» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7344 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697515 នាក់

ផ្លូវ​ថ្មដា​១​ខ្សែ​ប្រវែង​ប្រហែល​ជាង​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួល រង​ការខូចខាត​ធ្ងន់ធ្ងរ ដោយសារ​ឡាន​ក្រឡុក​ស៊ីម៉ង់​តិ៍ បំផ្លាញ ?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​ស្មាច់ សង្កាត់ អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សំណូម ពរ​តាមរយ​:​អង្គភាព គេហទំព័រ មាតុភូមិ ស្នើសុំ​ដល់​ថ្នាក់​ដឹក នាំ​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សូម​លោក​មេត្តា​ចុះ​មើលផ្លូវ​១​ខ្សែ​នេះ​ផង​ទាន ! ។a raod smach

បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រា​ប់លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន​យើង​ថា :​ផ្លូវ​ថ្មដា​១​ខ្សែ​នេះ​មាន ប្រវែង​ប្រហែល​ជាង​៣០០​ម៉ែត្រ​ទេ ចេញពី​ភូមិ​ទៅដល់​ថ្នល់​កៅស៊ូ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ពីមុន​ផ្លូវ​នេះ​ក្រាល​គ្រួស​ក្រហម មិនមាន​ការខូចខាត​ធ្ងន់ធ្ងរ​ទេ តែ​ចាប់តាំងពី​មាន ឡានធំៗ​ជាច្រើន​គ្រឿង​ដឹក​សុ​ី​ម៉​ង់​តិ៍​ក្រឡុក ក្នុង​១​ថ្ងៃៗ បើកបរ​ចេញ​-​ចូល​ដឹកជញ្ជូន​សុ​ី​ម៉​ង់​តិ៍​ក្រឡុក ចេញពី​ទីតាំង​ដីឡូត៍ ១ កន្លែង ( សង្ស័យ​តែ​គ្មាន​ច្បាប់​អនុញ្ញាតិ​ទេ ) ស្ថិតក្នុង​ភូមិ​អូរ​ស្មាច់ យកទៅដាក់​តាម​ការដ្ឋាន​សំណង់​នានា​រាល់ថ្ងៃ បាន​បណ្តាលអោយ​បែក​ដី​ក្រហេងក្រហូង​ធំៗ ក្លាយជា​ជង្ហុក​ជ្រៅ​ជាច្រើន​កន្លែង ហើយ​ក្រុម​ឡាន​ក្រឡុក​សុ​ី​ម៉​ង់​តិ៍ ទាំងនោះ បាន​បង្ហូរទឹក​កាក​សុ​ី​ម៉​ង់​តិ៍​ក្រឡុក ដែល​នៅសល់​ចាក់​តាម​ជង្ហុក​ក្រហេងក្រហូង​លើផ្លូវ​នេះ ពេល​ទឹក​កាក​សុ​ី​ម៉​ង់​តិ៍​ស្ងួត​ទៅ ឡាន​បើកបរ​កិន​បែក​បណ្តាលអោយ​ហុយ​ដី និង​ធូលី លាយ​ជាតិ​សុ​ី​ម៉​ង់​តិ៍​នេះ​ឡើង​ង​ងិ​ត​បែកផ្សែង​រាល់ថ្ងៃ ប៉ះពាល់ បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​សព្វថ្ងៃ​កើតមាន​ជម្ងឺ​ផ្សេងៗ​សឹង​គ្រប់ៗ​គ្នា​ពេញ​ភូមិ ។

បងប្អូន​ប្រជា ពលរដ្ឋ​បាន​បញ្ជាក់ថា​: ពួកគាត់​ធ្លាប់​ជំរាប​ប្រាប់​អាជ្ញាធរ​មូល ដ្ឋា​ន​មេភូមិ មេ​សង្កាត់​អូរ​ស្មាច់​ដែរ តែ​គ្មាន​ឃើញ​ខាងណាយ​ក ចិត្ត​ទុកដាក់​ដោះស្រាយ​អោយ​ទេ ទើប​មក​ពឹង​អ្នកកាសែត អោយជួយ​ចុះផ្សាយ អំពី​ទុក្ខលំបាក​នៃ​ការរស់នៅ​របស់​ពួក គាត់​ទូទាំង​ភូមិ​អូរ​ស្មាច់ សព្វថ្ងៃ​កំពុង​ទទួលរង​ផលប៉ះពាល់ ពី​ការ​ហុយធូលី​ដី​កាក​សុ​ី​ម៉​ង់​តិ៍ តាមផ្លូវ​ថ្មដា​នេះ ដើម្បី​ជំរាបជូន​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស គឺ​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក​បានដឹង បានឃើញ និង​ជួយ​រក​ដំណោះ ស្រាយ​ជួយ​ពួកគាត់​ផង​ទាន !​។​សូមបញ្ជាក់ថា​ករណី​យ៍​នេះដែរ​ខាង​សង្កាត់​អូរ​ស្មាច់​បានចេញ​លិខិត​បំភ្លឺ​ដោយ​សុំ​ឲ្យ​មានការ​យោគយល់​ផងដែរ​។ រាយការណ៍​ព័ត៌មាន ដោយ : លោក​ទឺ ពិ​ទូ​a raod smach1 a raod smach2 a raod smach3 a raod smacha 

​