» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10856 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701027 នាក់

សម​ត្ត​កិច្ច​ទៅ​ពី​ភ្នំពេញ​ឃ្លុំបេ​ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាង​ចំនួន​២​កន្លែង ស្ថិតនៅ​ក្រុង​ប៉ោយ​បែ៉​ត

​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​នគរបាល​នៃ​គណៈកម្មការ​ប្រឆាំង​ផលិតផល ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​)​ដែល​ចុះ​ពី​ភ្នំពេញ​ទៅបាន បិទ​ឃ្លុំបេ​និង​ដកហូត​វត្ថុតាង​ទំនិញ​ជាច្រើន​នៅ​ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាង​ចំនួន ពីរ​កន្លែង របស់​ក្រុមហ៊ុន​ហ្វី​លី​មីរ​ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​(P PHILIMORE CAMBODIA CO LTD) នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ ។a fake make up 

ការបិទ​ហាង​បន្ទាប់ពី​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​កាលពី​ថ្ងៃទី​៣ ខែមេសា​ថ្មីៗ រកឃើញ​កំហុស​ចំនួន ៨​ចំណុច រួមមាន​អត់​ច្បាប់​អាជីវកម្ម ក្លែងបន្លំ​ពាណិជ្ជសញ្ញា ម៉ាក​ពាណិជ្ជ​នាម​របស់​សហគ្រាស​ផ្សេងទៀត​។ លោក​ឧត្ដមសេនីយ៍ត្រី កាន វ​ឌ្ឍ​នា ប្រធាន​លេខាធិការដ្ឋាន នៃ​គណ​:​កម្ម​ការប្រឆាំង​ផលិតផល ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ថ្លែង​ឱ្យ​កាសែត​ដឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​០៤ ខែមេសា ២០២២​ថា​៖ ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស៊ិន ពិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​និង​មន្ត្រី​អាជ្ញាធរ ភូមិ សង្កាត់​ផងដែរ​។

​មូលហេតុ​លោក​ឧត្ដមសេនីយ៍​កាន វ​ឌ្ឍ​នា បានឱ្យដឹងថា​៖ បន្ទាប់ពី​ទទួលបាន​បណ្ដឹង​ពី​សហគ្រាស​មួយ ដែល​ចោទថា មាន​ករណី​ក្លែងបន្លំ​ពាណិជ្ជសញ្ញា ម៉ាក​ពាណិជ្ជ​នាម លើ​ទីតាំង​ខាងលើ​របស់ ឈ្មោះ ឆ​ម ដា​ឡែ​ន ភេទ​ស្រី ជនជាតិខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន នៅ​ផ្សារណាត់​ដើម​ពុទ្រា សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុម​សម​ត្ត​កិច្ច បាន​ចុះ​ស៊ើបអង្កេត ដល់ទី​តាំង តែម្ដង​។ ប៉ុន្តែ​ម្ចាស់​ទីតាំង មិន​ចូលរួម​សហការ​ហើយ​បាន​ចាក់​បិទ​សោរ រួច​គេចខ្លួន​បាត់ទៅ​។ ភ្លាមៗ​កម្លាំង​ជំនាញ​បាន​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​ទីតាំង​ជាច្រើនលើក ប៉ុន្តែ​មិនមាន​ការឆ្លើយតប​នោះទេ ទេ​ី​ប លោក ស៊ិន ពិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បានសម្រេច​បញ្ជា​ឱ្យ​កាត់​សោរ​ទំ​លុះ ដើម្បី​បើក​ត្រួតពិនិត្យ​ទំនិញ​ជាក់ស្ដែង​តែម្តង​។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង កម្លាំង​ជំនាញ រកឃើញ​ទីតាំង​ស្តុក​ទុក និង​ចែកចាយ​គ្រឿងសំអាង ពីរ​កន្លែង​នេះ​បាន​ស្តុក​ទុក​ផ​លិ​ផល​រួមមាន​៖ ចំនួន ១១៧ មុខ ស្មើនឹង ១៤២​កេស និង​សម្ភារ​: ផលិត​គ្រឿងសំអាង និង​ទំនិញ​មួយចំនួនទៀត​។ មន្ត្រី​ជំនាញ បាន​គូស​បញ្ជាក់ទៀតថា​៖ ទីតាំង​ស្តុក​ទុក និង​ចែកចាយ​គ្រឿងសំអាង ពីរ​កន្លែង​នេះ គឺ​មិនមាន​ស្លាក​សញ្ញា យីហោ ផលិតផល មិនបាន​ចុះបញ្ជី (​លេខ​ប្រវេទន៍​) ក្លែងបន្លំ​ពាណិជ្ជសញ្ញា ម៉ាក​ពាណិជ្ជកម្ម របស់​សហគ្រាស មួយ​ផ្សេងទៀត មិនមាន​ច្បាប់​អាជីវកម្ម គ្មាន​ច្បាប់​ស្តុក​ទុក គ្មាន​ប័ណ្ណ​ពន្ធ​ប៉ាតង់ ការ​រក្សាទុក​ផលិតផល ម្ហូប​អហារ ពុំមាន​ស្តង់ដា​ត្រឹមត្រូវ​៕a fake make up1 a fake make up2 a fake make up3 

​