» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 362 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006143 នាក់

អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ការបញ្ជូន​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នឹង​ចូល​អនុវត្តន៍​ក្នុង​ខែមេសា​ឆ្នាំ​២០១៩


​ភ្នំពេញ​៖​លោកតា​កា​ស្ស៊ី​យ៉ាម៉ា​ស្ស៊ី​តា​( Takashi YAMASHITA) រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ខ្មែរ​កាលពី​ថ្ងៃទី​២៥​មិនា​នៅ​ជប៉ុន​នោះ បាន​លើកឡើងថា កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ ទំនង​ការទូត​កម្ពុជា​ជប៉ុន ហើយ​ការចុះ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ពលករ ជំនាញ​នេះ ជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​a ith japon1 

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ សិក្សា និង​ធ្វើការ នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​១១.០០០​នាក់ ក្នុងនោះ ពលករ​ជំនាញ​មាន​ប្រមាណ ជិត​៧.០០០​នាក់​។ តាមរយៈ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ពលករ​ជំនាញ​កម្ពុជា​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចាប់យក​ឱកាស​មាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​កម្ពុជា​ផង ក៏ដូចជា​ចូលរួមចំណែក​ដោះស្រាយ បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន ជាពិសេស​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។​

​សូម​រម្លឹកថា រដ្ឋាភិបាល​ជប៉ុន​បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការទទួល​ជនភៀសខ្លួន និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ កន្លងមក ដោយ​បង្កើត​ទិដ្ឋាកា​ការងារ​ថ្មី​ចំនួន​២​ប្រភេទ​គឺ “​ពលករ​ជំនាញ​១” និង “​ពលករ​ជំនាញ​២”​។ ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩​ខាងមុខ​។​

ជប៉ុន​គ្រោង ទទួលយក​ពលករ​ជំនាញ​ទាំង​២​ប្រភេទ ពី​ប្រទេស​ចំនួន​៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មី​យ៉ាន់​ម៉ា និង​នេ​ប៉ាល់ ចំនួន​៣៤៥.១៥០​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង ក្នុងនោះ​ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន​១៤​ប្រភេទ រួមមាន​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ការសម្អាត​អគារ ការផលិត​គ្រឿងបន្លាស់ ការផលិត​គ្រឿង​ម៉ាស៊ីន ការផលិត​គ្រឿងអគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក ការងារ​សំណង់ ការផលិត​នាវា ការជួសជុល និង​ដំឡើងរថយន្ត ការ ងារ​អាកាសចរណ៍ ការរៀបចំ​បន្ទប់​ស្នាក់នៅ កសិកម្ម នេសាទ និង​វារីវប្បកម្ម ការផលិត​អាហារ និង​ភេសជ្ជៈ និង​ការងារ​នៅ​ភោ​នី​យ​ដ្ឋា​ន​៕a ith japon