វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8618 នាក់
ម្សិលមិញ 3974 នាក់
សរុប 15884144 នាក់
ស្ទឹងត្រែង៖ល្បីទៀតហើយសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែងដាក់កុងត្រូលជជុសលើផ្លូវជាតិលេខ៩ចាំជម្រឹតទាប្រាក់ពីប្រជាពលរដ្ឋ រកស៊ីដឹកឈើតាមម៉ូតូ មិនបានសម្រេចបាញ់គម្រាម២គ្រាប់ក្នុងពេលដែលឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មនិងជាថៅកែបើកដៃឲ្យឈ្មួញឈើឈ្មោះម៉ឹកសុផាណារ៉េតហៅឧកញ៉ាជ័យបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់វារីអគ្កីសនីសេសានពីរ។
ប្រសិនបើគេចាំមិនភ្លេចទេសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០១៨បាន ប្រកាស់ ដល់អ្នកសារព័ត៌មានជាពិសេសកងកម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ណាដែលដាក់កុងត្រូលជជុះត្រូវចាប់វាយខ្នោះភ្លាម។
ប៉ុន្តែវិធានការនេះមិនមានប្រសិទ្ធិភាពទេព្រោះគ្រាន់តែរាជរដ្ឋាភិបាលអាណត្តិទី៦ដំណើរការវា ក៏មានករណីកុងត្រូលជជុះកើតនៅក្នុងខេត្តស្ទឹងត្រែង ស្ទើគ្រប់ច្រកល្ហកនានា ផ្គើននិងប៉ះពាល់ធ្ងន់ធ្ងដល់ការអនុវត្តគោលនយោបាយភូមិ.ឃុំ.មានសុវត្ថភាព ជាពិសេសប៉ះពាល់ដល់ការគាំទ្រមកលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ។
ប្រជាពលរដ្ឋឲ្យដឹងថា សមត្ថកិច្ចចម្រុះដូចកុងត្រូលជជុស នៅលើដងផ្លូវជាតិលេខ៩ពីព្រុំប្រទល់ស្រុកឆែក រហូតដល់ស្រុកក្រឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង បណ្ដាក់គ្នាដូចខ្យង កំណត់យកលុយក្នុង១ម៉ូតូដឹកឈើតម្លៃ១០ម៉ឺនរៀល ក្នុងមួយជំនាញៗ ដែលកន្លងទៅធ្លាប់បង់តែ៥ពានឬ១ម៉ឺនរៀលតែប៉ុណ្ណោះ។
ជាក់ស្តែងកាលពីនៅរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ប្រជាពលរដ្ឋរាយការណ៍ថា"សមត្ថកិច្ចហ្នឹងជាមន្ត្រីយោធាហ្នឹងឈរនៅលើផ្លូវជាតិ៩បានបាញ់គម្រាម២គ្រាប់"ពីម្សិលមួយថ្ងៃ ដោយសាតែពួកគាត់មិនមានលុយព្រោះដឹកឈើហ្នឹង២ទៅ៣ដុំហ្នឹងគ្រាន់ដោះដូរជីវភាពគ្រួសារប្រចាំថ្ងៃ អញ្ចឹងអត់មានលុយទេ ឈើហ្នឹងលក់ក៏មិនរួចថ្លៃបង់សមត្ថចម្រុះផងដែរ។
ទន្ទឹមនិងមានសេចក្តីរាយការពីូការកកើតកុងត្រូលជជុំនេះវាក៏មានសេចក្តីរាយការណ៍មកថាម្សៀម៉ឹកសុផាណារ៉េតហៅឧកញ៉ាជ័យកូនដៃឧកញ៉គិតម៉េងថៅកែក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលទទួលបានសិទ្ធវិនិយោគវ៉ារិអគ្គិសនីសេសាន២បានចាប់ផ្តើមសកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីទីតាំងខាងលើទៅស្រុកយួនទៀតហើយ។
ប្រជាសហគមន៍ក្នុងទីតាំងភូមិ ដាឡាតឃុំ ស្រែសឺម៉ី ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង បានរាយាការណ៍ឲ្យ ដឹងថា៖ មាន,ទូក ខ្នាតតូច, ធំ,កប៉ាល់អូសឈើ, ជាច្រើន គ្រឿង ក្នុងមួយថ្ងៃ ៗ ដឹក ឈើចេញ ពីតំបន់ក្រៅបាតអាង,ចូល ទៅក្នុងតំបន់ បាតអាង, រួចទើបដឹកចេញពីតំបន់ បាតអាងទៅកាន់ បណ្តាខេត្តនានាពិសេសទៅស្រុកយួនតាមច្រកវ៉ាលឺយ៉ាង រលូនដោយគ្មានសមត្ថកិច្ច ណាអើពើឡើយ ។ការលួចលាក់បន្លំកាប់ដឹកឈើថ្មីចូលក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ របស់ឧកញ៉ា គិត ម៉ែង ដែលគួរតែមានការស៊ើបអង្កេតជាបន្ទាន់....។
សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៨កន្លងទៅនេះទីស្តីការគណរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹងមួយលេខ២៥២សជណចុះហត្ថលេខាដោយលោកអតីតរដ្ឋលេខាធិការប៊ុនអ៊ុយបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចេញលិខិតអនុញ្ញាតដឹកជញ្ជូនអនុផលព្រៃឈើពីការសម្អាតអាងស្តុកទឹកគម្រោងវារីអគ្គិសនីសេសានក្រោមពីរនិងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដកិច្ចរហូតក្រោយការបោះឆ្នោត។សេចក្តីជូនដំណឹងបានតម្រូវឲ្យមានការអនុវត្តផងដែរ។សជណនោះមានប្រសីទ្ធីភាពបានមួយរយៈដែរពេលបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨។
ឈើឧកញ្ញ៉ា ឈ្មោះជ័យនាំចេញទៅប្រទេសប្រទេសវៀតណាមតាមច្រកអន្តរជាតិ(វ៉ាលឺ)បានដោយរលូនដែលកន្លងមកគេតែងឃើញមានរថយន្ដមួយគ្រឿងម៉ាក នីសាន់ពណ៍ស ពាក់ស្លាកលេខ ខ.ម 2-59 94 បើកបិទគូទរហូតដល់ច្រកអន្តរជាតិ(វ៉ាលឺ)ដោយខាងមេច្រកបានបើករបារ៉ាស់ទុកជាមុន។
ប្រភពពីមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថានៅក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ទំហំ៣៦០០០ហិកតាគ្មាននៅសល់ឈើប្រណីតឬឈើប្រភេទលេខ១សម្រាប់កាប់ធ្វើអាជីវកម្មទៀតឡើយ។ ដូច្នេះឈើដែលមេឈ្មួញឧកញ៉ា ជ័យ ដឹកជញ្ជូនចេញ គឺជាឈើនៅខាងក្រៅផ្ទៃអាងទំនប់វារីអគ្គិសនី ។