វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7697 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995055 នាក់
ភ្នំពេញ៖ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាបានទម្លាយពីរឿងដ៏ហួសចិត្តមួយ ក្នុងពេលចូលរួមកម្មវីធីមង្គលការកូនឧកញ៉ានៅសណ្ឋាគារកាលីប តែស្លៀកបំពាក់សាមញ្ញៗជិះឡានមួយបាំងកន្លះ ក៏ត្រូវបានសន្តិសុខ ដេញឱ្យចតឆ្ងាយពីគេតែម្តង។
តាមរយៈសំណេរក្នុងហ្វេសប៊ុកអមរូបភាពអនុស្សាវរីយ៍ឆ្នាំ១៩៩៣លោកឧកញ៉ាសសេរថា៖ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមើលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជើងផែថ្មភ្នំពេញ ដើម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃើញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នាមមាញឹក តភ្ជាប់ស្ពានជ្រោយចង្វាឡើងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែសង្គ្រាមឆ្នាំ៧០ មានឱកាសបន្តិចដោយសារតែទើបនិងទិញរថយន្តBMW525 ថ្មីដំបូងគេពីម្តុំខាងជើងអាងទឹកអូឡាំពិក។
កាលណោះអាយុទើបតែ៣៩ឆ្នាំរាងដូចជាសង្ហារបន្តិចដែរ មានចិញ្ចៀន នាឡិកាដៃ និងខ្សែក ហើយទើបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង ដូចជានៅរាងភ្លើតភ្លើនចង់សំញ៉ែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ២៩ឆ្នាំហើយ មើលឃើញរូបនេះម្តងៗដូចជាខ្មាស់គេបន្តិចដែរ។ តែជាបន្តបន្ទាប់ខ្ញុំបានលះបង់អស់ហើយខ្សែក ជញ្ជៀន នាឡិកាដៃ នៅសល់តែឡានបើមិនជិះទៅណាមកណាមិនរួចទេ ។
យប់មិញម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ខ្ញុំទៅចូលរួមក្នុងពិធីមង្គលការ របស់កូនលោកហេង វណ្ណដា នៅសណ្ឋាគារសូហ្វីតែល គេឃើញខ្ញុំមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹបគេសួរខ្ញុំថាទើបតែមកពីចំការឬ?។ ដោយសារតែភាគច្រើនគេស្លៀកពាក់អាវធំ ជិះរថយន្តសុទ្ធតែទំនើបៗមកចូលរួម រថយន្តខ្ញុំសន្តិសុខដេញអោយទៅចតឆ្ងាយពីគេ។ សូមកូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារៈក្រៅខ្លួនទាំងអស់និងខ្លួនមិនមែនជារបស់យើងទេ កិត្តិយស និងសេចក្ដីថ្លៃថ្នូរទើបវាជារបស់យើងពិតប្រាកដណាកូនចៅ ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី
សូមបញ្ជាក់ថាឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធីសមាជិកព្រឹទ្ធសភា គឺជាអ្នកជំនួញមួយរូបដែលពោរពេញទៅដោយចំណេះដឹង ទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែលោកបែរជាជ្រើសរើសការប្រើប្រាស់ជីវិតបែបលក្ខណៈសាមញ្ញៗធម្មតាៗទៅវិញ។ការពិតបើតាមទស្សនៈលោកសម្ភារៈវាជារបស់ក្រៅខ្លួនតើ!តែមនុស្សសម័យឡូវនេះច្រើនវាយតម្លៃតាមរូបភាពមិនមែនតាមខ្លឹមសារនោះទេ៕