» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4181 នាក់

ម្សិលមិញ 5304 នាក់

សរុប 14143707 នាក់

ប្តី​ចោលម្សៀត​ស្រវឹង​ខឹង​ប្រពន្ធ​មិន​យក​ទឹក​ឲ្យ​ផឹក​ធាក់មួយ​ជើង​ដាច់​ខ្យល់​ប៉ិត​ជាប់​ខ្នោះ​ស្រណោះខ្លួន!

 


​ភ្នំពេញ​៖​ងើប​ពី​ដេក​ស្រវឹង​ខឹង​ប្រពន្ធ​មិន​ទៅយក​ទឹក​ឲ្យ​ច្រះ ព្រលះ​ប្រព​ន្ឋ​ដែលមាន​ជម្ងឺលើសឈាម​ផង​មួយ​ជើង​ចំ​ចង្កេះ ប្រកាច​ស្លាប់​ភ្លាមៗ​ប៉េអឹម​ពោធិ​សែន​ជ័យ​វ៉ៃខ្នោះ​បាន​ស្រណោះ​ខ្លួន​.​។​a kik wife3 

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ ២០២០ នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រហូតដល់​វេលា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្លាំ​ង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្ដី​នាំទៅ​សាកសួរ​និង​ចាត់ការ​តាមច្បាប់​។​​ករណីនេះ បុរស​ជា​ប្តី​បាន​ឆ្លើយ​បដិសេធថា ខ្លួន​មិនបាន​វាយ​ទាត់​ធាក់​នោះទេ គឺ​ស្ត្រី​ជា​ប្រពន្ធ​ដួល​បាត់​បង់ជីវិត​ដោយ​ខ្លួនឯង​?​។​

​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ឆែម ងិ​ហ៍ អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​កម្មក​សំណង់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ឃុន អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មក​សំណង់ ហើយ​អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​កណ្តាល ឃុំ​ផ្ទះ​រូង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​បានមក​ស្នាក់នៅ​ធ្វើជា​កម្មករសំណង់​ក្នុង​ខ្ទម​កើតហេតុ​ខាងលើ​។​
​មុនពេល​កើតហេតុ ជនសង្ស័យ​ជា​ប្ដី​បាន​ចេញទៅ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​នៅ​ខាងក្រៅ រហូតដល់​ស្រវឹងធ្លាក់ភ្នែក​ទើប​វិលត្រឡប់​ទៅកាន់​ខ្ទម​ស្នាក់នៅ​វិញ រួច​បាន​ចូលដេក​ទាំង​ថ្ងៃ លុះដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃកើតហេតុ ទើប​ភ្ញាក់ ហើយ​ស្រេកទឹក​មិន​ទៅ​ដង​ផឹក​ដោយ​ខ្លួនឯង​នោះទេ បែរជា​ប្រើ​ប្រពន្ធ​ឲ្យ​ទៅ​ដងទឹក​ឲ្យ​ផឹក ប៉ុន្តែ​ប្រពន្ធ​មិន​ព្រមទៅ ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​ប្ដី​ផ្ទុះ​កំហឹង​លោត​ធាក់​១​ជើង​ចំ​ចង្កេះ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដួល​ប្រកាច់​សន្លប់​បាត់មាត់ឈឹង​។​

​ប្រភពពី​អ្នកជិតខាង ក្រោយពេល​ឃើញ​ប្រពន្ធ​សន្លប់ ជនសង្ស័យ​ជា​ប្តី​បាន​លើក​ប្រពន្ធ​ដាក់​លើ​ភ្លៅ ហើយ​ខំប្រឹង​ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ប៉ុន្តែ​នាង​មិនបាន​ដឹងខ្លួន​ឡើយ ទើប​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ​នាំយក​ប្រពន្ធ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។ លុះ​ពេលទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​បានឡើយ​ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​បាត់បង់​ជីវិត​ទៅហើយ​.​។​​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​កូន​និង​សាច់ញាតិ​សុំ​អង្វរ​កុំ​ឲ្យ​ចាប់​ដែរ​តែ​មិនអាច​ធ្វើបាន​ព្រោះ​ជា​បទល្មើស​.​។​a kik wife a kik wife1 a kik wife2