» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9147 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699318 នាក់

វគ្គ​ជម្រុះ​បឋម Word Cup២០២៦ កម្ពុជា​ធ្លាក់​ ​ហាលអាវ​បាត់​ហើយ​

​កម្ពុជា​៖​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ធ្លាក់​ចេញ​បាត់​ហើយ​នៅត្រឹម​វគ្គ​ជម្រុះ​បឋម ជើងឯក​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៦ បន្ទាប់ពី​ចាញ់​ប៉ា​គី​ស្ថាន ០-១ ក្នុងការ​ប្រកួត​ចម្រុះ​ជើង​ទី​២ នៅ​កីឡដ្ឋាន Jinnah ក្នុង​ទីក្រុង អី​ស្លា​ម៉ា​បាដ​កាលពីថ្ងៃទី១៧តុលាក វេលា​ម៉ោង​៤ រសៀល​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។​a ball khmer4 

ប្រការ​គួ​កត់សម្គាល់​ការប្រកួត​ជើង​ទី​២​កម្ពុជា​នៅតែ​ជួប​បញ្ហា​កង្វះ​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ​ដោយសារ​កីឡាករ​ដើមកំណើត​កា​មេ​រូ​ន ទើប​ចូលសញ្ជាតិ​កម្ពុជា Privat Mbarga និង​កីឡាករ ចាន់ វឌ្ឍនាកា នៅតែ​មិន​បន្ត​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​។ សម្រាប់​ការប្រកួត​ជើង​ទី​១​កាលពី​ថ្ងៃទី​១២​តុលា​នៅក្នុង​ស្រុក​ខ្មែរ​ជាមួយ​ក្រុមកីឡា​ប៉ា​គិ​ស្ថាន​ក៏ កម្ពុជា​ធ្វើ​មិនបាន​ល្អ​ទេ ដោយ​ពិបាក​រក​ឱកាស​ក្នុងការ​ស៊ុត​សំដៅ​ទី​លើ​ក្រុម​ប៉ា​គី​ស្ថាន​។ តាម​ការកត់សម្គាល់​កា​រ​ប្រកួត​៩០​នាទី​ពេញ​កម្ពុជា​ស៊ុត​បាន​៩​លើក ប៉ុន្តែ​ចំ​គោលដៅ​តែ​២​លើក​ប៉ុណ្ណោះ​។ ចំពោះ​ខ្សែប្រយុទ្ធ​២​រូប​កីឡាករ ឃាន់ សុ​ប៉ិន និង រ៉ុង ប៊ុន​ហៀ​ង ដែល​គ្រូបង្វឹក​លោក Félix Dalmás ជ្រើសរើស​មក​គឺ​សុ​ទ្ឌ​តែ​ជា​កីឡាករ​ដែលមាន​នាទី​លេង​តិច​ក្នុង​លី​គ​កំពូល​កម្ពុជា​។ នេះ​ក៏​ជាហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​ក្នុង​តំបន់​ប្រយុទ្ធ​។

លោក Félix ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​កង្វះ​ខ្សែប្រយុទ្ធ​ក្នុង​ប្រអប់ ដោយសារ​ក្លិប​នៅ​លី​គ​កំពូល​កម្ពុជា​ភាគច្រើន​គឺ​ប្រើប្រាស់​ធនធាន​កីឡាករ​បរទេស​ក្នុង​តំបន់​ប្រយុទ្ធ​។ ក្នុងជំនួប​កាលពី​រសៀល​ថ្ងៃទី​១២​តុលា​សមាជិក​ភ្នំពេញ​ក្រោ​ន​៤​រូប​គឺ​កីឡាករ Yudai Ogawa, អ៊​ន ចាន់​ប៉ូ​លីន​, យ៉ើ មូស្លីម និង​កីឡារ ជួន ចាន់​ចាវ នឹង​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ក្នុង​តំបន់​បម្រើ​កណ្ដាល​និង​តំបន់​ការពារ​។ ការប្រកួត​ជើង​ទី​១ សមាជិក​ភ្នំពេញ​៤​រូបនេះ​ពិតជា​ធ្វើ​បានល្អ​មែនទែន ជាពិសេស​កីឡាករ Yudai Ogawa លេង​៩០​នាទី​ហើយ​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​បម្រើ​កណ្តាល​បាន​យ៉ាង​ល្អ​។ រូបគេ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​លេង​ល្អ​បំផុត​ក្នុងការ​ប្រកួត​នោះ​ផងដែរ​។​

