» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5266 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744292 នាក់

ក្រុមហ៊ុន​ហ៊ួ​វ៉េ​នឹង​សហកា​ជាមួយ​ក្រសួង​ប្រៃ​ណី​យ៍​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​!?


​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក លីន បៃ​ហ្វេ​ង (Lin Baifeng) ប្រធាន​ក្រុមហ៊ុន HUAWEI ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​។​ a hun huwai 

​លោក លីន បៃ​ហ្វេ​ង បាន ថ្លែងអំណរគុណ ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការគាំទ្រ​ក្រុមហ៊ុន​របស់លោក​រយៈពេល​ជាង ២៣​ឆ្នាំកន្លងមក និង​ផ្តល់នូវ​ការទុកចិត្ត​ដល់​ក្រុមហ៊ុន​របស់លោក និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ទាំង​ក្នុង​វិស័យ​សុខាភិបាល ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​លើ​វិស័យ​ដទៃទៀត​។

​លោក លីន បៃ​ហ្វេ​ង​បាន​គោរព​សុំ​ការគាំទ្រ​ពីស​ម្ដេច​តេ​ជោ ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស នាំមក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​មក​កម្ពុជា និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្ដាញ​ព័ត៌មានវិទ្យា និង​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ប្រកបដោយ​សុវត្ថិភាព និង​អធិបតេយ្យភាព​។​

​លោក លីន បៃ​ហ្វេ​ង ក៏បាន​ផ្តល់ជូន​សម្ដេច​តេ​ជោ​នូវ​គ្រឿង​បរិក្ខា ដែលមាន​ជា​ក្តា​ដែល​អាច​សរសេរ​បាន ក្តា​ដែល​អា​ចត​ភ្ជាប់​ដើម្បី​ទំនាក់ទំនង​តាម​ប្រព័ន្ធ​វីដេអូ ចំនួន​១០០ និង​កុំព្យូទ័រ​ចំនួន ៥០០​គ្រឿង សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​លោក លីន បៃ​ហ្វេ​ង ដែល​កន្លងមក​បានផ្ដល់​ជូន​កម្ពុជា​នូវ​គ្រឿង​បរិក្ខា​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​នៅពេលនេះ​បានផ្តល់​ជូន​នូវ​គ្រឿង​បរិក្ខា​សម្រាប់​ការតភ្ជាប់​ការប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ផង និង​កុំព្យូទ័រ ផង​ដេរ​។​សម្តេច​តេ​ជោ​បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​លោក លីន បៃ​ហ្វេ​ង ក្នុង​ការបន្ត​ធ្វើការ​ជាមួយ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​បន្តធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដែល​ធានាបាន​នូវ​សុវត្ថិភាព និង​អធិបតេយ្យភាព ព័ត៌មាន​ផង និង​មានការ​ប្រកួតប្រជែង​លើ​ពិភពលោក​ផង​។​

​សូម​បញ្ជាក់ដែរថា​កាលពី​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​លោក វ៉ុ វ៉ៃ​តាវ ប្រធាន​ក្រុមហ៊ុន HUAWEI ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ផងដែរ​.។​លោក​ប្រធាន​ក្រុមហ៊ុន HUAWEI ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមហ៊ុន HUAWEI បាន​បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨​មកម្ល៉េះ ដែល​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល ២០​ឆ្នាំ​ហើយ​។ លោក​ប្រធាន​ក្រុមហ៊ុន បាន​អះអាង​ដែរ​ថា មកដល់ពេលនេះ​ក្រុមហ៊ុន​វិនិយោគ​ដោយ​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា និង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ផងដែរ​។​

​លោក វ៉ុ វ៉ៃ​តាវ ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​កាលនោះ​ថា​ក្រុមហ៊ុន HUAWEI បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ប្រទេស​ប្រមាណ​ជា​៤០​ប្រទេស​ហើយ​ក្នុងការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​5G​។ លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​ថ្មី​5G​។​​លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ព្រមទាំង​បន្ត​ពង្រឹង​បន្ថែម​ជាមួយ​ក្រសួង​ស្ថាប័ន​នានា​ទៅលើ​វិស័យ​ឌីជីថល​នៅ​កម្ពុ​ចា​។​

សូមបញ្ជាក់ថា​រដ្ឋការ​អាមេរិក​ជំនាន​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានដាក់​ចេញ​នូវ​គោលនយោបាយ​ប្រឆាំង​ក្រុមហ៊ុន​ហ៊ួ​វ៉េ​ដោយ​ចាត់ទុកថា​ក្រុមហ៊ុន​ហ៊ួ​វ៉េ​បំរើកា​ងារ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​ចិន​។​a avay a hun huwai1