវជា​ប្តី ស្ត្រី​រងគ្រោះ​បានអោយដឹង​ដែរ​ថា ប្រពន្ធ​របស់គាត់​ពិត​ជា​បាន​ស្លាប់​ដោយសារ​ពេទ្យ​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​យ៉ាងពិត​ប្រាកដ ព្រោះ​មុនពេល​ទៅ​ពេទ្យ ប្រពន្ធ​របស់គាត់​ដើរលេង​ពេញ​ភូមិ ហាក់​មិនមាន​អ្វី​គួរអោយ​ព្រួយបារម្ភ​ទេ​។ ប្តី​សព​ថា គាត់​នឹង​ប្តឹង​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​នោះ​ទៅ​សមត្ថកិច្ច​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​សព​ប្រពន្ធ​អោយ​ខាន​តែ​បាន ។

​ពាក់​ព​ន្ធ័​និង​ករណី​ប្តី​សព​ស្ត្រី​រងគ្រោះ​ចោទប្រកាន់​ជុំវិញ​ការស្លាប់ អ្នកជំងឺ​ឈ្មោះ ទេព ចិន្តា​នោះ លោក​វិ​ជ្ជ បណ្ឌិត វ៉ាន់​ចេស ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​សុខា​ប៉ោយប៉ែត បានអោយដឹងថា ពិត​ជាមាន​អ្នកជំងឺ ឈ្មោះ​ទេព​ចិន្តា មក​សំរាក​ព្យាបាល​នៅ​គ្លីនិក​របស់លោក​មែន​។ លោកគ្រូ​ពេទ្យ​ដដែល​ថា​តាម​ការសន្និដ្ឋាន​បឋម អ្នកជំងឺ​មាន​បញ្ហា​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​សំរាក​ព្យាបាល​បានតែ​មួយ​ភ្លេ​ត​ក៏​បញ្ជូន​ចេញ​វិញ ដោយនិយាយ​បែប​ស្ទាក់ស្ទើ​ហើយក៏​បិទ​ទូរ​សព្ទ័​តែម្តង ។​

​លោក កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១​វិច្ឆិកា​២០១៩​នេះ​ថា មន្ទីរ​សំរាក​ព្យាបាល​សុខា​ប៉ោយប៉ែត​ហ្នឹង​ដូចជា​មិន​ធ្លាប់​ឮឈ្មោះ​នោះទេ​?​។ លោក​ថា ពាក់ព័ន្ធ​និង​លិខិតអនុញ្ញាត​អាជីវកម្ម មានតែ​ច្រកចេញចូល​តែមួយ​ក្រុង​ប៉ោយប៉ែត​ទេ​ដែលមាន​សិទ្ធិ អនុញ្ញាត​ច្បាប់​អាជីវកម្ម​នោះ​។ ចំណែក​លោក​មិនមាន​សិទ្ធិ​ដូច​មុន​ទៀតឡើយ​៕a hospital pet1 a hospital pet2 a hospital pet3 a hospital pet4