ការប្រកួត​នៅ​កម្ពុជា​ក្រៅពី​ការការពារ​បានល្អ ប៉ា​គី​ស្ថាន ក៏​ប្រើ​ទម្រង់​វាយបក​ដ៏​គ្រោះថ្នាក់​ផងដែរ ហើយ​ការលេង​ក្នុង​ដី​របស់ខ្លួន​រឹតតែ​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​មាន​ទំនុកចិត្ត​ក្នុងការ​ស្វែងរក​ជ័យជម្នះ​លើ​កម្ពុជា​។ ក្នុង​ប្រវត្តិ​ជួបគ្នា​៤​លើក​គិត​ទាំង​កាលពី​ថ្ងៃទី​១២ ខែតុលា ប៉ា​គី​ស្ថាន មិន​ធ្លាប់​ឈ្នះ​កម្ពុជា​ឡើយ​។​លោក Felix Dalmas គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​បានលើកឡើង​បាន​ថា ប៉ា​គី​ស្ថាន មាន​កីឡាករ​ច្រើន​មកពី​តំបន់​អឺរ៉ុប ដូច្នេះហើយ​បានជា​ធ្វើ​ឲ្យ​ក្រុម​របស់លោក​ជួប​ការលំបាក​។ យ៉ាងណា លោក​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ដែល​អាច​ធ្វើបាន​។​

សម្រាប់​ការប្រកួត​លើក​ទី​២​នៅ​ប៉ា​គិ​ស្ថាន​គ្រូបង្វឹក​ប៉ា​គិ​ស្ថាន​លោក Stephen Constantine បាន​និយាយថា ក្រុម​របស់លោក​ពិតជា​រីករាយ​ដែល​ត្រូវ​លេង​ក្នុងផ្ទះ​របស់ខ្លួន​ជា​លើកដំបូង បន្ទាប់ពី​ខកខាន​អស់​រយៈពេល​៨​ឆ្នាំ​។ លោក​បាន​ប្តេជ្ញា​បង្ហាញ​មុខមាត់​ថ្មី​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់មាន​ជាមួយ​កម្ពុជា​។​​សូមបញ្ជាក់ថា​កាលពី​ការប្រកួត​ឆ្ពោះទៅរក​FIFA World Cup ឆ្នាំ​២០២២៖​វគ្គ​ជម្រុះ​ជុំ​ទី​១​មានតែ​១២​ក្រុម​ប៉ុណ្ណោះ​គឺ​ក្រុម​លេខ​ពី​៣៥-៤០ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​៤១-៤៦ ហើយ​កម្ពុជា​ប៉ះ​ប៉ា​គី​ស្ថាន​។​កាលនោះ​កម្ពុជា​ឈ្នះ ប៉ា​គី​ស្ថាន ២-០ ជើង​ទី​១​។​

ជើង​ទី​២​ឈ្នះ ប៉ា​គី​ស្ថាន ១-២ ជើង​ទី​២​។​សរុប​គ្រាប់​បាល់ កម្ពុជា ឈ្នះ ៤-១ ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​។​សម្រាប់​ការប្រកួត​ឆ្ពោះទៅ​FIFA World Cup ឆ្នាំ​២០២៦៖​វគ្គ​ជម្រុះ​ជុំ​ទី​១​មាន​២០​ក្រុម​ដែលមាន​ចំណាត់ថ្នាក់ FIFA Ranking ទាប​បំផុត​នៅ​អាស៊ី​ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ប្រកួត​ជម្រុះ ហើយ​កម្ពុជា​ប៉ះ​ប៉ា​គី​ស្ថាន​។​ប្រកួត​លើក​ទី​១​នៅ​កម្ពុជា ប៉ា​គី​ស្ថាន ០-០ ជើង​ទី​១​។​លើក​ទី​២​ចាញ់ ប៉ា​គី​ស្ថាន ០-១ ជើង​ទី​២​សរុប​គ្រាប់​បាល់ ប៉ា​គី​ស្ថាន ឈ្នះ ០-១ ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ជើងឯក​ពិភពលោក​ឆ្នាំ​២០២៦​។​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup 2026 ស្ថិតនៅ​ពូ​ល G​រួមមាន​៖​អារ៉ាប៊ីសាអ៊ូឌីត​។​ហ្ស៊​កដា​នី​។​តាជី​គី​ស្ថាន​។​ប៉ា​គី​ស្ថាន​-១ ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២។a ball khmer1 a ball khmer3 
​