» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7486 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697657 នាក់

ហ្កេ​!​តាម​បាញ់​ដល់​ស្រុកកំណើត​ព្រោះ ខឹង​គូស្នេហ៍​ប្រុស​ដូចគ្នា​វិល​ទៅរក​ប្រពន្ធ​វិញ​

 

​ព្រៃវែង​៖ បុរស​ម្នាក់​បាន​អស់​កាម​ជាមួយ​គូស្នេហ៍​ប្រុស​ដូចគ្នា​ហើយ​បាន​វិល​ទៅរក​ភរិយា​វិញ តែ​ត្រូវ គូស្នេហ៍​ស្រលាញ់​ប្រុស​ដូចគ្នា​ខឹង​មក​តាម​ដល់​ស្រុកកំណើត​បាញ់ប្រហារ​ដល់​លើផ្ទះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​។​ករណី​យ៍​បាញ់ប្រហារ​នេះ​នៅវេលា​ម៉ោង ៩ និង ៣៥​នាទី​យប់ ថ្ងៃទី​១ មិថុនា ឆ្នាំ​២០២៥ នៅលើផ្ទះ​ជនរងគ្រោះ​ដែល​ស្ថិតនៅ​ក្នុងភូមិ ព្រៃ​ភ្លាំង ឃុំ ដំរី​ពួន ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។a kill boy 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​បុរស​ដែលជា​ជនរងគ្រោះ​ហើយ​ត្រូវបាន​គូស្នេហ៍​បាញ់ប្រហារ​នោះ​ឈ្មោះ ហួរ ឡុង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនដៃដល់​ដែលជា​គូស្នេហ៍​មានឈ្មោះ ឃុន ហ៊ុយ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហួរ​ឡុង ធ្លាប់មាន​ប្រពន្ធ​នៅ​ស្រុកកំណើត​រួចហើយ​ប៉ុន្តែ​បាន​ឈ្លោះ​បាក់បែក​គ្នា​ហើយ​រូបគេ​ក៏​ចេញទៅ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ពេលទៅដល់​ទីនោះ​ក៏បាន​ជួបគ្នា​ជនដៃដល់​ខាងលើ​និង​ស្រលាញ់គ្នា​ជាមួយ​ជនបង្ក​ឈ្មោះ ឃុន ហ៊ុយ ហើយ​បាន​រកស៊ី​និង​រួមរស់​ជាមួយគ្នា​នៅ​ទីនោះ​។

​ប៉ុន្តែ​ក្រោយមក​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥​គូស្នេហ៍​ប្រុស​ស្រលាញ់​ប្រុស​មួយគូ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​។​ជនរងគ្រោះ ហួរ ឡុង​ក៏​វិល ត្រឡប់មកផ្ទះ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​បាន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ​។ ចំណែក​ជនបង្ក​ឈ្មោះ ឃុន ហ៊ុយ ដែលជា​គូស្នេហ៍​ស្រលាញ់​ភេទ​ដូចគ្នា​ក៏បាន​ព្យាយាម​ទាក់ទង​ហៅ​ជនរងគ្រោះ​ឲ្យ​ត្រឡប់​ទៅវិញ​ជាច្រើន​ដង​តែ​ជនរងគ្រោះ​មិន​ព្រមទៅ​ទើប​នៅ​យប់​ថ្ងៃទី​១ ខែមិថុនា ជនបង្ក​បាន​បើករថយន្ត​តាម​មកដល់​ផ្ទះ​និង​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ដែល​កំពុង​ដេក​លើផ្ទះ​ត្រូវ​១​គ្រាប់​ចំ​ថ្ពាល់​ខាងស្ដាំ​ធ្លុះ​ទៅ​គុម្ពត្រចៀក​រងរបួស​ធ្ងន់ រួច​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ទៅ​។​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​សង្គ្រោះ​នៅឯ​រាជធានី​ភ្នំពេញ​ភ្លាមៗ​និង​បានដាក់​ពាក្យ​ប្ដឹងទៅ​សមត្ថកិច្ច​ឲ្យ​តាម​ចាប់ខ្លួន​ជនបង្ក​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ ៕a kill boy1 

 

​