» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7575 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697746 នាក់

សម្តេច​ធិបតី​ស​សើរ​អគារ​ថ្មី​ក្រសួងមហាផ្ទៃ​និង​បានដាក់​ចេញ​អនុសាសន៍​៥​ចំនុច​សម្រាប់​ថ្នាក់ក្រោម​ជាតិ​ធ្វើការ​

​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​អគារ​ថ្មី​នៃ​ក្រសួងមហាផ្ទៃ ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ដែល​ផ្តួចផ្តើម​សាងសង់​ដោយ​សម្តេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រោម​ការគាំទ្រ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​a manet sokha1 

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​សម្ដេច​ធិបតី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខណៈដែល​យើង​កំពុង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីស្ដីការក្រសួង​មហាផ្ទៃ​នេះ យើង​ក៏​មិនអាច​បំភ្លេចបាន​ផងដែរ​នូវ​សមិទ្ធផល ស្នាដៃ និង​មរតក​ដ៏​វិសេសវិសាល​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការផ្ដួចផ្ដើម​រប​ស់ស​ម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​»​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​របស់​ក្រសួងមហាផ្ទៃ​គ្រប់ៗ​រូប​គប្បី​ដឹងគុណ និង​ចងចាំ​ជានិច្ច​នូវ​គុណូបក្ការរ​បស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន ពិសេស​សូម​តបស្នង​សងគុណ​ដោយ​ការតាំង​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។​ក្នុងឱកាស​នោះដែរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​អនុសាសន៍​គន្លឹះ​ចំនួន​៥​ចំណុច ជូន​អភិបាល​រាជធានី​-​ខេត្ត​ពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច ជា​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​អនុសាសន៍​ទាំង​៤​នោះ​រួមមាន​៖១៖ ត្រូវ​ពង្រឹង​ខ្លួន រៀបចំ​កែសម្រួល​យន្តការ​នានា គោលការណ៍​ស្តង់ដារ ពង្រឹង​ភាព​ស្អាតស្អំ​។២៖ ពង្រឹង​ការត្រួតពិនិត្យ ការតាមដាន និង​គាំទ្រ​ដល់​មូលដ្ឋាន​លើ គម្រោង​នៃ​ការអនុវត្ត​ឱ្យបាន​ប្រសិទ្ធភាព​។៣៖ ពង្រឹង​យន្តការ​ច្រកចេញចូល​តែមួយ​ឱ្យមាន​ប្រសិទ្ធភាព​។៤៖ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ឱ្យបាន​ល្អ ហើយ​ត្រូវ​ម្ចាស់ការ​ដោះស្រាយ​បញ្ហា ដោយ​ក្តាប់​ឱ្យ​ជាប់​បញ្ហា ដែល​កើត​មាននៅ​មូលដ្ឋាន​របស់ខ្លួន។៥៖ ខិតខំ​អភិវឌ្ឍ​រាជធានី​-​ខេត្ត និង​ទាក់ទាញ​វិនិយោគ និង​ដៃគូ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ផ្សេងៗ​។អគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ត្រូវបាន​បាន​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ​២០២១ ដែលមាន​ផ្ទៃដី​សរុប​ទំហំ​៥.៧​ហិកតា ខណៈ​សំណង់​អគារ​មាន​ទំហំ​១៥៣​ម៉ែត្រ​គុណ​៨៣​ម៉ែត្រ និង​មាន​កម្ពស់​៩​ជាន់​៕a manet sokha2 a manet sokha4 

​