» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6902 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697073 នាក់

អគ្គស្នងការ​នគរបាល​ជាតិ បញ្ឈរជើង នគរបាល​ខេត្តព្រៃវែង ០៧​នាក់​រឿង​ប្រើ​ហឹ​ង្សា​កៀបស៊ី


​ព្រៃវែង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ដាក់វិន័យ​កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចំនួន​៧​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុសពី​វិន័យ និង​វិជ្ជាជីវៈ​កងកម្លាំង​នគរបាលជាតិ ដោយ​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​។a net pv

យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​ឲ្យ​ដឹងថា​នាយ​នគរបាល​ខេត្តព្រៃវែង ទាំង ៧ នាក់ ដែល ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ផ្អាក​ការងារ​បណ្ដោះអាសន្ន​ដោយសារ​ពាក់​ព​ន្ធ័​វាយដំ​ជម្រិត​យកលុយ​៤​លាន​រៀល​ពី​ប្រជាពលរដ្ឋ ៖
១- លោក​ឧត្ដមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង នគរបាល​ខេត្តព្រៃវែង ទទួលបន្ទុក​គ្រឿងញៀន ។ ២- លោក​វរៈសេនីយ៍ឯក ពៅ ជីវ័ន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ។

៣- លោក​អនុសេនីយ៍ឯក ទូច ធារ៉ា អនុប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ។ ៤- លោក​អនុសេនីយ៍ឯក ស៉ី បូ ប្រធាន​ផ្នែក ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ។ ៥- លោក​អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ។

៦- លោក​អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ។ ៧- លោក​អនុសេនីយ៍ទោ យុន តារា​ភ័​ស្ត មន្ត្រី ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២០ ខែកក្កដា វេលា​ម៉ោង ២០ និង ៣០​នាទី កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​យ៍ នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​រោងដំរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០២​នាក់​ដោយ​ប្រើ​អំពើហិង្សា​បង្ក​ឲ្យ​មាន​របួសស្នាម​។ ហើយ​ក្រោយមក​បានប្រគល់​ជន​ទាំង​០២​នាក់​នោះ​ឲ្យ​ឱ​ពុក​-​ម្តាយ​ដើម្បី​យកទៅ​គ្រប់គ្រង និង​អប់រំ​បន្ត​ជា​ថ្នូរ​និង​សេវា​។​

​នៅ​រសៀល​ថ្ងៃទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង តំណាង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើ​ការសុំ​អភ័យទោស និង​នាំយក​ថវិកា​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ទាំង​០៦ ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​ខេត្តព្រៃវែង​បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន រួច​ដោះលែង​ត្រឡប់ទៅផ្ទះ​វិញ​ជា​ថ្នូរ​និង​ការទទួលប្រាក់​។​a net pva2 a net pva3 a net pva a net pva1 a net pv1 a net pv2 a net pv3 a net pv4 a net pv5 a net pv6 

​