» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9143 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659650 នាក់

សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​

 

​បន្ទាយមានជ័យ​៖ សាច់ជ្រូក​ប្រមាណ​៦០០​គីឡូក្រាម ដែល​គ្មាន​លិខិតអនុញ្ញាត​នាំចូល​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​និង​ដឹកជញ្ជូន​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទ្ទេស​ត្រូវបាន​សម​ត្ថ​កិច្ច​ចម្រុះ​សហការ​បង្ក្រាប​និង​យកទៅ​ដុត​បំផ្លាញចោល​។a police bb meat1 

​កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៥ ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​មេ​លោក​វរសេនីយ៍ឯក យី យក់​សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល និង​សាខា (​ក​.​ប​.​ប​) ខេត្តបាត់ដំបង ចុះបង្ក្រាប​ករណី​ដឹកជញ្ជូន​សាច់ជ្រូក ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​លិខិតអនុញ្ញាត​នាំចូល​គ្មាន​ប្រភព​ច្បាស់លាស់ ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពុកឆ្មារ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​ដែល​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ​រថយន្ត​មួយគ្រឿង ម៉ាក​ស៊ីណា ពណ៌​ស ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញ​សាច់ជ្រូក ទំងន់ ៦០០​គីឡូក្រាម​។​​ក្រោយពី​មានការ​ឯកភាព​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សា លា​ដំបូង​ខេត្តបាត់ដំបង សម​ត្ត​កិច្ច​បានធ្វើការ​ដុតបំផ្លាញ​ចោល​សាច់ជ្រូក​ខូចគុណភាព ខាងលើ នៅ​ទីលាន​ចាក់សម្រាម​ស្ថិតនៅ​ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី ៧​ខែឧសភា ឆ្នាំ​២០២៥​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ក៏បាន​ដឹកនាំ​មន្ត្រី​ចុះ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​សត្វពាហនៈ​នាំចូល​ពី​ប្រទេស​ថៃ ដើម្បី​អនុវត្តតាម​ខ្លឹមសារ សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការកើតមាន​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់ លើ​សត្វ​ពាហា​នៈ​នៅ​ប្រទេស​ថៃ និង​ផ្សព្វផ្សាយ​ជាមួយ​សមត្ថកិច្ច​កងការពា​រ​ព្រំដែន ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​លួច​នាំចូល​សត្វ​ដោយ​ខុសច្បាប់​ផងដែរ​។​លោក ហ៊ុយ ទូច បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បសុពេទ្យ ចុះ​ធ្វើការ​ប្រា​ស័​យ​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​នាំចូល​សត្វ​គោក្របី​ចំនួន​ពីរ​ក្រុមហ៊ុន ឱ្យ​ផ្អាក​ការបញ្ជាទិញ និង​ផ្អាក​ការ​នាំចូល​គោក្របី​ពី​ប្រទេស​ថៃ រង់ចាំ​ការណែនាំ​ថ្មី​ពី​ក្រសួងកសិកម្ម​។

​មន្ត្រី​បសុពេទ្យ​បានធ្វើការ​ត្រួតពិនិត្យ​សត្វ​គោក​ក្របី​ដែល​ក្រុមហ៊ុន​បាន​នាំចូល​មុន​សេចក្តីជូនដំណឹង​នៅតាម​ក្រោល​នីមួយៗ គឺ​ឃើញថា សត្វ​គោក្របី​ទាំងនោះ​មាន​សុខ​ភាពល្អ​ពុំមាន​ជំងឺ​អ្វី​ឡើយ ទើប​អនុញ្ញាត​ឲ្យ​ដឹក​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​។ ដើម្បី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព មន្ត្រី​ជំនាញ​របស់លោក​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ជាមួយនឹង​សមត្ថកិច្ច​កងការពារ​ព្រំដែន​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​លួច​នាំចូល​សត្វ​ដោយ​ខុសច្បាប់​។ ក្រៅពី​ការទប់ស្កាត់​នៅតាម​ព្រំដែន​ជាមួយ​ក្រុមហ៊ុន​នាំចូល មន្ត្រី​របស់លោក​បានធ្វើ​ការចុះ​ត្រួត​ពិ​និ​ត្ស​ស្ថានភាព​សុខភាព​សត្វ គោ ក្របី ជ្រូក នៅតាម​សត្តឃាតដ្ឋាន​ជាប្រចាំ​មុន​ចូល​ពិឃាត​ដើម្បី​ធានាថា សត្វ​គ្មាន​ជំងឺឆ្លង​ដើម្បី​ការពារ​ដល់​អ្នកទទួល​ទាន​សាច់​ក្នុង​ខេត្ត​ឃើញថា​សត្វ​ទាំងអស់នេះ​មាន​សុខភាព​ល្អជា​ធម្មតា​ទេ ពុំមាន​អ្វី​កត់សម្គាល់​ឡើយ​។a cow thai a cow thai1 


​